កំពង់ឆ្នាំង ÷ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នេះ ឯកឧត្តម ស៊ុន សុវណ្ណា រិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ផាត សុផាន្នី ស៊ុន សុវណ្ណារិទ្ធិ រួមជាមួយមន្ត្រីរាជការ បានអញ្ជើញចូលរួមអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អាថ្ស័ក ព.ស. ២៥៧០ ជាមួយបងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី។
ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើសេចក្តីអំណរសាទរ និងជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង ឱ្យទទួលបាននូវសុខភាពល្អ និងមានភាពសុខសាន្ត រីករាយជាមួយក្រុមគ្រួសារ និងសាច់ញាតិក្នុងថ្ងៃបុណ្យដ៏មានសារសំខាន់នេះ។ ឯកឧត្តមក៏បានណែនាំឱ្យ បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ពិធីបុណ្យនេះ ជាឱកាសសម្រាកលំហើយ និងពង្រឹងចំណងសាមគ្គីភាពគ្រួសារ ព្រមទាំងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ។
ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ បានប្រព្រឹត្តិទៅដោយភាពរីករាយ និងមានសន្តិសុខ សុវត្ថិភាព ក្រោមការរៀបចំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ។
