កំពង់ចាម៖ នៅមន្ទីរគណបក្សប្រជាជនខេត្តកំពង់ចាម នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២៦នេះ បានធ្វើពិធីរៀបចំសូត្រមន្ត ដើម្បី សុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹង ឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ពិធីសូត្រមន្តដើម្បីសុំសេចក្ដីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជា ប្រធានគណៈ កម្មាធិការគណបក្សខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈ អចិន្ត្រៃយ៍ ឯកឧត្តម លោក លោកស្រី សមាជិកគណៈកម្មាធិការបក្សខេត្ត និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន បានប្រសិទ្ធពរជ័យ និងបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យ វត្ថុសក្តិសិទ្ធក្នុងលោក សូមជួយប្រោះ ព្រំ សព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់មន្ត្រីគណបក្សទាំងអស់នៅមន្ទីរគណបក្សប្រជាជនខេត្តកំពង់ចាម ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ប្រាជ្ញាវាងវៃ សុខភាពល្អ ពេញបរិបូណ៌ កំលាំង ពលំមាំមួន និងសូមឱ្យសម្រេច បានជោគជ័យត្រចះត្រចង់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
