ក្រុមហ៊ុន Shell ដំឡើងថ្លៃប្រេងឥន្ធនៈជាថ្មី បន្ទាប់ពីរក្សាថ្លៃថេរអស់៩ថ្ងៃ

សិង្ហបុរី ៖ក្រុមហ៊ុនប្រេងពហុជាតិ Shell បានប្រកាសដំឡើងថ្លៃប្រេងឥន្ធនៈជាថ្មី កាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីទីផ្សារប្រេងក្នុងប្រទេសសិង្ហបុរី រក្សាថ្លៃថេរអស់រយៈពេលជាងមួយសប្តាហ៍។ នេះជាការដំឡើងថ្លៃលើកដំបូង បើគិតចាប់តាំងពីថ្ងៃទី២០ ខែកញ្ញាមក។ ក្នុងការកែប្រែផ្លាកតម្លៃនាវេលាម៉ោង ៤:៣០ នាទីរសៀល ក្រុមហ៊ុន Shell បានដំឡើងថ្លៃប្រេងសាំង ៥សេន ក្នុងមួយលីត្រ សម្រាប់ប្រភេទសាំង 95-octane, 98-octane និង V-Power រីឯថ្លៃប្រេងម៉ាស៊ូតវិញត្រូវរក្សាទុកដដែល។ គិតត្រឹមម៉ោង ៧យប់ មិនទាន់មានក្រុមហ៊ុនប្រេងធំៗផ្សេងទៀត…

កូរ៉េខាងត្បូងគ្រោងកាត់បន្ថយការពឹងផ្អែកលើប្រេងមជ្ឈិមបូព៌ាមក ៥០% ត្រឹមឆ្នាំ២០៣៥

សេអ៊ូល: រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថា នឹងកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឆៅពីមជ្ឈិមបូព៌ា មកនៅត្រឹម ៥០% ឬតិចជាងនេះ ត្រឹមឆ្នាំ២០៣៥ ដោយសារតែការរៀនសូត្រពីការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់។ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងធនធាន (Ministry of Trade, Industry and Resources) បានអនុម័តផែនការសន្តិសុខធនធានធម្មជាតិរយៈពេល ១០ ឆ្នាំ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខធនធាន ដែលដឹកនាំដោយរដ្ឋមន្ត្រី Kim Jung-kwan។ យោងតាមក្រសួង កូរ៉េខាងត្បូងនាំចូលប្រេងឆៅប្រហែល ៧០%…

ហូឡង់ផ្លាស់ទីមាសបម្រុង ៨៦ តោន ពីអាម៉េរិក និងកាណាដា ទៅឡុងដ៍ ដើម្បីត្រៀមវិបត្តិភូមិសាស្ត្រនយោបាយ

ឡាអ៊េ / អាំស្ទែដាំ៖ធនាគារកណ្តាលហូឡង់ (De Nederlandsche Bank – DNB) បានប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ថាបានផ្លាស់ទីមាសបម្រុងប្រហែល ៨៦ តោន ដែលមានតម្លៃរាប់ពាន់លានដុល្លារចេញពីឃ្លាំងនៅសហរដ្ឋអាម៉េរិក និងកាណាដា ទៅរក្សាទុកនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ នេះបើយោងតាម សេចក្តីយការណ៍ដោយប្រភពធំៗជាច្រើនដូចជា The Guardian, BBC, CNN, Bloomberg, Euronews នៅថ្ងៃទី២-៣ ខែកញ្ញា ឆ្នាំ២០២៦ ។…

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពាវនាវដល់វិនិយោគិន កុំមើលរំលងឱកាសធុរកិច្ចឌីជីថលថ្មីនៅកម្ពុជា

សៀមរាប៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី «Community Series: Empowering Innovation: The Founder and Investor Nexus» ដែលសហការរៀបចំដោយមជ្ឈមណ្ឌល Plug and Play Cambodia មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) និងក.ប.ទ. នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា ATC។…

តម្លៃប្រេងម៉ាស៊ូត​កើនឡើងវិញ ខណៈប្រេងសាំងធ្លាក់ចុះបន្តិច

ភ្នំពេញ៖ តម្លៃប្រេងម៉ាស៊ូតលក់រាយក្នុងស្រុកបាន​កើន​ឡើង​វិញ​ដោយលក់ចេញក្នុងតម្លៃ ៤៣០០ រៀល ក្នុង​មួយលីត្រ នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦។ តម្លៃនេះកើនឡើងពី ៤១០០ រៀលក្នុងមួយលីត្រ ធៀបនឹងសប្តាហ៍មុន។ ខណៈដែលតម្លៃប្រេងសាំង​ធ្លាក់ចុះបន្តិច មកនៅត្រឹម ៣៩០០ រៀលក្នុង​មួយលីត្រ ចុះពី ៣៩៥០ រៀល ក្នុងមួយលីត្រ។ ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃប្រេងឥន្ធនៈថ្មីនេះ នឹង​អនុវត្តចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ពេល​ជូន​ដំណឹង​ថ្មី។ រាជរដ្ឋាភិបាលបានបន្ត​នូវវិធានការ​បញ្ចុះតម្លៃប្រេងចំនួន ៦,៥ សេនដុល្លារ…

ក្រុមហ៊ុន DJI ប្តឹង Insta360 ពីរ លើក លើម៉ាស៊ីនថត Luna Ultra ចោទថាចម្លងរូបរាង និងបច្ចេកវិទ្យា Osmo Pocket

បរទេស៖ ក្រុមហ៊ុន DJI បានប្តឹងក្រុមហ៊ុន Insta360 (Arashi Vision) ពីរលើកនៅតុលាការសហរដ្ឋ អាមេរិក ភ្លាមៗបន្ទាប់ពីការចេញលក់ម៉ាស៊ីនថត gimbal ថ្មី Luna Ultraនៅថ្ងៃទី ១០ ខែមិថុនា។ ការប្តឹងនេះ ចោទថា ផលិតផលរបស់ Insta360 រំលោភ លើ patents របស់ DJI ទាំងផ្នែករូបរាង និងមុខងារ។ យោងតាមព័ត៌មានពី PetaPixel និងប្រភពផ្សេងទៀត…

កម្ពុជាអាចសម្រេចផែនការនាំចេញអង្ករ ១ លានតោន នៅឆ្នាំ២០២៦

ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជានៅរយៈពេល ៣ខែដើមឆ្នាំ២០២៦ បានកើនឡើងខ្លាំងដល់ ៧១,៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលបង្ហាញពីសន្ទុះវិជ្ជមានខ្លាំងនិងធ្វើឱ្យមានក្តីរំពឹងថាកម្ពុជានឹងអាចសម្រេច បានគោលដៅនាំចេញអង្ករ ១ លានតោន នៅបំណាច់ឆ្នាំនេះតាមផែនការរបស់រាជរដ្ឋាភិបាល។ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ កម្ពុជា បាននាំចេញអង្ករបានចំនួន ៣៦១,៥៧៨ តោន ខណៈដែលក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៥ មានតែ ២១១,០៥៨ តោន ប៉ុណ្ណោះ។ ចំពោះចំនួនគោលដៅទីផ្សារ កាលពី៣ខែដើមឆ្នាំ២០២៥ កម្ពុជាមានតែ ៥៥គោលដៅសម្រាប់ការនាំចេញអង្ករ ប៉ុន្តែនៅក្នុងអំឡុងពេល ៣ខែដើមឆ្នាំ២០២៦…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យសម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ សងលើទំហំជាង៣០ហិកតា មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រនិងទំនិញចាក់ធារ៕

រាជរដ្ឋាភិបាលចេញអនុក្រឹត្យឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំជាង ៥០០ ហិកតានៅខេត្ដកំពង់ស្ពឺ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាណា ឌីយ៉ា ផ្លូវជាតិលេខ៥១ ដែលមានទីតាំងស្ថិតនៅ ភូមិអង្គតាឡឹក ភូមិក្រាំងលាវ ភូមិត្រពាំងវែង១ ភូមិត្រពាំងវែង២ ភូមិគរ ឃុំសំបូរ ស្រុកសំរោងទង និងភូមិរោងដំរី ភូមិអង្គតាឯក ភូមិពន្នរ ភូមិត្រពាំងកំបោះ ភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមអនុត្រឹត្យចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងអនុត្រឹត្យដដែលបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ នេះមានទំហំ…

កម្ពុជា នៅតែជាគោលដៅទេសចរណ៍សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានបញ្ជាក់ជាថ្មីថា ព្រះរាជាណាចក្រកម្ពុជានៅតែបន្តជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងផ្តល់បរិយា កាសកក់ក្តៅស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរ ជាតិ ទោះបីជាពិភពលោកកំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេស ចរណ៍ ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ប្រទេសកម្ពុជារក្សាបានស្ថិរភាពនយោ បាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ និងសន្តិសុខរឹងមាំ ដែលធានាឱ្យការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ប្រព្រឹត្តទៅដោយសុវត្ថិភាព ទំនុកចិត្ត និងភាពផាសុកភាព។ ទោះបីជាមានបញ្ហាសកលដូចជា ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង ស្ថានភាពនយោបាយភូមិ សាស្ត្រ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…