ពីធីបើកដំណើរការប្រឡងចូលរៀននៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ឆ្នាំសិក្សា ២០២៦-២០២៧

កំពង់ឆ្នាំង៖ ពិធីបើកដំណើរការប្រឡងចូលរៀននៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ឆ្នាំសិក្សា២០២៦-២០២៧ត្រូវបាន ប្រារព្ធឡើងនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅ មណ្ឌលសាខា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង។

ពិធីបើកវិញ្ញាសារប្រឡងនេះប្រព្រឹត្តទៅក្រោមព្រះ អធិបតីភាព ព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខា និងលោក ឈួន ល័ក្ខ ប្រធានប្រតិភូនៃក្រសួងធម្មការ និងសាសនា និងមានការចូលរួមពីតំណាងមន្ទីរធម្មការ និងសាសនា តំណាងមន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មការប្រឡង និងសមណនិស្សិត និស្សិតដែលបានមកចូលរួមប្រឡងជាច្រើនផងដែរ។

ពិធីបើកដំណើរការប្រឡងនេះ គឺជាឱកាសសំខាន់សម្រាប់យុវជនដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាខាខេត្តកំពង់ឆ្នាំង ដើម្បីបង្កើនចំណេះដឹងសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្ស និងសង្គមជាតិ។