កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានសហការណ៍ជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយដើម្បីធានាសន្តិសុខ សុវត្ថិភាពព័ត៌ មាន ក្នុងគោលបំណងគ្រប់គ្រងព័ត៌មានទប់ស្កាត់ព័ត៌មានក្លែងក្លាយ ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋទទួលបានព័ត៌មានពិត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតី ភាពលោក សាន់ យូ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានស្តីទី ខេត្តកំពង់ឆ្នាំង អនុប្រធានមន្ទីរ លោក លោកស្រី អភិបាលរងក្រុង ស្រុកទាំង៨…
កាកបាទក្រហមសាធារណរដ្ឋកូរ៉េ ឧបត្ថម្ភស្បៀងអាហារ ដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង តាមរយៈកាកបាទក្រហមកម្ពុជា
កំពង់ឆ្នាំង÷ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្ដម វេជ្ជបណ្ឌិត សុខ ឡុង នាយក នាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា លោក ហង់ ចាន់សាណា ប្រធានការិយាល័យនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោកស្រី ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិ ការសាខា ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា…
រដ្ឋបាលជលផលអំពាវនាវឲ្យប្រជាពលរដ្ឋ មកធ្វើប្រហុក ផ្អក ត្រីឆ្អើរត្រីងៀត ទុកសម្រាប់បរិភោគ ខណៈដែលត្រីចាប់ផ្តើមត្រូវច្រើន
កំពង់ឆ្នាំង៖នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាល ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឲ្យប្រជាពលរដ្ឋមកធ្វើប្រហុក ផ្អក ត្រីឆ្អើត ត្រីងៀត ខណៈដែលត្រីចាប់ផ្តើមត្រូវច្រើន។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជនផលបានឲ្យដឹងថា ក្នុងរដូវនេសា ឆ្នាំ២០២៥-២០២៦នេះ បន្ទាប់ពីបានធ្វើការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប ស្ទឹង ព្រែក និងបឹងនានាចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ដែលអំណោយផលដល់ការធ្វើនេសាទ បានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ ៦កើត ខែបុស្ស…
ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរកងទ័ពសមរភូមិមុខ និងជនភៀសសឹកពីតំបន់ព្រំដែនកម្ពុជា-ថៃ
កណ្តាល៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរកងទ័ពសមរភូមិមុខ និងជនភៀសសឹកពីតំបន់ព្រំដែនកម្ពុជា-ថៃ សរុបចំនួន ៨១៩គ្រួសារ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពូមីង បងប្អូន ក្មួយៗ គ្រួសារវីរកងទ័ពសមរភូមិមុខ និងជនភៀសសឹកជាច្រើនរូប។ ឯកឧត្តមប្រធាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ…
សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពកំពុងសម្រាកព្យាបាលរបួស និងគ្រួសារកងទ័ពនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ចំពោះវីរកងទ័ព និងក្រុមគ្រួសារកងទ័ព នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព និងគ្រួសារកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ សម្តេចមហាមន្ត្រី គុយ សុផល បានជម្រាបជូនអំពីសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ កំពូលជាតិមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក…
ហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ជ្រួន) គ្រប់ប្រភេទក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ភ្នំពេញ៖ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែត្រូវបានឈ្លានពាន ដោយខ្មាំងសត្រូវ នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ១- ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។ ២- ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។ ៣- ករណីបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬសូមទំនាក់ទំនងមកកាន់លេខ…
ពិធីប្រកាសសច្ចកិរិយា និងផ្សាយមេត្តាធម៌ នៅវត្តខេមវន្ត ហៅវត្តខ្សាម ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង: នាល្ងាចថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ នៅវត្តខេមវន្ត ហៅវត្តខ្សាម ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានប្រារព ពិធីប្រកាសសច្ចកិរិយា និងផ្សាយមេត្តាធម៌ ក្នុងគោលបំណងដើម្បីលើកកម្ពស់ស្មារតីសាមគ្គីជាតិ ជាធ្លុងមួយរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ចូលរួមលើកទឹកចិត្តដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ដឹកនាំដោយព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង ព្រះសុធម្មចារី ព្រះបាឡាត់គណ ខេត្តកំពង់ឆ្នាំងតំណាងព្រះមេគណខេត្ត…
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងរៀបចំប្រារព្ធទិវាពិភពលោកកាកបាទក្រហមអឌ្ឈច័ន្ទ ក្រហមលើកទី ១៦២
កំពង់ឆ្នាំង រៀបចំប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ ខួបលើកទី ១៦២ ត្រូវបានសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងនិងអនុសាខាទាំង៨ស្រុក ក្រុង រៀប ចំឡើងនៅវត្តចន្ទប្បជោតនារាម ហៅវត្តាសុត ស្ថិតក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវស្រុករលាប្អៀរ នាព្រឹកថ្ងៃទី ១៣ខែធ្នូ ឆ្នាំ២០២៥ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីឯកឧត្ត លោក ជំទាវថ្នាក់ដឹកនាំ មន្ត្រីអនុសាខា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងសិក្សានុសិស្ស ជាច្រើនអង្គ.នាក់ ។ ឯកឧត្តម…
ពិធីសម្ភោធដាក់អោយប្រើបាស់ជាផ្លូវការ “គម្រោងទឹកជីវិត នៃសមាគមបញ្ញាវន្តកម្ពុជាដម្បីអភិវឌ្ឍន៍ ” ដែលឧបត្ថម្ភដោយក្រុមមេធាវី អាស៊ីកម្ពុជា នៅវត្តទេពធិតារាម ហៅវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅវត្តទេពធិតារាម ហៅវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានប្រារព្ធពិធីសម្ភោធដាក់អោយប្រើបាស់ជាផ្លូវការ “គម្រោងទឹកជីវិត នៃសមាគមបញ្ញាវន្តកម្ពុជាដម្បីអភិវឌ្ឍន៍ ” ដែលឧបត្ថម្ភដោយក្រុមមេធាវី អាស៊ីកម្ពុជា ក្រោមអធិបតីភាពលោក ជំទាវ សេង វួចហ៊ុន ប្រធានក្រុមមេធាវី អាស៊ី កម្ពុជា និងជាប្រធានសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ និង លោក យិន សាវ៉េន អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន…
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបញ្ជៀសហានិភ័យដល់សង្គមជាតិ
កំពង់ឆ្នាំង៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដោយរៀបចំធ្វើនៅវិទ្យាល័យ តេជោហ៊ុនសែនទឹកហូត ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ លោក នូ សីហា នាយកសាលាវិទ្យាល័យតេជោហ៊ុនសែនទឹកហូត បានសំដែងនូវភាពរីករាយ ដែលក្រុមការងារគ្រប់គ្រងព័ត៌មាននិងសាធារណៈមតិនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានចុះមកអប់រំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងវិទ្យាល័យរបស់ខ្លួន ដើម្បីឲ្យសិស្សទាំងអស់ ស្គាល់ច្បាស់អំពីព័ត៌មានពិតនិងព័ត៌មានក្លែងក្លាយ ត្រូវផ្ទៀងផ្ទាត់យ៉ាងដូចម្ដេច ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយដែលបង្ក អស្ថិរភាពក្នុងសង្គម។ លោក ឈាង វណ្ណះ…