អនុក្រឹត្យ: ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦
ឃាត់ខ្លួនជនសង្ស័យ ចំនួន១៩នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញៈ កាលពី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការ សម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ទីតាំងបន្ទប់ D2702 , D1003 សង្ស័យលួចប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការឆបោកអនឡាញ នៅអគារខុនដូរវិមានកុលាប អគារD ជាន់ទី១០ និងទី២៧ ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិ វៀតណាមចំនួន១៩នាក់ មានស្ត្រី ០៥នាក់ និងបានដកហូតសម្ភារៈជាវត្ថុតាងមានដូចជា…
ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានព្រមព្រៀងគ្នាលើបទឈប់បាញ់បណ្ដោះអាសន្នមួយនៅថ្ងៃពុធនេះ
អ៊ីស្លាម៉ាបាដ៖ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានព្រមព្រៀងគ្នាលើបទឈប់បាញ់បណ្ដោះអាសន្នមួយនៅថ្ងៃពុធនេះ បន្ទាប់ពីការប្រយុទ្ធគ្នាជាថ្មី និងការវាយប្រហារតាមផ្លូវអាកាស បានធ្វើឱ្យភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរឡើងដល់កម្រិតកំពូល ដោយបានសម្លាប់ជនស៊ីវិលរាប់សិបនាក់ស្លាប់ និងជាង១០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថាន បានឱ្យដឹងថា ប្រទេសទាំងពីរនឹងអនុវត្ត «បទឈប់បាញ់បណ្ដោះអាសន្ន» រយៈពេល ៤៨ម៉ោង ដោយចាប់ផ្តើមនៅថ្ងៃ។ ទោះជាយ៉ាងណា ភាគីទាំងពីរបានទម្លាក់ការទទួលខុសត្រូវរៀងៗខ្លួន ដោយប៉ាគីស្ថានអះអាងថាកិច្ចព្រមព្រៀងនេះធ្វើឡើងតាមការស្នើសុំរបស់ទីក្រុងកាប៊ុល ខណៈអ្នកនាំពាក្យរដ្ឋបាលតាលីបង់បាននិយាយថា វាគឺដោយសារតែ «ការទទូចរបស់ភាគីប៉ាគីស្ថាន»។ កិច្ចព្រមព្រៀងឈប់បាញ់នេះ បានធ្វើឡើងបន្ទាប់ពីប៉ាគីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើខេត្តកាន់ដាហាររបស់អាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ ខណៈភាគីទាំងពីរបានបន្តផ្លាស់ប្តូរការចោទប្រកាន់គ្នាទៅវិញទៅមក ចំពោះការចាប់ផ្តើមការវាយប្រហារដោយកងកម្លាំងជើងគោក។ គួរបញ្ជាក់ថា…
គ្រោះបាក់ផ្លូវដ៏ធំមួយបណ្ដាលឱ្យមានរណ្ដៅជម្រៅ ៥០ម៉ែត្រ នៅទីក្រុងបាងកក ប្រទេសថៃ
បាងកក៖សារព័ត៌មាន Khaosod: នៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញាមានហេតុការណ៍ បាក់ផ្លូវដ៏ធំមួយបានកើតឡើងដោយបណ្ដាលឱ្យមានរណ្ដៅជម្រៅប្រហែល៥០ម៉ែត្រនៅ ទល់មុខនឹងមន្ទីរពេទ្យ Vajira Hospital ក្នុងទីក្រុងបាងកក ប្រទេសថៃ។ ការបាក់ផ្លូវក្នុងពេលនេះបានរាលដាលដល់ខាងមុខស្ថានីយប៉ូលិស Samsen Police Station ហើយអាជ្ញាធរថៃបានប្រកាសបិទផ្លូវនេះជាបណ្ដោះអាសន្ន។ ប៉ុន្តែភ្លាមៗមិនមានការបញ្ជាក់ពី ជនរងគ្រោះណាម្នាក់ទេ ខណៈអាជ្ញាធរកំពុងគ្រប់គ្រងស្ថានការណ៍នៅកន្លែងកើតហេតុ រីឯមូលហេតុបណ្ដាលឱ្យមានឧបទ្ទវហេតុនេះកើតឡើងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕
ស្នងការនគរបាល : ជនដៃដល់ អ៊ុំ វុទ្ធី គួរប្រគល់ខ្លួនជូនសមត្ថកិច្ចជាជម្រើសដ៏ល្អ លោកមិនអាចគេចខ្លួនបានរហូតនោះទេ!
កំពត ៖ ស្នងការដ្ឋាននគរបាលខេត្ត កំពត បានបញ្ជាក់ថា ជនដៃដល់លោក អ៊ុំ វុទ្ធី គួរប្រគល់ខ្លួនជូនសមត្ថកិច្ចជាជម្រើសដ៏ល្អ លោកមិនអាចគេចខ្លួនបានរហូតនោះទ ! ថវិការ ៤លានរៀលនិងប្រគល់ជូនអ្នកដែលផ្តល់ព័ត៌មានច្បាស់លាស់ឈានទៅដល់ការចាប់ខ្លួនជនល្មើសខាងលើនេះ ។ អធិការដ្ឋាននគរបាលស្រុកបន្ទាយ មាស បានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ១៣រោចខែ ភទ្របទឆ្នាំ ម្សាញ់សប្តស័កព ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ខែ កញ្ញាឆ្នាំ២០២៥ វេលាម៉ោង ១០និង ៣០នាទី លោកវរសេនីយ៍ឯក នាក់ ឌឹម…
សេចក្ដីប្រកាសបដិសេធព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
ថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឃើញការបង្ហោះផ្សាយព័ត៌មាន តាម រយៈគណនី Facebook Page មានឈ្មោះ «Royal Thai Army: Update កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយប្រើប្រាស់ប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងទីតាំងបង្គោលព្រំដែន ដែលជាឧបសម្ព័ន្ធនៃ កំណត់ហេតុចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦របស់ក្រុមវាស់វែងចម្រុះកម្ពុជា- ថៃ ដែលជាលទ្ធផលនៃការរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនលេខ42 និងលេខ 43 នៅតំបន់ភូមិព្រៃចាន់…
ក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍ជូនដំណឹង ពីការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រចំនួន ៥០០កន្លែង
សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល កម្មវិធី អាហារូប ករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើងក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ កម្មវិធីអាហារូបករណ៍ទេកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនា គមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញា បត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ ជាដៃគូរបស់ ក.ប.ទ៕
បេក្ខជននៅខេត្តបន្ទាយមានជ័យ ទទួលបាននិទ្ទេស A លំដាប់ពិន្ទុ១០០
បន្ទាយមានជ័យ: យុវតី ឃុន ដាលីណា ជាបេក្ខជននៅខេត្តបន្ទាយមានជ័យ ទទួលបាននិទ្ទេស A លំដាប់ពិន្ទុ ១០០។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នាព្រឹកនេះដូច្នេះ។ លោក អ៊ុំ រាត្រី ចាត់ទុកលទ្ធផលនេះ ជាកិត្តិយសសម្រាប់ក្រុមគ្រួសារយុវតី ឃុន ដាលីណា និងកិត្តិយសរបស់ខេត្តបន្ទាយមានជ័យទាំងមូល។ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់យុវតីខាងលេី និងក្រុមគ្រួសារ ដែលបានជួយទំនុកបម្រុងកូន និងខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលល្អបែបនេះ។ សូមបញ្ជាក់ថា ក្នុងឆ្នាំនេះ…
បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល ហើយនឹងក្លាយជាកាតាលីករជំរុញឱ្យមានការផ្លាស់ប្ដូរដល់វិស័យទេសចរណ៍ ដោយធ្វើឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរកាន់តែមានភាពរលូន និងការទទួលបានការបដិសណ្ឋារកិច្ចកាន់តែពេញចិត្ត និងបំភ្លេចមិនបាន
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពីទេសចរណ៍ឌីជីថល ក្នុងគោលបំណងផ្សព្វផ្សាយអំពីនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍តាមប្រព័ន្ធឌីជីថល ផ្តល់ឱកាសសម្រាប់ការពិភាក្សាផ្ទាល់រវាងអ្នកជំនាញ និងភាគីពាក់ព័ន្ធក្នុងវិស័យទេស ចរណ៍ ព្រមទាំងបង្កើនការយល់ដឹងអំពីឧបករណ៍ និងបច្ចេកវិទ្យាឌីជីថលសម្រាប់គាំទ្រអាជីវកម្មទេសចរណ៍។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, និងសិក្ខាកាមមកពីអាជ្ញាធរជាតិ អប្សរា, គ្រឹះស្ថានអង្គរ, មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ,រដ្ឋបាលក្រុង/ស្រុក, សមាគមទេសចរណ៍,…
ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងជាការបញ្ជាក់អំពីការបេ្តជ្ញាចិត្ត ដោយឥតងាករេរបស់កម្ពុជា លើឆាកអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងដើម្បីជំរុញល្បឿន នៃការអភិវឌ្ឍរបស់កម្ពុជា ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តជាតិ ដែលមានស្រាប់ និងដំណើរវិវត្តន៍ឥតឈប់ឈរនៃការប្រែប្រួលអាកាសធាតុសកល ដើម្បីឈានឆ្ពោះទៅ សម្រេចឱ្យបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC។ នេះជាប្រសាសន៍លើកឡើងរបស់…