កំពង់ឆ្នាំង៖នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាល ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឲ្យប្រជាពលរដ្ឋមកធ្វើប្រហុក ផ្អក ត្រីឆ្អើត ត្រីងៀត ខណៈដែលត្រីចាប់ផ្តើមត្រូវច្រើន។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជនផលបានឲ្យដឹងថា ក្នុងរដូវនេសា ឆ្នាំ២០២៥-២០២៦នេះ បន្ទាប់ពីបានធ្វើការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប ស្ទឹង ព្រែក និងបឹងនានាចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ដែលអំណោយផលដល់ការធ្វើនេសាទ បានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ ៦កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងករណីដែលមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទួល រងឥទ្ធិពលព្យុះភ្លៀង។
យោងលើស្ថានភាព ដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផល ស្នើសុំអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត ឬទឹកត្រី សម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមរូសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែង ដូចមានក្នុងសេចក្តីជូនដំណឹងនេះ។
រដ្ឋបាលជលផល សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេត្តាជួយសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ បានធ្វើដណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូនតាមការគួរ៕

