អ្នកដំណើរជាង ១៤០នាក់នៅលើកប៉ាល់ហូឡង់ ជាប់ចត្តាឡីស័កនៅលើសមុទ្រ មិនអាចចូលចតបាន បន្ទាប់ពីមានអ្នកស្លាប់ ៣នាក់ដោយសារមេរោគ Hantavirus ដ៏កម្រ

អន្តរជាតិៈ កប៉ាល់ធរណីមាន់ហូឡង់មួយគ្រឿងដែលមានអ្នកដំណើរជាង ១៤០នាក់ កំពុងជាប់ចត្តាឡីស័កនៅលើផ្ទៃសមុទ្រ ដោយមិនអាចចូលចតនៅកំពង់ផែណាមួយ និងមិនអាចឱ្យអ្នកដំណើរចាកចេញបានឡើយ បន្ទាប់ពីមានរបាយការណ៍ថា មនុស្ស ៣នាក់បានស្លាប់ដោយសារការឆ្លងមេរោគ Hantavirus ដ៏កម្រ។

បើយោងតាមព័ត៌មានដែលបានទទួល មេរោគ Hantavirus ជាមេរោគដែលជាធម្មតាឆ្លងតាមរយៈសត្វកណ្ដុរ ហើយអាចបណ្ដាលឱ្យកើតជំងឺឆ្លងសួតធ្ងន់ធ្ងរ។ អ្នកឆ្លងជាធម្មតានឹងបង្ហាញរោគសញ្ញាធ្ងន់ធ្ងរក្នុងរយៈពេលប្រហែល ២សប្តាហ៍ ហើយអាចបណ្ដាល ឱ្យស្លាប់បាន។ បច្ចុប្បន្ន នៅមិនទាន់មានវ៉ាក់សាំងសម្រាប់ព្យាបាល ឬការពារជំងឺនេះនៅឡើយទេ។

អាជ្ញាធរមានសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតលើ ករណីនេះ ខណៈដែលកប៉ាល់ត្រូវបានរារាំងមិនឱ្យចូលទៅកាន់កំពង់ផែណាមួយ ដើម្បីការពារការរាលដាលនៃមេរោគ។ អ្នកដំណើរទាំងអស់ស្ថិតក្នុងស្ថានភាពជាប់ជាប់នៅលើកប៉ាល់ ដោយមានការផ្គត់ផ្គង់អាហារ និងទឹកសម្រាប់តែការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះ។

រហូតមកដល់ពេលនេះ អាជ្ញាធរសុខាភិបាលអន្តរជាតិ កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ដើម្បីការពារ ហានិភ័យនៃការឆ្លងរាលដាលបន្ថែមទៀត។
ប្រភព ៖ AP