កំពង់ឆ្នាំង៖ លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋនៅឃុំទឹកហូត ស្រុករលាប្អៀរ មកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ មុនពេលចេញប័ណ្ណយកទៅប្រើប្រាស់។ ការអំពាវនាវនេះត្រូវបានលោកធ្វើឡើងនៅក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិទឹកហូត ភូមិគោកស្តៅ ភូមិននាមទទឹង ភូមិព្រែករាំង ភូមិត្រពាំងក្រពើ ភូមិទឹកល្អក់ ភូមិអូរសណ្តាន់ និងភូមិព្រែកសាលា ក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវត្តទឹកហូត។ ពិធីនេះមានការចូលរួមពីអាជ្ញាធរដែនដី មន្ទីរស្ថាប័នពាក់ព័ន្ធក្នុងខេត្ត…
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុកសាមគ្គីមានជ័យ
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកសាមគ្គីមានជ័យ មានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ឆ្នាំ២០២៦។ វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈឹម វុទ្ធា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ ការរៀបចំវេទិកានេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ…
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ នៅសាលាបឋមសិក្សាសាមគ្គី ស្រុករលាប្អៀរ
កំពង់ឆ្នាំង៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ នៅសាលាបឋមសិក្សាសាមគ្គី ស្ថិតក្នុងភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងប្រតិភូអមដំណើរ ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-ស្ថាប័នជុំវិញខេត្ត…
ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំង Online Scams ដែលត្រូវបានបិទនៅក្រុងបាវិត ខេត្តស្វាយរៀង
ស្វាយរៀង៖ ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំង Online Scams ដែលត្រូវបានបិទនៅក្រុងបាវិត ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិន បានចុះពិនិត្យទីតាំងដែលធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតំបន់ OP ក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីទីតាំងនេះត្រូវបានអាជ្ញាធរចាត់វិធានការបិទកន្លងមក។ ក្នុងដំណើរចុះពិនិត្យនេះ ក្រុមការងារចិនបានពិនិត្យស្ថានភាពជាក់ស្តែងនៃអគារទាំងអស់នៅក្នុងបរិវេណទីតាំងខាងលើ ដើម្បីស្វែងយល់ពីស្ថានភាពទីតាំងដែលពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ។ ដំណើរនេះមានការសម្របសម្រួលពីអាជ្ញាធរខេត្តស្វាយរៀង និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងមានការដឹកនាំនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្ត។ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង…
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីឯកភាពជាតិ» នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីឯកភាពជាតិ» បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ វត្តមានចូលរួមក៏មាន ឯកឧត្តម ឡុង ឈុនឡៃ…
កងទ័ពថៃបាញ់គ្រាប់ព្រមាន ២ ប្រភេទចូលព្រំដែនមីយ៉ាន់ម៉ា បន្ទាប់ពីគ្រាប់ផ្លោងធ្លាក់ចូលដីថៃ
កងទ័ពថៃបានបាញ់គ្រាប់ព្រមានពីរប្រភេទ គឺគ្រាប់បែកផ្សែង និងគ្រាប់បំភ្លឺ ចូលទៅក្នុងតំបន់ព្រំដែនមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៦ បន្ទាប់ពីការប្រយុទ្ធរវាងកងទ័ពមីយ៉ាន់ម៉ា និងកម្លាំងប្រឆាំងបានធ្វើឱ្យគ្រាប់ផ្លោងហោះចូលដីថៃ បង្កការខូចខាតដល់ផ្ទះជាង ២០ ខ្នង និងរបួសជនស៊ីវិលថៃម្នាក់។ យោងតាមរបាយការណ៍របស់កងកម្លាំងពិសេស Ratchamanu Task Force ក្រោមការបញ្ជារបស់ Naresuan Force ការបាញ់ព្រមាននេះត្រូវបានអនុវត្តនៅប្រហែលម៉ោង ៦:០០ ព្រឹក តាម Rules of Engagement (ROE)…
សិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ត្រូវបានរៀបចំនៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។ សិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល…
អធិការដ្ឋាននគរបាលខណ្ឌកំបូល ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន នៅសាលាបឋមសិក្សាទួលកី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី អធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះផ្សព្វផ្សាយអប់រំសិស្សានុសិស្សពីផលប៉ះពាល់នៃគ្រឿងញៀន និងបញ្ហាសង្គមនានា នៅសាលាបឋមសិក្សាទួលកី ស្ថិតនៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ កម្មវិធីនេះមានសមាសភាពចូលរួមពីមន្ត្រីនគរបាលខណ្ឌកំបូល រួមមាន៖ លោកអនុសេនីយ៍ឯក ឆែម ឆុំ នាយរងប៉ុស្តិ៍ លោកអនុសេនីយ៍ឯក រឿន ភារិន នាយរងផ្នែកចរាចរណ៍ លោកអនុសេនីយ៍ទោ ជឿន ដារិន មន្ត្រីផ្នែកគ្រឿងញៀន និងអ្នកគ្រូបន្ទប់ថ្នាក់។ សិស្សចំនួន…
គណៈបញ្ជាការឯកភាពបឹងទន្លេសាប បដិសេធការចោទប្រកាន់លើកងកម្លាំងបង្ក្រាបបទល្មើសនេសាទខុសច្បាប់
សៀមរាប៖ គណៈបញ្ជាការឯកភាពបឹងទន្លេសាប បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដែលត្រូវបានបង្ហោះចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក ចំពោះសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់របស់កងកម្លាំងទាហាន នៅលើផ្ទៃបឹងទន្លេសាប។ នេះជាការបង្ក្រាបបទល្មើសអូសយកលៀសដោយគ្មានលិខិតអនុញ្ញាតពីមន្ត្រីរដ្ឋបាលជលផល។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ នៅភូមិចុងប្រឡាយ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ យោងតាមសេចក្តីបំភ្លឺរបស់គណៈបញ្ជាការឯកភាពបឹងទន្លេសាប កងកម្លាំងសម្ងាត់ស្លៀកពាក់ស៊ីវិលក្លែងភេទ បានល្បាតប្រទះឃើញទូកចំនួន ២គ្រឿង និងមនុស្ស ៦នាក់ កំពុងធ្វើសកម្មភាពអូសយកលៀស ដោយគ្មានលិខិតអនុញ្ញាតពីមន្ត្រីជំនាញជលផល។ ការអូសយកលៀសដោយគ្មានការអនុញ្ញាត នេះអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានមច្ឆាជាតិ និងជីវចម្រុះក្នុងបឹងទន្លេសាប។ កងកម្លាំងបានស្នើសុំឱ្យពួកគេធ្វើដំណើរទៅកាន់ទីស្នាក់ការ ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសច្បាប់។…
រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៦
កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត…