កំពង់ស្ពី៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ នៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ពិធីនេះមានរទេះគោមកពីខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ សរុបចំនួន៨០នឹមបានចូលរួមប្រកួត។ ក្នុងនោះមានរទេះគោធំចំនួន ៣០នឹមនិងរទេះគោតូចចំនួន ៥០នឹម។
ពិធីប្រណាំងរទេះសាឡីគោលឿន គឺជាពិធីប្រពៃណីដ៏ល្បីល្បាញរបស់ខេត្តកំពង់ស្ពឺ ដែលឆ្លុះបញ្ចាំងពីវប្បធម៌ និងការរក្សាទុក្ខនៃការធ្វើកសិកម្មបែបបុរាណរបស់ប្រជាជនកម្ពុជា។
ការប្រកួតប្រជែងនេះមិនត្រឹមតែជាកន្លែងបង្ហាញពីកម្លាំង និងសមត្ថភាពរបស់គោប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាឱកាសសម្រាប់បង្កើតភាពស្និទ្ធស្នាល និងពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃតំបន់ផ្សេងៗផងដែរ។
ពិធីនេះទទួលបានការចូលរួមយ៉ាងច្រើនពីប្រជាពលរដ្ឋក្នុងស្រុក និងភ្ញៀវទេសចរដែលមកទស្សនា ដើម្បីអបអរសាទរ និងរីករាយជាមួយនឹងប្រពៃណីដ៏សម្បូរបែបនេះ។
