លោក ជា សុខរិទ្ធិ ដឹកនាំកងកម្លាំងទាំងបី ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» តាមប្រព័ន្ធ Zoom

កំពង់ឆ្នាំង៖នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំ កងកម្លាំងទាំងបី (កងទ័ព នគរបាល និងកងរាជអាវុធហត្ថ) ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» តាមប្រព័ន្ធ Zoom។

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ឆៃ សុីណារិទ្ធ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ គ.ប.ឆ.ប និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប។

គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយនេះ គឺដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាប បទល្មើសបច្ចេកវិទ្យា។ ច្បាប់នេះផ្តោតសំខាន់លើ ការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកបច្ចេកវិទ្យា ព្រមទាំងការដាក់ទោសធ្ងន់ធ្ងរចំពោះជនល្មើស និរួមចំណែកកាត់បន្ថយបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។