វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកសាមគ្គីមានជ័យ មានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ឆ្នាំ២០២៦។

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈឹម វុទ្ធា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

ការរៀបចំវេទិកានេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ភូមិ តំណាងប្រជាពលរដ្ឋមកពីឃុំក្នុងស្រុកសាមគ្គីមានជ័យ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀត សរុបចំនួន ២១១នាក់ ក្នុងនោះមានស្រី ២៥នាក់។

វេទិកានេះមានគោលបំណងផ្សព្វផ្សាយ និងប្រមូលយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការអនុវត្តការងាររបស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្នុងអាណត្តិទី៤ ឆ្នាំ២០២៦ ប្រកបដោយប្រសិទ្ធភាព។