កាកបាទក្រហមសាធារណរដ្ឋកូរ៉េ ឧបត្ថម្ភស្បៀងអាហារ ដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង តាមរយៈកាកបាទក្រហមកម្ពុជា

កំពង់ឆ្នាំង÷ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្ដម វេជ្ជបណ្ឌិត សុខ ឡុង នាយក នាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា លោក ហង់ ចាន់សាណា ប្រធានការិយាល័យនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោកស្រី ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិ ការសាខា ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង និងរដ្ឋបាលសាលាខេត្ត បានអញ្ជើញជាគណៈធិបតី ក្នុងពិធី ប្រគល់-ទទួលស្បៀង ជូនដល់មណ្ឌលកុមារកំព្រា ខេត្តកំពង់ឆ្នាំង ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមវេជ្ជបណ្ឌិត សុខ ឡុង ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើអោយកុមារដែលរសនៅក្នុងមណ្ឌលនេះ ឱ្យចេះថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត មិនតែប៉ុណ្ណោះ រាល់ការធ្វើដំណើរទៅទីណាកន្លែងណា ទោះជិតឬឆ្ងាយ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីជៀសវាងពីការគ្រោះថ្នាក់ផ្សេង ។

ស្បៀងដែលកាកបាទក្រហមសាធារណរដ្ឋកូរ៉េ ចែកជូន មាន÷ អង្ករ ៤,០០០គ.ក្រ, មី ១៨៤កេះ, ត្រី ខ ១៨៤យួរ,ទឹកត្រី ៩២យួរ, ទឹកស៊ីអ៊ីវ ៩២យួរ ៕