រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីបើកសិក្ខាសា លាស្ដីពី ការលើកកម្ពស់នៃការទទួលខុសត្រូវវិជ្ជាជីវៈសារ ព័ត៌មាន ដែលរៀបចំដោយសមាគមសារព័ត៌មាន MSJ

ភ្នំពេញ÷ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេតសុភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់នៃការ ទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ចូលរួមផងដែរ សិក្ខាកាមដែលបានចូលរៀនវគ្គបណ្ដុះបណ្ដាល ដោយមានអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងអ្នកសារព័ត៌មានជាង ៦០០ នាក់ បានចូលរួម។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន…

គណបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០ នាទី ក្រុមការងារចម្រុះរាជធានីភ្នំពេញ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងដឹកនាំចុះអនុវត្តដោយលោក ឯក ឃុនជឿន និងលោក ពេញ ភារម្យ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងអគារខុនដូរ ប៊ូ ដោយជូ ប្លុកអគារ C របស់ឈ្មោះ ចាង…

ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ក្លែងបន្លំជាយោធា ដើរសុំជំនួយតាមវត្តអារាម ផ្សារ និងផ្ទះប្រជាពលរដ្ឋ

សៀមរាប៖ នៅវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ នៅចំណុចផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប។ ជនសង្ស័យទាំងពីរត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋានយោធាក្លែងបន្លំ ដើម្បីដើរសុំប្រាក់ និងសម្ភារៈពីប្រជាពលរដ្ឋ តាមវត្តអារាម តាមផ្សារ និងតាមផ្ទះ ដោយអះអាងថាយកទៅជួយកងទ័ពជួរមុខ។ តាមចម្លើយសារភាព ជនសង្ស័យបានអះអាងថា សម្ភារៈ និងប្រាក់ដែលប្រមូលបាន មិនបានយកទៅជួយកងទ័ពដូចការអះអាងឡើយ ប៉ុន្តែត្រូវបានយកទៅលក់ និងប្រើប្រាស់ផ្ទាល់ខ្លួន។ ក្នុងករណីនេះ…

ប្រកាសបិទផ្សាយក្បាលដីចំនួន ៩.៥២១ ក្បាលដី សម្រាប់ភូមិ ៨ ក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រកាស បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន ៨ ក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ។ ពិធីប្រកាសបិទផ្សាយបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៦ នៅបរិវេណវត្តច្រកត្នោត ក្រោមអធិបតីភាពលោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត និងលោក សន សំអាត អភិបាលរងស្រុក។ ពិធីនេះមានការចូលរួមពីមន្ត្រីមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន មន្ត្រីភូមិបាលស្រុក តំណាងធនាគារឯកជន និងប្រជាពលរដ្ឋ។ លោក មុំ…

បង្ក្រាបបទល្មើសធនធានធម្មជាតិបាន ៥០ករណី ក្នុងឧទ្យានជាតិគិរីរម្យ រយៈពេល២ខែ

កំពង់ស្ពឺ៖មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបង្ក្រាបបទល្មើសធន ធានធម្មជាតិខុសច្បាប់សរុប ៥០ករណី ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» រយៈពេល២ខែ (ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦)។ បទល្មើសទាំងនោះរួមមាន៖ បោះបង្គោលហ៊ុមព័ទ្ធយកដី ៣៤ករណី (ដកហូតផ្ទៃដីប្រមាណ ១៩,៥៧ហិកតា បញ្ជូនតុលាការ ៥ករណី ២,៨៥ហិកតា) កាប់គាស់ រុករាន ឆ្ការដុតដីព្រៃ ៥ករណី (៣,៥២ហិកតា) ដាក់អន្ទាក់សត្វព្រៃ ១ករណី (ដកហូតអន្ទាក់ ១៥ខ្សែ)…

នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២

ព្រះវិហារ៖ ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានចាប់ផ្តើមអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ ដែលមានចំនួនសរុប ២៩ទីតាំង។ តាមការបញ្ជាក់ពីនាយកដ្ឋាននេះ ការអន្តរាគមន៍នៅដំណាក់កាលទី២ ត្រូវបានអនុវត្តនៅតាមទីតាំងសំខាន់ៗរបស់ប្រាសាទ រួមមាន៖ គោបុរៈទី១ ១០ទីតាំង, គោបុរៈទី២ ៨ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី២ និងទី៣ ២ទីតាំង, គោបុរៈទី៣…

ប៉ូលិសថៃរឹបអូសកញ្ឆាប្រមាណ ៥ តោន និងឃាត់ខ្លួនជនបរទេស ៥ នាក់ នៅទីក្រុងបាងកក

បាងកក៖ ប៉ូលិសថៃបានរឹបអូសកញ្ឆាប្រមាណ ៥ តោន និងឃាត់ខ្លួនជនបរទេសចំនួន ៥ នាក់ នៅផ្ទះវីឡាមួយលើផ្លូវ Khu Bon ២៧ ក្នុងខណ្ឌបាងខេន (Bang Khen) ទីក្រុងបាងកក កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦។ ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួន មានជនជាតិមីយ៉ាន់ម៉ា ៤ នាក់ និងជនជាតិវៀតណាម ១ នាក់ ដែលត្រូវបានចោទថាជាមេក្រុម។ តាមការស៊ើបអង្កេតរបស់ប៉ូលិស ក្រុមនេះបានជួលផ្ទះវីឡានោះអស់រយៈពេលប្រហែល…

ភ្លើងឆេះរាលដាលនៅមូលដ្ឋានយោធាកាណាដា ស្លាប់ទាហាន ៤នាក់ និងរបួស ៣៩នាក់

វ៉ែនរ៉ៃត៍ (Alberta)៖ អគ្គិភ័យស្មៅដ៏ធំមួយបានកើតឡើងនៅមូលដ្ឋានយោធា Canadian Forces Base (CFB) Wainwright ក្នុងខេត្តអាល់ប៊ឺតា ប្រទេសកាណាដា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ប្រហែលម៉ោង ៤រសៀល បណ្ដាលឱ្យទាហាន ៤នាក់បាត់បង់ជីវិត និង ៣៩នាក់ទៀតរងរបួស។ យោងតាមសេចក្តីប្រកាសរបស់កងកម្លាំងប្រដាប់អាវុធកាណាដា (Canadian Armed Forces) ភ្លើងបានចាប់ផ្តើមក្នុងតំបន់ហ្វឹកហាត់ ខណៈទាហានកំពុងចូលរួមលំហាត់បាញ់គ្រាប់ពិតក្នុងក្របខណ្ឌលំហាត់ Exercise APOLLO SHOOTER។ ខ្យល់បក់ខ្លាំង (រហូតដល់ប្រហែល…

សារសំខាន់៖ ថ្មពិលអស់ថាមពល មិនមែនមានន័យថាអស់គ្រោះថ្នាក់ទេ

ភ្នំពេញ៖មនុស្សជាច្រើនគិតថា នៅពេលថ្មពិល ឈប់ដំណើរការ ឬអស់ថាមពលហើយ នោះវាលែងមានគ្រោះថ្នាក់ទៀត។ តែការពិតទៅ ថ្មពិលចាស់ៗដែលត្រូវបានបោះចោលមិនត្រឹមត្រូវ អាចក្លាយជា «ឃាតករស្ងៀមស្ងាត់» ដែលបំផ្លាញបរិស្ថាន និងគំរាមកំហែងដល់សុខភាពមនុស្សដោយមិនដឹងខ្លួន។ ទោះបីជាថ្មពិលមិនមានថាមពលអគ្គិសនីគ្រប់គ្រាន់សម្រាប់ដំណើរការឧបករណ៍ទៀតក៏ដោយ ប៉ុន្តែធាតុគីមី និងលោហៈធ្ងន់ៗនៅខាងក្នុងរបស់វា នៅតែមានគ្រោះថ្នាក់ខ្លាំង។ សំណល់ថ្មពិលដែលខូច ឬធ្លាយ អាចបញ្ចេញសារធាតុពុលដូចជា ស័ង្កសី សំណ កាដមីយ៉ូម និងសារធាតុគីមីផ្សេងទៀត ចូលទៅក្នុងដី និងប្រភពទឹក។ ការដុតថ្មពិលក៏អាចបញ្ចេញផ្សែងពុលដែលប៉ះពាល់ដល់ខ្យល់អាកាស និងសុខភាពផ្លូវដង្ហើមផងដែរ។ ជាពិសេស ថ្មសាកប្រភេទលីចូមអ៊ីយ៉ុង (Lithium-ion) ដែលប្រើក្នុងទូរស័ព្ទ…

Elon Musk បាត់បង់ទ្រព្យសម្បត្តិជាង ២០ ពាន់លានដុល្លារ ក្រោយ Tesla បង្ហាញ “ឡានហោះ” Roadster ជាលើកដំបូង

តិចសាស់៖ លោក Elon Musk ដែលជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក បានបាត់បង់ទ្រព្យសម្បត្តិប្រហែល ២០ ពាន់លានដុល្លារអាមេរិក ក្នុងថ្ងៃមួយ បន្ទាប់ពីក្រុមហ៊ុន Tesla បង្ហាញរថយន្តកីឡា Roadster ជំនាន់ថ្មី ដែលអាចធ្វើការហោះខ្លីៗបាន។ នេះជាការបាត់បង់ទ្រព្យសម្បត្តិធំបំផុតក្នុងពិភពលោកនៅថ្ងៃនោះ យោងតាមទិន្នន័យពេលវេលាជាក់ស្តែងរបស់ Forbes។ យោងតាមរបាយការណ៍របស់ VnExpress International និងប្រភពផ្សេងទៀត នៅថ្ងៃសុក្រ (ប្រហែលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៦) ទ្រព្យសម្បត្តិរបស់លោក Musk…