ក្រសួងមហាផ្ទៃ ហាមបង្ហោះដ្រូនរយៈពេល១៥ថ្ងៃ

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានហាមមិនឱ្យមានបង្ហោះដ្រូន រយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះតទៅ។ តាមរយៈលិខិតជម្រាបទៅអភិបាលខេត្តមានភូមិសាស្ត្រជាប់ប្រទេសថៃ រួមទាំងខេត្តសៀមរាប និងកំពង់ធំ នៅយប់​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ។ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការហាមបង្ហោះដ្រូនក្នុងគោលបំណង់លើកកម្ពស់ការគ្រប់គ្រង និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណ: និងសុវត្ថិភាព សង្គមនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ និង​ខេត្តពាក់ព័ន្ធក្នុងកាល:ទេស:ដែលប្រទេសជាតិត្រូវ បានប្រទេសថៃរំលោភបំពានមក​លើ​អធិបតេយ្យ និងបូរណភាពទឹកដី។ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ថាក្នុងករណីមានការបង្ហោះដ្រូន អ្នកប្រព្រឹត្ត ល្មើស…

ពលករជាង១៥០០នាក់បានត្ររឡប់ពីប្រទេសថៃ មកស្រុកកំណើតខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ពលករ ពលការនី ដែលបានចំណាកស្រុក ពីខេត្តកំពង់ឆ្នាំងនាពេលកន្លងមក ទៅធ្វើការនៅប្រទេសថៃ បានត្រឡប់មកស្រុកកំណើតខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់វិញហើយ ក្រោយពីប្រទេសថៃបង្ករជម្លោះព្រំដែនជាមួយនិងកម្ពុជា ។ នេះបើយោងតាមរបាយការណ៍រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលដែលក្រុមការងារបានទទួលពលករមកពីប្រទេសថៃ តាមរថយន្តក្រុងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ។ យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពលករខ្មែរដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បានត្រឡប់មកដល់ខេត្តកំពង់ឆ្នាំង ចំនួន១៥៥៥នាក់ ក្នុងនោះស្រីចំនួន៦៦១នាក់ ។  

ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញប្រកាសអន្តរក្រសួង ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងការចុះបញ្ជីដីធ្លី

ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញប្រកាសអន្តរក្រសួងស្តីពីការកែសម្រួលប្រការ៩ ថ្មី នៃប្រកាសអន្តរក្រសួង ២១៥ ប្រក/ដនស.មផ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៥ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងការចុះបញ្ជីដីធ្លី។

លោក គួច ចំរើន ចេញសេចក្តីសម្រេចបញ្ចប់ភារកិច្ចលោកស្រី ធី សុវណ្ណថា ពីមន្រ្តីគណបក្ស និងបញ្ចេញពីសមាជិកគណបក្សប្រជាជនកម្ពុជា

កណ្តាល៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៥ នេះ លោក គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល បានចេញសេចក្តីសម្រេចបញ្ចប់ភារកិច្ចលោកស្រី ធី សុវណ្ណថា ពីមន្រ្តីគណបក្ស និងបញ្ចេញពីសមាជិកគណបក្សប្រជាជនកម្ពុជា។ សេចក្តីសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានសម្រេចឱ្យបណ្តេញអ្នកនាង ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងឱ្យរដ្ឋមន្ត្រីមហាផ្ទៃបញ្ចប់តំណែងអ្នកនាងពីអភិបាលរងក្រុងអរិយក្សត្រ…

ក្រុមប្រឹក្សា និងគណ:អភិបាលខេត្តកំពង់ឆ្នាំង នាំយកគ្រឿងឧបភោគ​បរិភោគ​ សម្ភារ និងថវិកា​ជូនវីរកងទ័ពខេត្តព្រះវិហារ

កំពង់ឆ្នាំង ÷ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តរួមនិងក្រុមការងារ បានចូលរួម​សួរសុខទុក្ខ​ និងនាំយកគ្រឿងឧបភោគ​បរិភោគ​ សម្ភារ និងថវិកា​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការ សប្បុរសជនទូទាំងខេត្តកំពង់ឆ្នាំង ប្រគល់ជូនវីរកងទ័ពនៃបញ្ជាការដ្ឋានអង្គរក្ស កងកម្លាំងនៃបញ្ជាការដ្ឋាននគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងបងប្អូនជនភៀសសឹក ស្នាក់នៅវត្តពោធិ៍ប្រាំពាន់ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ។…

Messi និង Ronaldo ក្នុងចំណោម​កីឡាករទាំង​ ១០ រកគ្រាប់ច្រើនជាងគេ ដោយមិនរាប់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ

ចាប់តាំងពីឆ្នាំ ២០០០ មកដល់ពេលនេះ គេឃើញមានកំពូលកីឡាករតែ២រូប ប៉ុណ្ណោះ កំពុងតែប្រដេញគ្នាប្រផិតប្រផើយទៅលើចំនួនស៊ុតបាល់បញ្ចូលទី ដោយពុំរាប់បញ្ចូលការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ Lionel Messi និង Cristiano Ronaldo ជាកីឡាករកំពូល ដែលនាំមុខគេលើកំណត់ត្រានេះ ចំណោមកីឡាករខ្សែប្រយុទ្ធខ្លាំងៗជើងចាស់ៗ ៨រូបផ្សេងទៀត។   បើរាប់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ សរុបក្នុងអាជីព ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន មានកំណត់ត្រាតិចជាង កីឡាករវ័យ ៤០ឆ្នាំ នៅឡើយ ដោយគេរកបានត្រឹមតែចំនួន ១១២គ្រាប់ ប៉ុណ្ណោះ។ ចំណែកកីឡាករប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រកបានគ្រាប់បាល់ពិន័យ…