កីឡាអ្នកគាំទ្រ​ប្រមាណ ៧០០០​នាក់ ទស្សនា​ការប្រកួតមិត្តភាព​រវាង​ក្រុមតារាកម្ពុជា និង​ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មហាជន​ជាង ៧០០០​នាក់ បាន​នាំគ្នាចូលរួម​ទស្សនា​ការប្រកួតបាល់ទាត់មិត្តភាព​រវាង​ក្រុម​ ស.ស.យ.ក. ខេត្តបន្ទាយ មានជ័យ និង​ក្រុមកីឡាបាល់ទាត់តារាកម្ពុជា ក្រោមប្រធានបទ «កម្លាំងសាមគ្គី ដើម្បីជួរមុខ និងសន្តិភាព»។ ការប្រកួត​បាន​ប្រព្រឹត្ត​ទៅ​នៅលើ​ទីលានបាល់ទាត់​វិទ្យាល័យ​ហ៊ុន សែន ខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ លោក កែ សួនសុភាព ប្រធានសហភាពសហព័ន្ធយុវ ជនកម្ពុជា ខេត្តបន្ទាយមានជ័យ បាន​ទទួលស្វាគមន៍ និង​បើក​កម្មវិធីផ្លូវការ។ កម្មវិធី​មានការចូលរួមពី​លោក…

ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីសំណេះសំណាល និងទទួលថវិកាសប្បុរសជន ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ។ ក្នុងប្រសាសន៍ចាប់ផ្តើមកម្មវិធី លោកជំទាវបណ្ឌិត សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា…

អ្នកដំណើរជាង ១៤០នាក់នៅលើកប៉ាល់ហូឡង់ ជាប់ចត្តាឡីស័កនៅលើសមុទ្រ មិនអាចចូលចតបាន បន្ទាប់ពីមានអ្នកស្លាប់ ៣នាក់ដោយសារមេរោគ Hantavirus ដ៏កម្រ

អន្តរជាតិៈ កប៉ាល់ធរណីមាន់ហូឡង់មួយគ្រឿងដែលមានអ្នកដំណើរជាង ១៤០នាក់ កំពុងជាប់ចត្តាឡីស័កនៅលើផ្ទៃសមុទ្រ ដោយមិនអាចចូលចតនៅកំពង់ផែណាមួយ និងមិនអាចឱ្យអ្នកដំណើរចាកចេញបានឡើយ បន្ទាប់ពីមានរបាយការណ៍ថា មនុស្ស ៣នាក់បានស្លាប់ដោយសារការឆ្លងមេរោគ Hantavirus ដ៏កម្រ។ បើយោងតាមព័ត៌មានដែលបានទទួល មេរោគ Hantavirus ជាមេរោគដែលជាធម្មតាឆ្លងតាមរយៈសត្វកណ្ដុរ ហើយអាចបណ្ដាលឱ្យកើតជំងឺឆ្លងសួតធ្ងន់ធ្ងរ។ អ្នកឆ្លងជាធម្មតានឹងបង្ហាញរោគសញ្ញាធ្ងន់ធ្ងរក្នុងរយៈពេលប្រហែល ២សប្តាហ៍ ហើយអាចបណ្ដាល ឱ្យស្លាប់បាន។ បច្ចុប្បន្ន នៅមិនទាន់មានវ៉ាក់សាំងសម្រាប់ព្យាបាល ឬការពារជំងឺនេះនៅឡើយទេ។ អាជ្ញាធរមានសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតលើ ករណីនេះ ខណៈដែលកប៉ាល់ត្រូវបានរារាំងមិនឱ្យចូលទៅកាន់កំពង់ផែណាមួយ ដើម្បីការពារការរាលដាលនៃមេរោគ។ អ្នកដំណើរទាំងអស់ស្ថិតក្នុងស្ថានភាពជាប់ជាប់នៅលើកប៉ាល់ ដោយមានការផ្គត់ផ្គង់អាហារ និងទឹកសម្រាប់តែការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះ។…

សមយុទ្ធទ្វេភាគីរវាងកងទ័ពជើងគោក កម្ពុជា-ឥណ្ឌា លើកទី២ (CINBAX II) ត្រូវបានចាប់ផ្តើមជាផ្លូវការ

កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កងទ័ព ជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ព ជើងគោកឥណ្ឌា បានរៀបចំពិធីបើកជាផ្លូវការនៃសមយុទ្ធ CINBAX II នៅមូលដ្ឋានកងយោធពលខេមរភូ មិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពិធីបើកសមយុទ្ធនេះ ធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើង គោក និងលោកវរសេនីយ៍ឯក ABHISHEK ARORA នាយការិយា ល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក…

សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ត្រី

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២៦ កម្លាំងចំរុះខេត្តកំពង់ឆ្នាំង មានក្រុមការងារខណ្ឌរដ្ឋ បាលជលផលកំពង់ឆ្នាំង សហការជាមួយកម្លាំងយោធាបានចុះស្ទាក់បង្រ្កាបបទល្មើសជលផល ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីឆក់ត្រី ប្រព្រឹត្ត នៅចំណុចព្រែកជើងគ្រួស ភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ឆាយ ចំរ៉ុង អាយុ៣៤ឆ្នាំ ទីលំនៅភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ វត្ថុតាងចាប់យកមានអាំងវែកទ័រឆក់ត្រីចំនួន ០១គ្រឿង ខ្សែភ្លើង និងខ្សែកាបប្រវែង៨ម៉ែត្រ…

រង្វង់មូលឆ្នាំងសមិទ្ធផលថ្មីមួយ កំពុងសាងសង់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ក្រោមការដឹកនាំរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រង្វង់មូលឆ្នាំង ដែលជាសមិទ្ធផលថ្មីមួយ ស្ថិតនៅក្នុងស្រុករលាប្អៀរ កំពុងតែដំណើរការសាងសង់យ៉ាងសកម្ម ដើម្បីបន្ថែមសោភ័ណភាព និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ក្នុងតំបន់។ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា គម្រោងសាងសង់រង្វង់មូលឆ្នាំងនេះ ត្រូវបានរំពឹងថា នឹងក្លាយជាចំណុចសំខាន់មួយសម្រាប់ការគ្រប់គ្រងចរាចរណ៍ និងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយនៃខេត្តកំពង់ឆ្នាំង។ រង្វង់មូលនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីអត្តសញ្ញាណដ៏ល្បីល្បាញរបស់ខេត្ត គឺផលិតផលឆ្នាំងដី និងសិប្បកម្មប្រពៃណីខ្មែរ។ លោកអភិបាលខេត្តបានបន្តថា «រង្វង់មូលឆ្នាំង មិនត្រឹមតែជាសំណង់សាធារណៈមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាសញ្ញាបង្ហាញពីការរីកចម្រើន និងការយកចិត្តទុក ដាក់ខ្ពស់របស់អាជ្ញាធរខេត្តក្នុងការអភិវឌ្ឍន៍តំបន់ ជាពិសេសស្រុករលាប្អៀរ…

ឆ្នាំ២០២៦ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនៅកម្ពុជាខ្ពស់ជាងបណ្តាប្រទេសប្រកួតប្រជែងក្នុងតំបន់

ភ្នំពេញ៖ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវិស័យកាត់ដេរនៅកម្ពុជា ក្នុងឆ្នាំ២០២៦ មានកម្រិតខ្ពស់ជាងបណ្តាប្រទេសប្រកួតប្រជែងក្នុងតំបន់ រួមមានស្រីលង្កា មីយ៉ាន់មា បង់ក្លាដេស ឡាវ ប៉ាគីស្ថាន និងឥណ្ឌា។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអបអរសាទរ​ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ កាលពីពេលថ្មីៗនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ដែលបូកបន្ថែមនៃការសម្រេចចិត្តរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកើនឡើងដល់ ២១០ ដុល្លារ ក្នុងមួយខែ។…

លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបេសកកម្មគាំទ្រលើការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ក្រោមសហហិ រញ្ញប្បទានពី ADB និង AIIB

ភ្នំពេញៈ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបេសកកម្មគាំទ្រលើការអនុវត្តគម្រោងលើកទី២ របស់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM)។ លោកជំទាវអនុរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ មានគោលបំណងពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានានៃការអនុវត្តគម្រោងក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក បន្ទាប់ពីទទួលបានការអនុម័តហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី កាលពីខែធ្នូ ឆ្នាំ២០២៤។ លោកជំទាវបានឱ្យដឹងបន្ថែមថា បេសកកម្មរបស់ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB)…

កងទ័ពជើងគោកឥណ្ឌា បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ

នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌា ចំនួន ១២០នាក់ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី “CINBAX-II” ជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធា និងភាពជាដៃគូរវាងប្រទេសទាំងពីរ។ សមយុទ្ធនេះនឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះ ព្រៅ ស្ថិតក្នុក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ  “រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ” …

សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយរបាយការណ៍ «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦»

សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយរបាយការណ៍ «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦»