កំពង់ឆ្នាំង៖ លោក ឈាង វណ្ណះ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងសហការី នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខដល់គ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។
ក្នុងឱកាសចុះសួរសុខទុក្ខ លោក ឈាង វណ្ណះ បាននាំយកសម្ភារៈ និងថវិការបស់លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង មកប្រគល់ជូនគ្រួសារអតីតយុទ្ធជនចំនួន ២ គ្រួសារ។
គ្រួសារនីមួយៗទទួលបានអង្ករ ២៥ គីឡូក្រាម មីជាតិ ១ កេស ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ត្រីខ ១ យួរ និងថវិកា ៧ ម៉ឺនរៀល។
