ភ្នំពេញ៖ កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram បាន និងកំពុងជួបប្រទះបញ្ហារអាក់រអួល និងគាំងមិនដំណើរការ (Down) នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដែលធ្វើឱ្យអ្នកប្រើប្រាស់រាប់លាននាក់មិនអាចផ្ញើសារ ទទួលរូបភាព/វីដេអូ ឬចូលប្រើប្រាស់គណនីរបស់ខ្លួនបានឡើយ។ ផ្អែកតាមគេហទំព័រតាមដានស្ថានភាពសេវាកម្មឌីជីថល Downdetector បានបង្ហាញឱ្យឃើញពីការកើនឡើងយ៉ាងគំហុកនៃរបាយការណ៍បណ្តឹង (Outage Reports) ពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ ក្នុងនោះ អ្នកប្រើប្រាស់ភាគច្រើនជួបប្រទះស្ថានភាព “Connecting…” ឬ “Updating…” ដោយមិនអាចទាញយកទិន្នន័យថ្មីៗបាន។ ខ្លះទៀត សារដែលផ្ញើចេញមិនដំណើរការ ឬទាមទារ update យូរខុសធម្មតា ហើយអ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ថា កម្មវិធីមិនឆ្លើយតបនៅលើ…
បង្ក្រាបទីតាំង Online Scams ៣កន្លែង ឃាត់ខ្លួនជនសង្ស័យ ៣២នាក់
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះនៃរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៣កន្លែងផ្សេងគ្នា។ ក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យសរុប ៣២នាក់ និងរឹបអូសសម្ភារៈវត្ថុតាងមួយចំនួនធំ។ ទីតាំងទី១ ស្ថិតនៅផ្លូវលេខ៦៨K ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនបរទេស ១៧នាក់ (ប្រុសទាំងអស់ ជនជាតិបង់ក្លាដេស)។ ក្នុងនោះមានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ ៣នាក់ ខណៈដែលអ្នកផ្សេងទៀតមានបញ្ហាទិដ្ឋាការ ឬគ្មានលិខិតឆ្លងដែន។ សម្ភារៈដែលរឹបអូសបានរួមមាន កុំព្យូទ័រ…
អគ្គិភ័យឆាបឆេះផ្ទះ១ល្វែង ទាំងយប់បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិទាំងស្រុង
ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះ១ល្វែង ស្ថិតនៅជាន់លើគេបង្អោះ ទាំងយប់បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិទាំងស្រុង កាលពីវេលាម៉ោង ១១:៤០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្ទះល្វែង នៅលើកំណាត់វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអណ្តាតភ្លើង និងផ្សែងហ៊ុយចេញពីជាន់ដំបូល នៃសំណង់ផ្ទះល្វែង១កន្លែង បន្ទាប់មកភ្លើងក៏ចាប់ផ្តើមឆាបឆេះខ្លាំងឡើងៗ ធ្វើឱ្យពលរដ្ឋដែលនៅក្បែរនោះនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ព្រោះពុំមានអ្នកអាចយកបំពង់ឧស្ម័នទៅបាញ់ពន្លត់បាន។ បន្ទាប់ពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍ភ្លាម។ ប៉ុន្តែដោយសារសំណង់នោះជាប្រភេទផ្ទះឈើប្រក់ស័ង្កសី…
រថយន្ត Lexus មួយគ្រឿងឆេះដោយសារចរន្តអគ្គិសនីខ្លី នៅជិតស្តុបទេពផន
ភ្នំពេញៈ ករណីឆ្លងចរន្តអគ្គិសនីបង្កឲ្យកើត អណ្តាតភ្លើងឆាបឆេះរថយន្តម៉ាក Lexus NX200t មួយគ្រឿង ពាក់ផ្លាកលេខកម្ពុជា PICH.PHP ដែលត្រូវបានទុកចោលក្នុងឃ្លាំងមួយកន្លែង បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតំបន់នោះ ក៏ដូចជាមន្ត្រីជំនាញពន្លត់អគ្គីភ័យដែលបានប្រញាប់ប្រញាល់ទៅអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ០១:៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមក្បែរស្តុបទេពផន សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួល គោក រាជធានីភ្នំពេញ។ យោងតាមប្រភពនៅទីកន្លែង បានឲ្យដឹងថា រថយន្តខាងលើត្រូវបានទុកចោលក្នុងឃ្លាំងមួយ មុនពេលមានការឆ្លងចរន្តអគ្គិសនី បង្កឲ្យឆេះ។ ភ្លើងបានឆាបឆេះយ៉ាងឆាប់រហ័ស ប៉ុន្តែសំណាងល្អដែលក្រុមការងារពន្លត់អគ្គីភ័យបានទៅដល់ទាន់ពេលវេលា និងបាញ់ពន្លត់បានជោគជ័យ ដោយមិនមានជនរងគ្រោះឬរបួសណាមួយឡើយ។…
មនុស្ស៧នាក់ស្លាប់ និងច្រើននាក់បាត់ខ្លួន ក្រោយអគារស្នាក់នៅនិស្សិតបាក់រលំក្នុងទីក្រុងញូវដេលី
ឥណ្ឌា៖ កាលពីដើមសប្ដាហ៍នេះអគារ ហូស្តែល ដេស (Hostel Daze) ដែលជាទីតាំងស្នាក់នៅរបស់និស្សិតកម្ពស់ ៥ ជាន់ ស្ថិតនៅជិតសកល វិទ្យាល័យដេលី ក្នុងទីក្រុងញូវដេលី បានបាក់ រលំភ្លាមៗ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៧ នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតបាត់ខ្លួន ខណៈក្រុមសង្គ្រោះកំពុងបន្តស្វែងរកអ្នកជាប់ក្រោមគំនរបាក់បែក។ ប្រជាពលរដ្ឋនៅឯទីកន្លែងកើតហេតុបានរៀបរាប់ថា អគារនេះបានបាក់រលំទាំងស្រុងក្នុងរយៈពេលត្រឹមតែប្រមាណ ១០ វិនាទីប៉ុណ្ណោះ។ អគារនេះត្រូវបានជាប់ឈ្មោះថាជាអគារគ្មានសុវត្ថិភាពអស់រយៈពេលជិត ៣ ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរ និងភាគីគ្រប់គ្រងអគារបានមើលរំលង និងមិនបានចាត់វិធានការដោះស្រាយតាមការប្ដឹងផ្ដល់របស់និស្សិតឡើយ។ អាជ្ញាធរនគរបាលបានតាមចាប់ខ្លួនម្ចាស់អគារនៅឯរដ្ឋរាជស្ថាន…
កម្មកររោងចក្រលានហ្វាហេងយូ បិទផ្លូវជាតិលេខ៥ ទាមទារដោះស្រាយជម្លោះជាមួយមេរដ្ឋបាល
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ កម្មករ-កម្មការិនីរោងចក្រលានហ្វាហេងយូ ដែលមានទីតាំងស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បាននាំគ្នាប្រមូលផ្តុំ និងបិទផ្លូវជាតិលេខ៥ ដើម្បីទាមទារឲ្យថ្នាក់ដឹកនាំរោងចក្រដោះស្រាយបញ្ហាជម្លោះជាមួយមេរដ្ឋបាលម្នាក់។ យោងតាមប្រភពព័ត៌មាន មេរដ្ឋបាលរូបនេះ ដែលជាអ្នកបកប្រែភាសាចិន និងមានឈ្មោះថា លោក ផុង សុខា បានប្រើប្រាស់ពាក្យសម្តីអសុរោះ ជេរប្រមាថ និងកាយវិការមិនសមរម្យ រួមទាំងធាក់តុម៉ាស៊ីនដាក់កម្មករ ដែលបង្កឲ្យមានការមិនពេញចិត្តយ៉ាងខ្លាំងក្នុងចំណោមកម្មករ។ ក្រោយពីការតវ៉ារហូតដល់បិទផ្លូវជាតិលេខ៥ ភាគីរោងចក្របានសម្រេចបញ្ឈប់មេរដ្ឋបាលរូបនេះភ្លាមៗ។ បន្ទាប់ពីទទួលបានការដោះស្រាយបែបនេះ បងប្អូនកម្មករក៏បានសម្រេចបើកផ្លូវជាតិឡើងវិញ ដើម្បីឲ្យចរាចរណ៍ប្រព្រឹត្តទៅដោយធម្មតា។ បាតុភាពខាងលើនេះបានទាក់ទាញការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន និងសាធារណជន…
ហ្គេមភ្នាល់អនឡាញនៅគ្រប់កាស៊ីណូត្រូវផ្អាកចាប់ពីខែតុលា ដើម្បីទប់ស្កាត់ការឆបោកតាមបច្ចេកវិទ្យា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចផ្អាកដំណើរការហ្គេមភ្នាល់ អនឡាញនៅគ្រប់កាស៊ីណូ ចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ។ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសពីការសម្រេចនេះ ក្នុងពិធីសម្ពោធផ្លូវបេតុងនៅខេត្តតាកែវ កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា។ ការផ្អាកនេះ ធ្វើឡើងដើម្បីពង្រឹងវិធានការបង្ការ និងទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចរាចរសាច់ប្រាក់គ្មានប្រភពច្បាស់លាស់។ សមត្ថកិច្ចរកឃើញថា ល្បែងចាក់តាមអនឡាញដែលផ្សាយផ្ទាល់ពីកាស៊ីណូ បង្កការលំបាកក្នុងការគ្រប់គ្រង។ ក្នុងអំឡុងពេលផ្អាក សម្ដេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ កសាងនិងពង្រឹងវិធានការគ្រប់គ្រងល្បែងប្រភេទនេះឱ្យបានច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល…
ពលរដ្ឋផ្ទុះហិង្សា ដុតទីស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី
រតនគិរី៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ប្រជាពលរដ្ឋមួយក្រុមបានលើកគ្នាទៅវាយកម្ទេច និងដុតទីស្នាក់ ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី។ របាយការណ៍បង្ហាញថា នៅព្រឹកថ្ងៃដដែល ក្រុមការងារមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ចំនួន ៣នាក់ និងអ្នកល្បាតស្ម័គ្រចិត្ត១នាក់ បានចុះល្បាតនៅចំណុចព្រៃមាស ស្ថិតនៅភូមិថ្មី (ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ក្រុមការងារបានឃើញប្រជាពលរដ្ឋប្រមាណ ៨០នាក់ កំពុងសម្រុកចូលជីករ៉ែមាស ហើយបានអប់រំណែនាំឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ។ លុះដល់រសៀលថ្ងៃដដែល មានសេចក្តីរាយការណ៍ថា ពលរដ្ឋម្នាក់ដែលកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះ បានដួលម៉ូតូស្លាប់។ ជនរងគ្រោះរស់នៅភូមិរយ៉ ឃុំរយ៉…
អាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា កក្រើកច្រកសមុទ្រ Hormuz សាជាថ្មី
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រយុទ្ធគ្នាយ៉ាងកក្រើកទៀតហើយ នៅច្រកសមុទ្រ Hormuz ដោយកងកម្លាំងទាំងសងខាង បានកំណត់គោលដៅជាពិសេស លើកប៉ាល់ពាណិជ្ជកម្ម ដែលធ្វើដំណើរ ឆ្លងកាត់ផ្លូវទឹកដ៏សំខាន់ជាយុទ្ធសាស្ត្រមួយនេះ។ ទូរទស្សន៍ BBC បានដកស្រង់សេចក្តីថ្លែងការណ៍របស់ ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) ដែលបញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បានវាយបាញ់កប៉ាល់ដឹកប្រេង ៣គ្រឿងដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងនោះមាន ២គ្រឿងវាយប្រហារនៅក្បែរកោះ Kharg និង ១គ្រឿងទៀត ត្រូវកម្ទេចហ្មត់តែម្តង ក្នុងឈូងសមុទ្រអូម៉ង់។ មិនទុកយូរឡើយ កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ក៏សងសឹកវិញក្តៅៗ…
ក្រុមសង្គ្រោះនេប៉ាល់-កូរ៉េខាងត្បូងជួយសង្គ្រោះជនជាតិចិនចេញពីរូងក្រោមដីរស់រានមានជីវិត ក្រោយជាប់អស់ ១០ថ្ងៃ
កាថម៉ាន់ឌូៈក្រុមសង្គ្រោះនេប៉ាល់ រួមជាមួយអ្នកជំនាញមកពីកូរ៉េខាងត្បូង បានជួយសង្គ្រោះបុរសជនជាតិចិនម្នាក់ឈ្មោះ លោក Lu Haitao ចេញពីរូងក្រោមដីនៃគម្រោងវារីអគ្គិសនី Upper Trishuli-1 ក្នុងស្រុក Rasuwa រស់រានមានជីវិត ក្រោយជាប់ក្នុងនោះអស់រយៈពេល ១០ថ្ងៃ ក្រោយពីគ្រោះមហន្តរាយធម្មជាតិដ៏សាហាវវាយប្រហារតំបន់ព្រំដែនចិន-នេប៉ាល់។ ការសង្គ្រោះនេះធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយលោក Lu ត្រូវបានរកឃើញនៅជម្រៅប្រហែល ២២៥ម៉ែត្រក្នុងរូង។ នេះជាបុគ្គលទី៣ ដែលត្រូវបានសង្គ្រោះចេញពីរូងក្រោមដីនៅតំបន់នេះ ក្នុងចំណោមរាប់រយនាក់ដែលត្រូវបានជឿថាកំពុងជាប់នៅក្នុងរូងនានា។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV លោក Lu…