កំពង់ឆ្នាំង៖ ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដឹកនាំដោយអ្នកគ្រូ ប៉ាល់ ដារិន ប្រធានផ្នែក បានចុះជួយ សង្គ្រោះស្ត្រីម្នាក់ដែលកំពុងសម្រាលកូននៅលើទូក ក្នុងស្ថានភាពប្រកបដោយគ្រោះថ្នាក់ និងប្រញាប់ប្រញាល់បំផុត។
តាមប្រភពពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យបានទទួលព័ត៌មានពីគ្រួសាររបស់ស្ត្រីម្នាក់នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ដែលកំពុងឈឺពោះសម្រាលកូន ខណៈដែលក្រុមគ្រួសារកំពុងបញ្ជូនមកមន្ទីរពេទ្យតាមទូក។ ដោយសារតែស្ថានភាព និងពេលវេលាបន្ទាន់ ក្រុមគ្រូពេទ្យបានចុះទៅដល់កន្លែងភ្លាមៗ ដើម្បីជួយសង្គ្រោះ។
អ្នកគ្រូប៉ាល់ ដារិន បាននិយាយថា ក្រុមគ្រូពេទ្យបានខិតខំអនុវត្តការសង្គ្រោះបន្ទាន់នៅលើទូក រហូតដល់ស្ត្រីនោះសម្រាលកូនបានដោយសុវត្ថិ ភាពទាំងមាតា និងទារកមានសុខភាពល្អ។
សកម្មភាពនេះ ត្រូវបានគេកាត់ស្ទង់ថាជាគំរូដ៏ល្អមួយ របស់បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលតែងតែត្រៀមខ្លួនជួយ សង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ជាពិសេសនៅតាមបណ្តាតំបន់ដាច់ស្រយាល និងមានការលំបាកខាងការដឹកជញ្ជូន។
