ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងជូនអំណោយឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជនចំនួន ០៤ គ្រួសារ

កំពង់ឆ្នាំង៖ ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានដឹកនាំសហការីចំនួន ៤ រូប ចុះសួរសុខទុក្ខ និងជូនអំណោយឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជនចំនួន ០៤ គ្រួសារ ដែលរស់នៅ និងអាស្រ័យផលនៅតំបន់ដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ស្ថិតក្នុងភូមិអូរក្រខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ និងក្រុមការងារ បាននាំយកអំណោយឧបត្ថម្ភជូនដល់គ្រួសារអតីតយុទ្ធជនទាំង ៤ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ទឹកត្រី ១ យួរដៃ ទឹកស៊ីអ៉ីវ ១ យួរ និងត្រីខ ១ យួរ។

ការចុះសួរសុខទុក្ខ និងជូនអំណោយឧបត្ថម្ភនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ និងការគាំទ្រពីសំណាក់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចំពោះគ្រួសារអតីតយុទ្ធជន ដែលបានរួមចំណែកក្នុងការការពារជាតិ។