កំពង់ឆ្នាំង៖គណៈកម្មាការរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រយៈពេល១៥ថ្ងៃ សម្រាប់ភូមិចំនួន៦ ក្នុងឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ពិធីប្រកាសបិទផ្សាយនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណវត្តពន្លៃ ឃុំពន្លៃ ក្រោមអធិបតីភាព លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ចារកម្មវិធីអនុវត្តន៍រដ្ឋបាលដីធ្លីខេត្ត រួមជាមួយ លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ មន្ត្រីមន្ទីរ ស្ថាប័នពាក់ព័ន្ធ…
Author: RNR-NEWS.COM.KH
ក្រសួងការងារ បើកកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ ដើម្បីដាក់បញ្ចូលផែនការអាទិភាពជាតិទៅក្នុងកម្មវិធីភាពជាដៃគូ ILO TRIANGLE ដំណាក់កាលទី៣
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិគ្រោះយោបល់ដៃគូបច្ចេកទេសកម្រិតខ្ពស់នៃកម្មវិធីភាពជាដៃគូ ILO TRIANGLE ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន, ស្ថានទូតអូស្ត្រាលី, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ, អង្គការអន្តរជាតិខាងការងារ (ILO) និងភាគីពាក់ព័ន្ធដែលប្រព្រឹត្តិទៅនៅសណ្ឋាគារ Fairfield Hotel by Marriott រាជធានីភ្នំពេញ។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ…
លោក សាន់ យូ ដឹកនាំក្រុមការងារ ចុះជួបសំណេះ សំណាល និងកាត់សក់ជូនសិស្សានុសិស្សចំនួន ១២០នាក់
កំពង់ឆ្នាំង៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក សាន់ យូ អភិបាល រងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុម ការងារ ចុះមូលដ្ឋានឃុំដារ ស្រុកកំពង់ លែង ដើម្បីជួបសំណេះសំណាល កាត់សក់ជូន និងផ្តល់អាហាររូបត្ថម្ភដល់ក្មួយៗសិស្សានុសិស្សចំនួន ១២០នាក់ នៃសាលា ឋមសិក្សា ភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង។ លោក សាន់ យូ មានប្រសាសន៍ថា ការចុះជួបសំណេះ សំណាលនេះ មានគោលបំណងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស…
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយអង្គភាពស៊ើបអង្កេតបទល្មើសអន្តរជាតិ នៃស្ថានទូតសហរដ្ឋអាមេរិក ចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធបទល្មើសផ្លូវភេទដោយខុសច្បាប់ជាមួយអនីតិជន
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានសហការជាមួយអង្គភាពស៊ើបអង្កេតបទល្មើសអន្តរ ជាតិ នៃស្ថានទូតសហរដ្ឋអាមេរិក ចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធបទល្មើសផ្លូវភេទដោយខុសច្បាប់ជាមួយអនីតិជន នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៦ ក្រុមការងារបានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ Michael John Howard Ramirez ភេទប្រុស កើតនៅរដ្ឋអូហៃយូ…
ប្រាសាទព្រះខ័ន ស្ថាបត្យកម្មដ៏រស់រវើក និងនិមិត្តរូបនៃជ័យជំនះ
សៀមរាប៖ ប្រាសាទព្រះខ័ន គឺជាសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រដ៏មានតម្លៃមួយ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ សង្កាត់នគរធំ ក្រុងសៀមរាប។ ប្រាសាទនេះមិនត្រឹមតែជានិមិត្តរូបនៃស្ថាបត្យកម្មខ្មែរបុរាណដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពនៃជ័យ ជំនះដ៏ឧឡាររបស់ចក្រភពខ្មែរ ដែលនៅតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជារៀងរាល់ឆ្នាំ។ ដើម្បីឈានដល់ប្រាសាទព្រះខ័ន ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីខ្លោងទ្វារដីឆ្នាំង ដែលជាទ្វារខាងជើងនៃក្រុងអង្គរធំ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុង យកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស និងជួសជុលប្រាសាទឱ្យស្ថិតក្នុងសភាពល្អប្រសើរ ក្នុងនាមជាសម្បត្តិបេតិកភណ្ឌពិភពលោក។ រួមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជុំវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងតំបន់។ យោងតាមសិលាចារឹក ប្រាសាទព្រះខ័នត្រូវបានសាង សង់ឡើងនៅឆ្នាំ១១៩១ នៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧។ ព្រះអង្គបានកសាងប្រាសាទនេះលើទីតាំងនៃចម្បាំងផ្តាច់ព្រ័ត្រ ដែលព្រះអង្គ ទទួលបានជ័យជំនះលើកងទ័ពចាម្ប៍ឈ្លានពាន…
ក្រសួងសុខាភិបាល បើកសិក្ខាសាលា ពង្រឹងសមត្ថភាពលើការងារ ត្រួតពិនិត្យផលិតផលថ្នាំជក់
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានរៀនចំ សិក្ខាសាលា ពង្រឹង សម្ថភាព ការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលធ្វើឡើងនៅសាលប្រជុំសណ្ធាគារសុវណ្ណភូមិស្ថិតក្នុងកំពង់ឆ្នាំង ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេស ចរណ៍ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ត្រីជំនាញបច្ចេកទេសមកពីស្ថាប័ន និងក្រសួងពាក់ព័ន្ធជាច្រើន។ គោលបំណងសំខាន់នៃសិក្ខាសាលាគឺ ពង្រឹងចំណេះដឹង និងសមត្ថភាពដល់មន្ត្រីជំនាញ លើការត្រួតពិនិត្យ…
គោលដៅត្រួតពិនិត្យមុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ប្រទះឃើញជនបរទេសចិន ៦នាក់ គ្មានឯកសារជាប់ខ្លួន រួមទាំងទូរសព្ទ័ជាង១០០គ្រឿង
កំពង់ចាម៖ នៅវេលាម៉ោង ៩នាទី៤៥ យប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចគោលដៅត្រួតពិនិត្យមុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានប្រទះឃើញរថយន្តតាក់ស៊ីមួយគ្រឿង ដឹកជនជាតិចិន ៦នាក់ គ្មានឯកសារស្របច្បាប់ជាប់ខ្លួន និងរកឃើញសម្ភារៈសង្ស័យមួយចំនួន។ បើតាមលោក ខេង ម៉េងឈុន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃឈរ បានឱ្យដឹងថា រថយន្តតាក់ស៊ីម៉ាក ហាយឡឹនឌ័រ ពណ៌ស បានធ្វើ ដំណើរពីភ្នំពេញ ឆ្ពោះទៅអូរពងមាន់ ខេត្តស្ទឹងត្រែង។ នៅក្នុងរថយន្តមានជនជាតិចិន ៦នាក់ សុទ្ធតែជាបុរស និងគ្មានឯកសារជាប់ខ្លួនទាល់តែ សោះ។ លោកបានបន្តថា…
កិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៤
រតនគិរី៖ កិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៤ បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំអគារ A សាលាខេត្ត។ កិច្ចប្រជុំបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមា ជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋ បាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងនាយកទីចាត់ការ…
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជន
កំពង់ឆ្នាំង៖ព្រឹកថ្ងៃទី៧ ឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារ បានចូលរួមកិច្ចប្រជុំជាមួយក្រុមការងាររបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដើម្បីពិភាក្សា និងត្រៀមរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធ ជននៅលើដីសម្បទានសង្គមកិច្ច។ កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពិភាក្សាលើការរៀបចំផែន ការ និងការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោង សម្រាប់ការប្រគល់ផ្ទះជូនដល់អតីតយុទ្ធជន ដែលជាការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងខេត្តក្នុងការឧបត្ថម្ភ និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសហការរវាងខេត្ត និងក្រុមការងារថ្នាក់ជាតិ…
កិច្ចប្រជុំផ្សព្វផ្សាយបន្តប្រកាសលេខ១១៥៦ សហវ.ប្រក.អរតន ស្តីពីដាក់អោយអនុវត្តចំណាត់ថ្នាក់សេដ្ធកិច្ច នៃមាតិកាថវិកា និងខ្លឹមសារសង្ខេបនៃប្រកាសលេខ ៧៥០ សហវ.ប្រក.អល
កំពង់ឆ្នាំង៖ មន្ទីរសេដ្ធកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្ទីររតនាគាខេត្ត សហការជាមួយរដ្ឋបាលខេត្តបើកកិច្ចប្រជុំផ្សព្វផ្សាយបន្តប្រកាសលេខ១១៥៦ សហវ. ប្រក. អរតន ស្តីពីដាក់អោយអនុវត្តចំណាត់ថ្នាក់សេដ្ធកិច្ច នៃមាតិកាថវិកា និងខ្លឹមសារសង្ខេបនៃប្រកាសលេខ ៧៥០ សហវ.ប្រក.អល នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិ បាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីនាយក រងរដ្ឋបាលសាលាខេត្ត តំណាងមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់…