សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងរៀបចំប្រារព្ធទិវាពិភពលោកកាកបាទក្រហមអឌ្ឈច័ន្ទ ក្រហមលើកទី ១៦២

កំពង់ឆ្នាំង រៀបចំប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ ខួបលើកទី ១៦២ ត្រូវបានសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងនិងអនុសាខាទាំង៨ស្រុក ក្រុង រៀប ចំឡើងនៅវត្តចន្ទប្បជោតនារាម ហៅវត្តាសុត ស្ថិតក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវស្រុករលាប្អៀរ នាព្រឹកថ្ងៃទី ១៣ខែធ្នូ ឆ្នាំ២០២៥ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីឯកឧត្ត លោក ជំទាវថ្នាក់ដឹកនាំ មន្ត្រីអនុសាខា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងសិក្សានុសិស្ស ជាច្រើនអង្គ.នាក់ ។

ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ការរៀប ចំប្រារព្ធ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ធ្វើ
ឡើងជារៀងរាល់ឆ្នាំ គឺដើម្បីរំលឹក ដល់ ការបង្កើតចលនាអន្តរជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម នៅឆ្នាំ ១៨៦៣ ដែលជាថ្ងៃកំណើតរបស់លោក ហង់រី ឌុយណង់ ស្ថាបនិក របស់ចលនាអន្តរជាតិថ្ងៃទី ៨ ខែឧសភា ។ សមិទ្ធផលនៃសកម្មភាពសំខាន់ៗរយៈពេលមួយឆ្នាំកន្លងទៅ ដោយផ្ដោតទៅលើវិស័យអាទិភាពទាំង ៤ មាន, ដូចជាការឆ្លើយតបគ្រោះមហន្តរាយ ដោយសាខានិងអនុសាខាទាំង ៨ស្រុកក្រុងឆ្លើយ តបដល់គ្រួសារ រងគ្រោះនិងងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជាខ្យល់កន្ត្រាក់ភ្លើង ឆេះផ្ទះគ្រោះថ្នាក់ចរាចរណ៍លង់ទឹកនិងថ្មីៗនេះជនភាសិតដោយ សារសង្គ្រាមឈ្លានពានពីប្រទេសថៃ ។ ការត្រៀមបង្ការនិងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ តាមសហគមន៍ ។ សាខា អនុសាខាបានប្រតិបត្តិការ ជួយជនពិការ អ្នកជំងឺរ៉ាំរ៉ៃ ចាស់ជរាគ្មានទី
ពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងជនពិការ។

នៅក្នុងឱកាសនោះ  ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន កិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយសូមថ្លែងអំណរគុណដល់ព្រះអង្គ ចន្ទមុនី ដែលបានផ្ដល់ទីធ្លាដ៏មនោរម្យ ឱ្យបានរៀបចំធ្វើកម្មវិធីទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅថ្ងៃនេះ ក៏សូមចូលរួមអំពាវនាវដល់សប្បុរសជនឯកឧត្តម លោកជំទាវ ឧកញ៉ា មន្ត្រីរាជការ ប្រជាពល រដ្ឋចូលរួមគាំទ្រកាកបាទក្រហម តទៅទៀតពិសេសក្នុងពេលដែលប្រទេសជាតិកំពុងតែមានបញ្ហាដោយប្រទេសជិតខាងឈ្លានពាន។

ឯកឧត្តមបណ្ឌិតសភាចារ្យមក៏បានផ្ដាំផ្ញើដល់មន្ត្រីកាកបាទក្រហម ទាំងអស់ ត្រូវចាត់ចែងកិច្ចការប្រកបដោយតម្លាភាពគណនេយ្យភាព ក្នុងការធ្វើប្រតិបត្តិការជាទូទៅ ជួយសម្រាលទុក្ខលំបាករបស់បងប្អូន ជនរងគ្រោះ ដោយមិនត្រូវរើស
អើងពូជសាសន៍ ជំនឿសាសនា និងមិនត្រូវប្រកាន់និន្នាការនយោបាយណាឡើយ។ ព្រោះបុព្វហេតុរបស់កាកបាទក្រហមគឺមនុស្សធម៌ និង សូមយកចិត្តទុកដាក់លើគ្រប់មុខសញ្ញាទាំងអស់
ដែលកំពុងរងផលប៉ះពាល់ពីជម្លោះព្រំដែន រវាងកម្ពុជានិងថៃ៕