ពិធីសម្ភោធដាក់អោយប្រើបាស់ជាផ្លូវការ “គម្រោងទឹកជីវិត នៃសមាគមបញ្ញាវន្តកម្ពុជាដម្បីអភិវឌ្ឍន៍ ” ដែលឧបត្ថម្ភដោយក្រុមមេធាវី អាស៊ីកម្ពុជា នៅវត្តទេពធិតារាម ហៅវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅវត្តទេពធិតារាម ហៅវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានប្រារព្ធពិធីសម្ភោធដាក់អោយប្រើបាស់ជាផ្លូវការ “គម្រោងទឹកជីវិត នៃសមាគមបញ្ញាវន្តកម្ពុជាដម្បីអភិវឌ្ឍន៍ ” ដែលឧបត្ថម្ភដោយក្រុមមេធាវី អាស៊ីកម្ពុជា ក្រោមអធិបតីភាពលោក ជំទាវ សេង វួចហ៊ុន ប្រធានក្រុមមេធាវី អាស៊ី កម្ពុជា និងជាប្រធានសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ និង លោក យិន សាវ៉េន អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពីព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង ព្រះសុធម្មចារី ព្រះបាឡាត់គណខេត្ត ព្រះវិមលញ្ញាណ ឆន ឆុង ព្រះអនុគណក្រុងកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ តំណាងឯកឧត្តមប្រធានសាលាដំបូង តំណាង ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានអង្គភាពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរដែនដី និស្សិត ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក ជំទាវ សេង វួចហ៊ុន ព្រមទាំងគណអធិបតី បានប្រគេនបច្ច័យ ទេយ្យទាន និង ចង្ហាន់ ដល់ព្រះសង្ឃចំនួន២៧អង្គ ចែកអំណោយដល់ តាជី យាយជី និស្សិត សមត្ថកិច្ច និង ប្រជាការពារផងដែរ៕