សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញសួរសុខទុក្ខ និងនាំអំណោយឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រ ១០០គ្រួសារ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ សម្តេចមហាមន្ត្រី គុយ សុផល ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយមានគ្រឿងបរិភោគ រួមទាំងថវិកាមួយចំនួន ឧបត្ថម្ភជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ មកពីឃុំចក និងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ពិធីនេះបានរៀបចំឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៦ ដោយមានការអមដំណើរដោយ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម សុី រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរមូលដ្ឋាននៃស្រុកបរិបូណ៌ផង ដែរ។

សម្តេចមហាមន្ត្រី គុយ សុផល បានពាំនាំនូវការផ្ដាំសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបតី ប៊ុន រ៉ានី ហ៊ុន សែន ចំពោះប្រជាពលរដ្ឋទាំងអស់។សម្តេចក៏បាន សួរសុខទុក្ខ និងស្តាប់ពីកង្វល់ ព្រមទាំងការលំបាករបស់ប្រជាពលរដ្ឋម្នាក់ៗផងដែរ។

អំណោយដែលនាំមកឧបត្ថម្ភនាពេលនេះ រួមមានគ្រឿងបរិភោគសំខាន់ៗ និងថវិកាដើម្បីជួយសម្រាល ទុក្ខលំបាក និងគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ។

ប្រជាពលរដ្ឋដែលទទួលបានអំណោយបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាមន្ត្រី គុយ សុផល រដ្ឋាភិបាល និងអាជ្ញា ធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងគាំទ្រដល់ពលរដ្ឋមានជីវភាពខ្វះខាត។