គណបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០ នាទី ក្រុមការងារចម្រុះរាជធានីភ្នំពេញ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងដឹកនាំចុះអនុវត្តដោយលោក ឯក ឃុនជឿន និងលោក ពេញ ភារម្យ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងអគារខុនដូរ ប៊ូ ដោយជូ ប្លុកអគារ C របស់ឈ្មោះ ចាង…

ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ក្លែងបន្លំជាយោធា ដើរសុំជំនួយតាមវត្តអារាម ផ្សារ និងផ្ទះប្រជាពលរដ្ឋ

សៀមរាប៖ នៅវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ នៅចំណុចផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប។ ជនសង្ស័យទាំងពីរត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋានយោធាក្លែងបន្លំ ដើម្បីដើរសុំប្រាក់ និងសម្ភារៈពីប្រជាពលរដ្ឋ តាមវត្តអារាម តាមផ្សារ និងតាមផ្ទះ ដោយអះអាងថាយកទៅជួយកងទ័ពជួរមុខ។ តាមចម្លើយសារភាព ជនសង្ស័យបានអះអាងថា សម្ភារៈ និងប្រាក់ដែលប្រមូលបាន មិនបានយកទៅជួយកងទ័ពដូចការអះអាងឡើយ ប៉ុន្តែត្រូវបានយកទៅលក់ និងប្រើប្រាស់ផ្ទាល់ខ្លួន។ ក្នុងករណីនេះ…

ប្រកាសបិទផ្សាយក្បាលដីចំនួន ៩.៥២១ ក្បាលដី សម្រាប់ភូមិ ៨ ក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រកាស បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន ៨ ក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ។ ពិធីប្រកាសបិទផ្សាយបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៦ នៅបរិវេណវត្តច្រកត្នោត ក្រោមអធិបតីភាពលោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត និងលោក សន សំអាត អភិបាលរងស្រុក។ ពិធីនេះមានការចូលរួមពីមន្ត្រីមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន មន្ត្រីភូមិបាលស្រុក តំណាងធនាគារឯកជន និងប្រជាពលរដ្ឋ។ លោក មុំ…

បង្ក្រាបបទល្មើសធនធានធម្មជាតិបាន ៥០ករណី ក្នុងឧទ្យានជាតិគិរីរម្យ រយៈពេល២ខែ

កំពង់ស្ពឺ៖មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបង្ក្រាបបទល្មើសធន ធានធម្មជាតិខុសច្បាប់សរុប ៥០ករណី ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» រយៈពេល២ខែ (ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦)។ បទល្មើសទាំងនោះរួមមាន៖ បោះបង្គោលហ៊ុមព័ទ្ធយកដី ៣៤ករណី (ដកហូតផ្ទៃដីប្រមាណ ១៩,៥៧ហិកតា បញ្ជូនតុលាការ ៥ករណី ២,៨៥ហិកតា) កាប់គាស់ រុករាន ឆ្ការដុតដីព្រៃ ៥ករណី (៣,៥២ហិកតា) ដាក់អន្ទាក់សត្វព្រៃ ១ករណី (ដកហូតអន្ទាក់ ១៥ខ្សែ)…

នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២

ព្រះវិហារ៖ ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានចាប់ផ្តើមអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ ដែលមានចំនួនសរុប ២៩ទីតាំង។ តាមការបញ្ជាក់ពីនាយកដ្ឋាននេះ ការអន្តរាគមន៍នៅដំណាក់កាលទី២ ត្រូវបានអនុវត្តនៅតាមទីតាំងសំខាន់ៗរបស់ប្រាសាទ រួមមាន៖ គោបុរៈទី១ ១០ទីតាំង, គោបុរៈទី២ ៨ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី២ និងទី៣ ២ទីតាំង, គោបុរៈទី៣…

សារសំខាន់៖ ថ្មពិលអស់ថាមពល មិនមែនមានន័យថាអស់គ្រោះថ្នាក់ទេ

ភ្នំពេញ៖មនុស្សជាច្រើនគិតថា នៅពេលថ្មពិល ឈប់ដំណើរការ ឬអស់ថាមពលហើយ នោះវាលែងមានគ្រោះថ្នាក់ទៀត។ តែការពិតទៅ ថ្មពិលចាស់ៗដែលត្រូវបានបោះចោលមិនត្រឹមត្រូវ អាចក្លាយជា «ឃាតករស្ងៀមស្ងាត់» ដែលបំផ្លាញបរិស្ថាន និងគំរាមកំហែងដល់សុខភាពមនុស្សដោយមិនដឹងខ្លួន។ ទោះបីជាថ្មពិលមិនមានថាមពលអគ្គិសនីគ្រប់គ្រាន់សម្រាប់ដំណើរការឧបករណ៍ទៀតក៏ដោយ ប៉ុន្តែធាតុគីមី និងលោហៈធ្ងន់ៗនៅខាងក្នុងរបស់វា នៅតែមានគ្រោះថ្នាក់ខ្លាំង។ សំណល់ថ្មពិលដែលខូច ឬធ្លាយ អាចបញ្ចេញសារធាតុពុលដូចជា ស័ង្កសី សំណ កាដមីយ៉ូម និងសារធាតុគីមីផ្សេងទៀត ចូលទៅក្នុងដី និងប្រភពទឹក។ ការដុតថ្មពិលក៏អាចបញ្ចេញផ្សែងពុលដែលប៉ះពាល់ដល់ខ្យល់អាកាស និងសុខភាពផ្លូវដង្ហើមផងដែរ។ ជាពិសេស ថ្មសាកប្រភេទលីចូមអ៊ីយ៉ុង (Lithium-ion) ដែលប្រើក្នុងទូរស័ព្ទ…

ក្រសួងព័ត៌មានដកហូតប្រកាសបណ្ណព័ត៌មានចំនួន ២ ករណីបំពានច្បាប់ស្ដីពីរបបសារព័ត៌មាន

ភ្នំពេញ ៖ ក្រសួងព័ត៌មានបានសម្រេចដកហូតប្រកាសបណ្ណព័ត៌មានចំនួន ២ ដោយសារម្ចាស់អង្គភាពទាំងនោះបានបំពានច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ ការសម្រេចនេះធ្វើឡើងស្របតាមនីតិវិធីច្បាប់ និងកំពុងអនុវត្តបន្តទៅតាមនីតិវិធីតុលាការ។ ការដកហូតប្រកាសបណ្ណព័ត៌មានទាំងពីរនេះ រួមមាន៖ ប្រកាសរបស់លោក ឈៀង ថារិទ្ធ ដែលជាម្ចាស់សហគ្រាសគេហទំព័រ ខ្មែរភក្ដី (www.kpd-news.com) និងប្រកាសរបស់លោក ឆៃ សុចិត្ត ដែលជាម្ចាស់សហគ្រាសគេហទំព័រ ស៊ីប៊ីអិនធីវីអនឡាញ (www.cbntvonline.com)។ ក្រសួងព័ត៌មានបានបញ្ជាក់ថា ការបំពានច្បាប់នេះតម្រូវឱ្យមានវិធានការតឹងរ៉ឹង ដើម្បីធានានូវសណ្ដាប់ធ្នាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ វិធានការនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រសួងព័ត៌មានក្នុងការរក្សានូវភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់បណ្ដាអង្គភាពសារព័ត៌មានទាំងអស់ ស្របតាមច្បាប់ជាធរមាន។ ក្រសួងក៏បានអំពាវនាវដល់ម្ចាស់អង្គភាពសារព័ត៌មានទាំងអស់ឱ្យគោរពច្បាប់ស្ដីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ…

ជនជាតិឥណ្ឌូនេស៊ី ១៨០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ សមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បានធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ីចំនួន ១៨០ នាក់ (ក្នុងនោះមានស្រី ២៩នាក់) ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចធិបតីធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋ ជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប…

រថយន្តម៉ាក AION បុកខឿនថ្ម បណ្ដាលឱ្យកល់មួយចំហៀងនៅតំបន់បឹងកក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាក AION ពាក់ផ្លាកលេខ ភ្នំពេញ ២CM-០៣០៨ បានបត់បុកខឿនថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរថយន្តកល់មួយចំហៀង និងខឿនថ្មរងការខូចខាត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១២:៥០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ ម្ចាស់រថយន្តបានសងសំណងទៅក្រុមហ៊ុនដើម្បីបញ្ចប់រឿងនៅនិងកន្លែង រួចយករថយន្តទៅជួសជុលដោយខ្លួនឯង។

និស្សិតពេទ្យឆ្នាំទី៦ស្លាប់បន្ទាប់ពីត្រូវរថយន្តវីរៈប៊ុនថាំបុកពីក្រោយ តាមផ្លូវសហព័ន្ធរុស្ស៊ី

ភ្នំពេញ៖ និស្សិតពេទ្យឆ្នាំទី៦ម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូម៉ាក Honda PCX ត្រូវរថយន្តវីរៈប៊ុនថាំមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ ៣G-៥៥៥២ បុកពីក្រោយយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៤:១០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការបុកនេះបណ្តាលឱ្យជនរងគ្រោះខ្ទាតទៅបោកក្បាលនិងថ្នល់ ខណៈម៉ូតូត្រូវគៀបជាប់ពីមុខរថយន្ត។ ក្រោយបង្កគ្រោះថ្នាក់ អ្នកបើកបររថយន្តបានបន្តបើករត់គេចខ្លួន ទាំងម៉ូតូនៅតែជាប់នឹងរថយន្ត រហូតទៅដល់ទីតាំងស្ងាត់មួយ ទើបចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះដល់ទីតាំងកើតហេតុ…