កិច្ចប្រជុំពិភាក្សាលើការរៀបចំរបាយការណ៍សមិទ្ធផលនៃការអនុវត្តផែនការសកម្មភាព ជាតិស្តីពីសុខភាពសិក្សា រយៈពេល ៥ឆ្នាំ និងការពិនិត្យឡើងវិញផែនការសកម្មភាព ជាតិស្តីពីសុខភាពសិក្សា ២០២១-២០៣០ របស់រដ្ឋបាលរាជធានី ខេត្ត

កំពង់ឆ្នាំង៖នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំរបាយការណ៍សមិទ្ធផលនៃការអនុវត្តផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សា រយៈពេល៥ឆ្នាំ និងការពិនិត្យឡើងវិញផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សា ឆ្នាំ២០២១-២០៣០ របស់រដ្ឋបាលរាជធានី និងខេត្ត។

កិច្ចប្រជុំនេះមានការចូលរួមពីលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត រួមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធ និងអភិបាលក្រុង ស្រុកទាំង៨ ផងដែរ។

កិច្ចប្រជុំបានផ្តោតលើការពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សា រួមទាំងការរៀបចំរបាយការណ៍សមិទ្ធផលប្រចាំ៥ឆ្នាំ និងការពិនិត្យឡើងវិញផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សា សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដើម្បីធានាឱ្យមានការអនុវត្តបានកាន់តែមានប្រសិទ្ធភាព និងស័ក្តិសមជាមួយនឹងស្ថានភាពជាក់ស្តែងនៅក្នុងខេត្ត។

លោក យិន សាវ៉េន បានណែនាំឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងការរៀបចំរបាយការណ៍ និងការពិនិត្យឡើងវិញផែនការ ដើម្បីធានាថា របាយការណ៍នឹងឆ្លុះបញ្ចាំងពីសមិទ្ធផលជាក់លាក់ បញ្ហាប្រឈម និងទិសដៅអនាគត រួមចំណែកលើកកម្ពស់សុខភាពសិក្សាក្នុងក្របខណ្ឌខេត្តឱ្យកាន់តែប្រសើរឡើងដើម្បីធានាឱ្យការអនុវត្តផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សា ទទួលបានលទ្ធផលជាផ្លូវការ និងមានគុណភាពខ្ពស់។