ត្រាំ លែងចង់បានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ខណៈមានសេចក្តីរាយការណ៍ថា អាមេរិកត្រៀមវាយប្រហារធំមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី៧ ខែតុលា ថា លោកលែងចង់បានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទៀតហើយ ក្រោយមានសេចក្តីរាយការណ៍ថា យោធាអាមេរិកកំពុងរៀបចំផែនការវាយប្រហារអ៊ីរ៉ង់ឡើងវិញ ដែលទំនងជានឹងធ្វើឡើងមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ លោកត្រាំ បានថ្លែងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមួយ ជាមួយបេក្ខជនគណបក្សសាធារណរដ្ឋ នៅទីក្រុង San Antonio រដ្ឋតិចសាស់ កាលពីយប់ថ្ងៃពុធ ថា៖ «ខ្ញុំគិតថា កិច្ចព្រមព្រៀងនោះ មិនមែនជាអ្វីដែលខ្ញុំចង់ធ្វើពិតប្រាកដនោះទេ ប៉ុន្តែពួកគេ (អ៊ីរ៉ង់) សុខចិត្តផ្តល់អ្វីៗគ្រប់យ៉ាងដល់យើង ដើម្បីឱ្យយើងបញ្ឈប់»។ លោកត្រាំ បានបន្ថែមទៀតថា លោក…

ទីផ្សារមាសរក្សាជំហរនឹងនរ ខណៈវិនិយោគិនរង់ចាំកំណត់ហេតុប្រជុំ Fed

[អន្តរជាតិ]: តម្លៃមាសហាងឆេងបានជួញដូរក្នុងគម្លាតតូចចង្អៀត និងស្ទើរតែគ្មានការប្រែប្រួលនៅថ្ងៃអង្គារ ទី៦ ខែតុលា ខណៈវិនិយោគិនរក្សាជំហរប្រុងប្រយ័ត្ន រង់ចាំការប្រកាសកំណត់ហេតុប្រជុំរបស់គណៈកម្មាធិការទីផ្សារសេរីហ្វេដេរ៉ាល់ (FOMC) និងទប់ទល់នឹងសម្ពាធពីការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ គិតត្រឹមម៉ោង ៥:៥០ នាទីព្រឹក តម្លៃមាសភ្លាមៗ (Spot Gold) ស្ថិតនៅត្រឹម ៤,១៤១.១២ ដុល្លារអាមេរិកក្នុងមួយអោនស៍ ដោយបន្តជួញដូរក្នុងរង្វង់ចន្លោះពី ៤,១០០ ដល់ ៤,២០០ ដុល្លារ។ តម្លៃប្រាក់ (Spot Silver) ក៏មិនមានការប្រែប្រួលខ្លាំងដែរ ដោយនៅតែស្ថិតនៅលើសពី…

អាមេរិកចាប់ខ្លួនម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យា លើបទលួចនាំចេញម៉ាស៊ីនមេ AI តម្លៃជាង ៣០០ លានដុល្លារទៅចិន

ទីក្រុងឡូសអង់ជេឡេស៖ កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៦ អាជ្ញាធរសហរដ្ឋអាមេរិកបានចាប់ខ្លួនលោក Greg Lui (ហៅផងដែរថា Yiu Kong Lui) អាយុ ៣៨ ឆ្នាំ ជាម្ចាស់ និងនាយកប្រតិបត្តិក្រុមហ៊ុន Earthmade Computer Inc. ដែលមានមូលដ្ឋាននៅតំបន់ San Gabriel Valley រដ្ឋកាលីហ្វ័រញ៉ា លើបទលួចនាំចេញម៉ាស៊ីនមេកុំព្យូទ័រកម្រិតខ្ពស់ តម្លៃជាង ៣០០ លានដុល្លារ…

លោកអាន់វ៉ា៖ ការសិក្សាខ្ពស់តែម្នាក់ឯងមិនធានាសីលធម៌ លើកទឹកចិត្ត Gen Z សាងគុណធម៌ និងកុំប្រើអំណាចខុសផ្លូវ

Putrajaya៖នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ដាតុក សេរី អាន់វ៉ា អ៊ីប្រាហ៊ីម បានអំពាវនាវដល់យុវជនជំនាន់ Gen Z និងនិស្សិតសាកលវិទ្យាល័យឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ផ្ទួនៗគ្នានឹងការសាងសីលធម៌ និងគុណធម៌ល្អ ដើម្បីជៀសវាងការប្រើអំណាចខុសផ្លូវនៅពេលអនាគត។ លោកបានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រគល់រង្វាន់ Anugerah Tokoh Siswa Negara (ATSN) ២០២៦ នៅទីក្រុង Putrajaya កាលពីយប់ថ្ងៃទី១ ខែតុលា។ លោកអាន់វ៉ាបានចង្អុលបង្ហាញថា អ្នកដែលជាប់ពាក់ព័ន្ធនឹងករណីពុករលួយធំៗដូចជា 1MDB, Felda និង…

MTA៖ ពន្ធ Trump លើគ្រឿងបន្លាស់ឯកទេស បង្កើនថ្លៃរថភ្លើងក្រោមដី ២៧,៩% តាំងពីខែសីហា ២០២៥

ទីក្រុងញូវយ៉ក៖ ទីភ្នាក់ងារដឹកជញ្ជូនទីក្រុងញូវយ៉ក (MTA) បានបង្ហាញថា អត្រាពន្ធខ្ពស់ និងមិនអាចទាយទុកជាមុនបានរបស់រដ្ឋាភិបាលប្រធានាធិបតី Donald Trump លើគ្រឿងបន្លាស់ឯកទេសដែលត្រូវនាំចូលទៅសហរដ្ឋអាមេរិក បានធ្វើឱ្យថ្លៃដើមនៃការផលិតរថភ្លើងក្រោមដីកើនឡើង ២៧,៩% ចាប់តាំងពីខែសីហា ឆ្នាំ ២០២៥។ លោក Jessie Lazarus ប្រធានកម្មវិធី rolling stock របស់ MTA បានបញ្ជាក់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ថា «អត្រាពន្ធខ្ពស់ និងមិនអាចទាយទុកជាមុនបានលើគ្រឿងបន្លាស់ឯកទេសដែលត្រូវនាំចូល…

អ៊ីរ៉ង់ ព្រមានបាញ់មីស៊ីល «មិនកំណត់ចំនួន» ដើម្បីបង្ការសត្រូវ និងបញ្ចប់យុគសម័យ «វាយហើយរត់»

ទីប្រឹក្សារបស់មេបញ្ជាការកងកម្លាំងអវកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោកឧត្តមសេនីយ៍ទោ Ali Balali បានថ្លែងថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការបាញ់មីស៊ីលក្នុងចំនួន «មិនកំណត់» (as many as necessary) ដើម្បីបង្ការសត្រូវ និងបង្ហាញថា គ្មានការវាយប្រហារណាមួយនឹងគេចផុតពីការឆ្លើយតបឡើយ។ លោកបានប្រៀបធៀបជាមួយសម័យសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ (ឆ្នាំ១៩៨០-១៩៨៨) ដែលអ៊ីរ៉ង់បាញ់មីស៊ីលសរុបតែ ៨៨ គ្រាប់ ប៉ុណ្ណោះ ដោយសារតែមានការរឹតបន្តឹងធនធាន និងតម្លៃថ្លៃខ្លាំង។ លោកនិយាយថា បច្ចុប្បន្ន «យើងលែងមានបញ្ហាបែបនោះទៀតហើយ»។ លោក Balali បន្តថា៖ «ថ្ងៃនេះ…

តុលាការកំពូលអាមេរិកបើកផ្លូវឱ្យរដ្ឋ Tennessee ប្រហារជីវិតស្ត្រីជាលើកដំបូងក្នុងរយៈពេល ២០០ ឆ្នាំ តែការព្យាយាមប្រហារជីវិតបរាជ័យ

ទីក្រុងណាសវីល សហរដ្ឋអាមេរិក ៖ តុលាការកំពូលសហរដ្ឋអាមេរិក បានលើកលែងការពន្យារពេលប្រហារជីវិតរបស់អ្នកទោសស្ត្រី Christa Gail Pike កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ដោយបើកផ្លូវឱ្យរដ្ឋ Tennessee អនុវត្តការប្រហារជីវិតស្ត្រីជាលើកដំបូងក្នុងរយៈពេលជាង ២០០ ឆ្នាំ។ ប៉ុន្តែការព្យាយាមប្រហារជីវិតតាមរយៈការចាក់ថ្នាំពុលនៅយប់ថ្ងៃដដែលបានបរាជ័យ ដោយ Pike នៅតែរស់ និងត្រូវបាននាំទៅមន្ទីរពេទ្យ។ Pike អាយុ ៥០ ឆ្នាំ ជាអ្នកទោសស្ត្រីតែម្នាក់គត់នៅលើជួរប្រហារជីវិតរបស់រដ្ឋ Tennessee។ នាងត្រូវបានកាត់ទោសប្រហារជីវិតនៅឆ្នាំ…

ក្រុមហ៊ុន Shell ដំឡើងថ្លៃប្រេងឥន្ធនៈជាថ្មី បន្ទាប់ពីរក្សាថ្លៃថេរអស់៩ថ្ងៃ

សិង្ហបុរី ៖ក្រុមហ៊ុនប្រេងពហុជាតិ Shell បានប្រកាសដំឡើងថ្លៃប្រេងឥន្ធនៈជាថ្មី កាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីទីផ្សារប្រេងក្នុងប្រទេសសិង្ហបុរី រក្សាថ្លៃថេរអស់រយៈពេលជាងមួយសប្តាហ៍។ នេះជាការដំឡើងថ្លៃលើកដំបូង បើគិតចាប់តាំងពីថ្ងៃទី២០ ខែកញ្ញាមក។ ក្នុងការកែប្រែផ្លាកតម្លៃនាវេលាម៉ោង ៤:៣០ នាទីរសៀល ក្រុមហ៊ុន Shell បានដំឡើងថ្លៃប្រេងសាំង ៥សេន ក្នុងមួយលីត្រ សម្រាប់ប្រភេទសាំង 95-octane, 98-octane និង V-Power រីឯថ្លៃប្រេងម៉ាស៊ូតវិញត្រូវរក្សាទុកដដែល។ គិតត្រឹមម៉ោង ៧យប់ មិនទាន់មានក្រុមហ៊ុនប្រេងធំៗផ្សេងទៀត…

កងទ័ពអាមេរិកដកចេញពីអ៊ីរ៉ាក់ទាំងស្រុង បញ្ចប់បេសកកម្មប្រឆាំង ISIS រយៈពេល ១២ ឆ្នាំ

បាកដាដ៖ នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កងទ័ពសហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការថា ការដកទ័ពចេញពីប្រទេសអ៊ីរ៉ាក់បានបញ្ចប់ទាំងស្រុងហើយ។ នេះជាការបញ្ចប់បេសកកម្ម Operation Inherent Resolve ដែលចាប់ផ្តើមតាំងពីឆ្នាំ២០១៤ ដើម្បីប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម (ISIS)។ អ្នកនាំពាក្យប៉ង់តាហ្គោន លោក Sean Parnell បានថ្លែងថា ទាហានអាមេរិក និងឧបករណ៍ចុងក្រោយបានចាកចេញពីមូលដ្ឋានអាកាស Erbil នៅតំបន់គួឌីស្ថានភាគខាងជើងអ៊ីរ៉ាក់ ក្នុងលក្ខណៈ «ដកទ័ពប្រកបដោយសណ្តាប់ធ្នាប់»។ លោកបានបន្តថា៖ «ចំណុចសំខាន់នេះ ឆ្លុះបញ្ចាំងពីជោគជ័យនៃយុទ្ធនាការរយៈពេល ១២ ឆ្នាំ…

ព្រលានសុវណ្ណភូមិច្របូកច្របល់ វ៉ាលីជាង ៥,០០០ កាបូបជាប់គាំង

បាងកក ៖ ព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ កំពុងប្រឈមនឹងវិបត្តិវ៉ាលីធ្ងន់ធ្ងរ បន្ទាប់ពីទឹកជំនន់នៅទីក្រុងបាងកក និងតំបន់ជុំវិញ រាំងស្ទះការងាររបស់បុគ្គលិកដឹកជញ្ជូនវ៉ាលីរបស់ក្រុមហ៊ុន Thai Airways។ យោងតាមសេចក្តីប្រកាសរបស់ Thai Airways កាលពីថ្ងៃទី២៩ ខែកញ្ញា វ៉ាលីប្រមាណ ៥,០០០ ទៅ ៥,៦០០ កាបូប ពីជើងហោះហើរចំនួន ៥២ (ថ្ងៃទី២៦–២៧ កញ្ញា) នៅតែជាប់គាំងនៅព្រលាន។ អ្នកដំណើរជាច្រើនត្រូវរង់ចាំរហូតដល់ ៥–៦ ម៉ោង ដើម្បីទទួលវ៉ាលី ខណៈអ្នកខ្លះត្រូវចាកចេញទៅសណ្ឋាគារ ឬផ្ទះដោយគ្មានវ៉ាលី។…