អត្តពលិកជាតិ-អន្តរជាតិចូលរួមជាង ៤ ០០០នាក់ បានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ នៅតំប់រមណីយដ្ឋានអង្គរ

សៀមរាប:កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ម៉ននី រង្សី អភិបាល រងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ដែលរៀបចំឡើងនៅតំបន់អង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អត្តពលិកជាតិ-អន្តរជាតិសរុបចំនួន ៤ ២២៤នាក់ ខណៈជនជាតិចិន ជប៉ុន បារាំង អង់គ្លេស…

កម្មវិធី “ស្លាបសន្តិភាព” ការ​សម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ត្រូវបាន​ប្រារព្ធ​ធ្វើ ឡើងយ៉ាង ជោគជ័យ​នា​រាជធានី​ភ្នំពេញ

នៅរាត្រីថ្ងៃទី​១៨ ​ខែសីហា​កម្មវិធី​“ស្លាបសន្តិភាព”​ការសម្ដែង​សិល្បៈ​សន្តិភាព​កម្ពុជា-ចិន​ដែល សហការ​រៀបចំឡើង ដោយ​មជ្ឈមណ្ឌល​កម្មវិធី​ភាសា​តំបន់អាស៊ី​និង​អាហ្វ្រិក​នៃអគ្គស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន​(CMG)​និង​សមាគមមិត្តភាពកម្ពុជា-ចិន​ត្រូវបាន​ប្រារព្ធធ្វើឡើង​យ៉ាងឱឡារិក​នៅរាជធានី​ភ្នំពេញ​។ លោក ឯក​ សំអុល​ ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន​និង​លោក ហួត ​ហាក់​រដ្ឋមន្ត្រីក្រសួងទេសចរណ៍​កម្ពុជា ​បាន​អញ្ជើញ​ចូលរួម​ជាគណៈអធិបតីក្នុងកម្មវិធីនេះ។ កម្មវិធី​នេះ​ក៏​បាន​ទាក់​ទាញ​មន្ត្រីរាជការ​​ អ្នក​តំណាងប្រព័ន្ធផ្សព្វផ្សាយ​សិស្សនិស្សិត​លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ​មកពី​សាលាចិន​វិទ្យាស្ថានខុងជឺ​និងសមាជិកសភាពាណិជ្ជកម្មចិន​រួមទាំង​ភ្ញៀវជាតិ​ និងអន្តរជាតិ​មក​ពី​គ្រប់មជ្ឈដ្ឋានកម្ពុជា​ និង​ចិន​សរុបជាង​២០០នាក់​ឱ្យរួម​គ្នាអបអរ​កម្មវិធី​វប្បធម៌​ដ៏​អស្ចារ្យនេះផងដែរ។ ឆ្នាំនេះ គឺជាខួបលើកទី​៨០​នៃជ័យ​ជម្នះ សង្គ្រាម​ប្រឆាំងហ្វាស៊ីសនិយម​ពិភពលោក​ក៏​ដូច​ជា​ខួបលើកទី​៦៧​ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន​និង ​“ឆ្នាំ​ទេសចរណ៍​កម្ពុជា-ចិន”​ផង​ដែរ​។ ភាគីទាំងពីរ​បានប្រើប្រាស់​ទម្រង់​នៃ​ការសម្តែងសិល្បៈ​និងវប្បធម៌ ​ដើម្បីបង្ហាញពីទស្សនៈសន្តិភាព​​ពង្រឹងចំណង​មិត្តភាព​ រវាង​ប្រជាជន​ទាំងពីរ​និង​បន្ត​ពង្រឹងមូលដ្ឋានគ្រឹះ​នៃសាធារណៈមតិ​សម្រាប់​សហគមន៍​វាសនារួមកម្ពុជា-ចិន។ កម្មវិធីសម្តែង បានចាប់ផ្តើមជាមួយនឹងរ​បាំអប្សរា“អ្នកនាំសារសន្តិភាព”​ដែល​សម្តែង​ដោយសិស្ស​សាលារបាំនរោត្តមបុប្ផាទេវី​​ ដែល​កាយវិការ​រាំដ៏​ស្រស់ស្អាត​ បានបង្ហាញពីតម្លៃដ៏វិសេសវិសាល​និង​ក្តី​ប្រាថ្នា​ចំពោះ​សន្តិភាព​។​ បន្ទាប់មកមាន​ការ​សម្តែង​សិល្បៈគុនកុងហ្វូចិន​និង​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​ដើម្បីបង្ហាញ​ពីទំនាក់ទំនង​ដ៏​អស្ចារ្យ​នៃ​សិល្បៈ​ក្បាច់​គុន។​ កម្មវិធី​ជា​បន្តបន្ទាប់​រួមមាន​បទចម្រៀង​“មនោសញ្ចេតនាកម្ពុជា-ចិន”​ការប្រគំពិណបុរាណចិន​បទ​“សំណើច​សមុទ្រឆាង”​និងការសូត្រកំណាព្យ​បទ​“សង្គ្រាមនិងសន្តិភាព”​ដែល​ទាំងអស់​នេះបានបង្ហាញពី​ភាពស្រស់ស្អាត​នៃវប្បធម៌ប្រពៃណី​និង​ការបង្ហាញ​មនោសញ្ចេតនា​យ៉ាងជ្រាលជ្រៅលើប្រធានបទសន្តិភាព​។​ របាំ​“ព្រាបសន្តិភាព”​របស់​ក្រុមសិល្បៈរបាំខ្មែរបានបង្ហាញ​ពីអនាគតដ៏ស្រស់បំព្រង​ហើយចម្រៀង​បទ“សូមឱ្យពិភពលោក​ពោរពេញដោយក្តីស្រឡាញ់”​ដែល​ច្រៀងដោយ​សភាពាណិជ្ជកម្ម​ចិនប្រចាំនៅកម្ពុជា​បានធ្វើឱ្យ​កម្មវិធីទាំងមូល​រឹតតែឱឡារិក​បំផុត។…

Chelsea ជាក្លិបតែមួយគត់នៅ EPL នឹងគ្មានស្លាកឧបត្ថម្ភធំលើអាវ រដូវកាលថ្មី

កាលពីពេលថ្មីៗនេះក្លិប Nottingham Forest រកបានដៃគូឧបត្ថម្ភធំថ្មីជាក្រុមហ៊ុនល្បែងភ្នាល់របស់អាម៉េរិក ឈ្មោះ ​Bally Corporation។ រឿងនេះបានបន្តធ្វើឱ្យក្លិប Chelsea នឹងក្លាយជាក្លិបតែមួយប្រចាំលីគកំពូលអង់គ្លេស​ នឹងត្រូវប្រកួតដោយគ្មានស្លាកឧបត្ថម្ភធំលើអាវក្រុម។ ប៉ុន្តែយ៉ាងណានៅពីក្រោយ នៃការគ្មានស្លាកសញ្ញាក្រុមហ៊ុនឧបត្ថម្ភធំលើក្លិបរហស្សនាមតោខៀវ គឺពោរពេញដោយការប្រជែងពីសំណាក់ក្រុមហ៊ុនធំៗទាំងអស់នោះ ដើម្បីអាចក្លាយជាដៃគូជាមួយនឹង Chelsea សម្រាប់រដូវកាលថ្មី។ ក្លិប Chelsea ត្រូវបានគេដឹងថា​ បច្ចុប្បន្នកំពុងតែផ្តោតទៅលើឱកាសជាដៃគូនឹងក្រុមហ៊ុនឧបត្ថម្ភធំថ្មីមួយ ដែលនឹងអាចក្លាយជាដៃគូរយៈពេលវែងតែម្តង មិនមែនត្រឹមតែពេល ២ ឬ ៣ឆ្នាំ នោះទេ។ គោលដៅក្លិប Chelsea ក៏សម្លឹងមើលឱកាសទទួលបានប្រាក់ពីចន្លោះ…

ក្រោយលត់ Kasuka យ៉ាងចាស់ដៃ ៦-០ ភ្នំពេញក្រោន ឡើងវគ្គចែកពូល ACGL 2025/26

កាលពីយប់ថ្ងៃទី១២ ខែសីហាកន្លងទៅ ជំនួបវគ្គជម្រុះបឋម(Preliminary Stage) រវាងក្រុមទាំងពីរ បានធ្វើឡើងនៅពហុកីឡដ្ឋានជាតិប្រ៊ុយណេ ខណៈការប្រកួតបានធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គចែកពូល នៃពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ីខាងលើ។ ជាលទ្ធផលក្រុមភ្នំពេញក្រោន របស់កម្ពុជា ធ្វើបានយ៉ាងល្អ ក្នុងការដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះ រហូតរកបាន ៦គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ ឡុង ភារ៉ាត់ ២គ្រាប់ នៅនាទី២៧ និងនាទី៦៤, កីឡាករ Moses John Dyer រកបាន ២គ្រាប់ នៅនាទី៦៧…

Messi និង Ronaldo ក្នុងចំណោម​កីឡាករទាំង​ ១០ រកគ្រាប់ច្រើនជាងគេ ដោយមិនរាប់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ

ចាប់តាំងពីឆ្នាំ ២០០០ មកដល់ពេលនេះ គេឃើញមានកំពូលកីឡាករតែ២រូប ប៉ុណ្ណោះ កំពុងតែប្រដេញគ្នាប្រផិតប្រផើយទៅលើចំនួនស៊ុតបាល់បញ្ចូលទី ដោយពុំរាប់បញ្ចូលការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ Lionel Messi និង Cristiano Ronaldo ជាកីឡាករកំពូល ដែលនាំមុខគេលើកំណត់ត្រានេះ ចំណោមកីឡាករខ្សែប្រយុទ្ធខ្លាំងៗជើងចាស់ៗ ៨រូបផ្សេងទៀត។   បើរាប់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ សរុបក្នុងអាជីព ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន មានកំណត់ត្រាតិចជាង កីឡាករវ័យ ៤០ឆ្នាំ នៅឡើយ ដោយគេរកបានត្រឹមតែចំនួន ១១២គ្រាប់ ប៉ុណ្ណោះ។ ចំណែកកីឡាករប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រកបានគ្រាប់បាល់ពិន័យ…

ពលករម្នាក់ជួប គ្រោះថ្នាក់ច​រាចរណ៍​រងរបួសធ្ងន់ ពេលទៅទិ​ញអាហារ​ហើយគេ​បញ្ជូនម​កព្រំដែ​ន​ ត្រូវ​បាន​អភិបាល​ខេត្តប៉ៃ​លិនជួយ​សង្គ្រោះនិ​ងផ្តល់​ថវិកា​រមួយចំនួនថែមទៀត

(ប៉ៃលិន) ៖ បុរសជា​ពលក​រម្នា​ក់រង​របួសធ្ងន់ ខណៈដើរ​រកទិញអា​ហារទទួល​ទាននៅលើ​ចិញ្ចើមផ្លូវ​ក្នុងទឹក​ដីប្រ​ទេសថៃ ដោយ​ត្រូវរ​ថយន្ត​ថៃ​បើកក្នុ​ងល្បឿន​លឿនបុ​កពី​ក្រោយ​ពេញទំហឹង បណ្តាល​ឱ្យខ្ទាត​ជា​ច្រើនម៉ែ​ត្រ ហើយ​ត្រូវគេ​ទារ​ឱ្យ​សង​លុយ​ថែ​មទៀត។ តែក្រោយពេ​លបញ្ជូនឆ្លង​ដែនតាម​ច្រកទ្វារអន្តរ​ជាតិព្រំ ខេត្តប៉ៃលិន ត្រូវ​បានលោ​កជំទាវ បាន ស្រីមុំ អភិបាលខេត្ត ជួយសង្គ្រោះ​និងជូនថវិកា​មួ​យចំនួន​ទៀត។ ប្រភពព័ត៌​មានពីមន្ត្រីប្រចាំ​ការនៅច្រ​កទ្វារអន្តរជា​តិព្រំ បានឱ្យដឹងថា ៖ ពលកររងគ្រោះមានឈ្មោះ ង៉ែត សុភស្ស ភេទប្រុស អា​យុ៣៨ឆ្នាំ រ​ងរបួសធ្ងន់ មានទី​លំនៅក្នុងភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោ​ល ខេត្តបាត់ដំបង។ តែដោ​យសារ​សភាពរបួសធ្ងន់ធ្ងរ ត្រូវបានគេ​បញ្ជូនបន្ត​ទៅសង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យ​ខេត្ត​បាត់ដំបង។ សូមបញ្ជា​ក់ថា…

ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥)

(ខេត្តក្រចេះ) នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី និង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុក ឲ្យឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥) ។ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សស្រុកចិត្របុរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន  សមាជិកនៃក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំទាំ១០ ក្នុងស្រុកចិត្របុរី លោកប្រធាន…

ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុ​ខា រំលេ​ចវីរ​ភាពស​ម្ដេច​តេជោ និងសម្ដេចធិបតី ពេលផ្ដល់​អនុសា​សន៍ជូន​ក្រុមកា​រងាររាជ​រដ្ឋាភិបាលចុះ​មូលដ្ឋាន​ស្រុកបាភ្នំ

ខេត្តព្រៃវែង៖ពីវេទិកាធិបតី នៃពិធីប្រ​កាសសមាស​ភាពក្រុម​ការងាររាជ​រដ្ឋាភិបាលចុះ​មូលដ្ឋានស្រុក​បាភ្នំ ខេត្តព្រៃវែង នារ​សៀលថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ២០២​៥ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា បានរំ​លេ​ចអំពីវីរ​ភាព​សម្ដេច​តេជោ ​ហ៊ុន សែន​ អតីតនាយករដ្ឋមន្ត្រី និងភាពអង់​អាចប្រតិភា​នរបស់​ស​ម្ដេច​ធិ​ប​តី ហ៊ុន ម៉ាណែ​ត នា​យករដ្ឋមន្ត្រីនៃព្រះ​រាជា​ណាចក្រកម្ពុជា ទាំ​ងក្នុងក្របខ័ណ្ឌអាស៊ាន និង​ក្នុង​កា​លៈ​ទេសៈ នៃការ​ប្រឈមមុខ​តទល់អំ​ពើឈ្លានពា​នបង្កឡើងដោយភាគីថៃ តាមខ្សែប​ន្ទាត់​ព្រំដែន។ ឯកឧត្តម​អភិសន្តិ​បណ្ឌិត ស សុខា ឧ​បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ និងជាប្រធា​នក្រុមកា​រងា​ររាជរដ្ឋាភិបា​លចុះមូលដ្ឋានខេ​ត្តព្រៃវែង បានមាន​ប្រសាសន៍ថា សម្ដេចតេជោ មិនត្រឹមតែ​ជា​អគ្គុម​គ្គុ​ទេ​សនយោ​បាយដឹ​កនាំរប​ស់កម្ពុជា​ប៉ុណ្ណោះ​ទេ…

ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញចុះសួរសុខទុក្ខ និងចែក​អំណោយ​ជូនដល់​ប្រជាពលរដ្ឋ ដែល​ជម្លៀសម​កស្នាក់​នៅបណ្តោះ​អាសន្ន នៅមណ្ឌល​សុវត្ថិភាព វត្តពោធិ៍​៥០០០ដើម

ខេត្តព្រះវិហារ៖ ឯកឧត្ត​មសាស្រ្តាចារ្យ ​ឈាង ​រ៉ា ​រដ្ឋមន្រ្តីក្រ​សួង​សុខា​ភិបាល រួមនិង​ថ្នាក់ដឹ​កនាំក្រ​សួង​សុខាភិបា​ល អមដំ​ណើរ​ដោយ ឯកឧត្តម គីម រិទ្ធី អភិបាល​នៃគណៈ​អភិបាល​ខេត្តព្រះវិ​ហារ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២​០២៥ បានអញ្ជើញសំ​ណេះ​សំណាល​សួរសុខទុក្ខ និង​ចែក​អំណោយជាសម្ភារៈប្រើប្រាស់ ជូន​ដល់ប្រជាពលរដ្ឋ ដែលជម្លៀស​មកស្នាក់​នៅបណ្តោះអាសន្ន នៅម​ណ្ឌលសុវត្ថិភាព នៅក្នុងវត្តពោធិ៍​ ៥០០០ដើម ស្ថិតនៅភូមិគូ​លែនត្បូង ឃុំគូលែនត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ។ នាឱកាសនោះឯកឧត្តមសា​ស្រ្តាចារ្យរដ្ឋមន្រ្តី បាន​ពាំនាំ​អំណោ​យ​ដ៏ថ្លៃថ្លា ​របស់សម្តេចអគ្គម​ហាសេ​នាបតីតេ​ជោ ហ៊ុន ​សែន…