កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កងទ័ព ជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ព ជើងគោកឥណ្ឌា បានរៀបចំពិធីបើកជាផ្លូវការនៃសមយុទ្ធ CINBAX II នៅមូលដ្ឋានកងយោធពលខេមរភូ មិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ពិធីបើកសមយុទ្ធនេះ ធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើង គោក និងលោកវរសេនីយ៍ឯក ABHISHEK ARORA នាយការិយា ល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន និងលោកវរសេនីយ៍ឯក ABHISHEK ARORA បានសម្តែងការពេញចិត្តចំពោះការរីកចម្រើនជា បន្តបន្ទាប់នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើង គោកកម្ពុជា-ឥណ្ឌា។ ភាគីទាំងពីរបានគូស បញ្ជាក់ថា ទំនាក់ទំនងនេះត្រូវបានពង្រឹងឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចការបណ្តុះ បណ្តាល និងការធ្វើសមយុទ្ធរួមគ្នានានា។
សមយុទ្ធ CINBAX II នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ រយៈពេល១៦ថ្ងៃ។ សមយុទ្ធនេះរួមមានសកម្មភាពហ្វឹកហ្វឺនលើជំនាញជាច្រើន ទាំងនៅក្នុងទីបញ្ជាការ និងលើទីលានអនុវត្តជាក់ស្តែង។
សកម្មភាពទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សមត្ថភាពត្រៀមប្រតិបត្តិការ ពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក ស្របតាមស្មារតីនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងលើឆាកអន្តរជាតិ។
សមយុទ្ធ CINBAX II គឺជាលើកទីពីរ បន្ទាប់ពីលើកដំបូងដែលត្រូវបានរៀបចំឡើង ដើម្បីពង្រឹងទំនុកចិត្ត និងសមត្ថភាពរួមគ្នារវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។

