ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដំណឹងដល់សាធារណជន ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និង ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់នៅតាមបណ្តារាជធានី ខេត្ត មេត្តាជ្រាបថា ដើម្បីធានាបាននូវការគ្រប់គ្រង ហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដែលអាចកើតឡើងពីការស្តុកប្រេងឥន្ធនៈ ដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស ហើយធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅ តាមស្ថានីយ ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តល្អ ស្របតាមស្តង់ដា និងក្រមប្រតិបត្តិ ដែលស្ថានីយលក់ប្រេងឥន្ធនៈ ជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អកន្លងមក។ ជាមួយគ្នានេះ ក្រសួង ពាណិជ្ជកម្ម សូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្ត…
Author: RNR-NEWS.COM.KH
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តកំពង់ឆ្នាំង បើកដំណើរការការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ
កំពង់ឆ្នាំង៖ ពិធីបើកដំណើរការការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ត្រូវបានរៀបចំឡើងជាផ្លូវការកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសាខាខេត្តកំពង់ឆ្នាំង។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពព្រះបាលិកោវិទ បណ្ឌិត ឌិត វីរៈ ព្រះសាកលវិទ្យាធិការរង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រួមទាំងព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខា និងឯកឧត្តម កាន់ ម៉ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិធីមានការនិមន្ត…
លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការខេត្តកំពង់ឆ្នាំង បានសម្រេចផ្អាក តួនាទីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្តីទីស្រុករលាប្អៀរករណីប្រើអំពើហិង្សាលើប្រជាពលរដ្ឋ
កំពង់ឆ្នាំង៖ លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានសម្រេចផ្អាកតួនាទីជាបណ្តោះអាសន្នចំពោះលោកព្រឹន្ទបាលឯក មាស ដាវីត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តូងស្នាយ ស្តីទី នៃអធិការដ្ឋាននគរ បាលស្រុករលាប្អៀរ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានលើបណ្តាញសង្គមអំពីករណីប្រើអំពើហិង្សាលើប្រជាពលរដ្ឋ។ បើតាមសេចក្តីប្រកាសពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ករណីនេះបានកើតឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជនរងគ្រោះឈ្មោះ អៀង សុភ័ក្រ ហៅយ៉ត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីទទួលបានព័ត៌មាន និងការចុះផ្សាយពីគណនីហ្វេសប៊ុក…
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤
កំពង់ចាម÷ លោកជំទាវ ជាន ឡេងទាង សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ តំណាងឲ្យ លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និង កុមារខេត្តកំពង់ចាម និង លោកជំទាវ ប៉ាង ដានី អនុគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ និងអភិបាលរងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ ដែលពិធីនេះ រៀបចំធ្វើឡើងនៅសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោកជំទាវ…
មន្ទីរអធិការកិច្ចខេត្តកំពង់ចាម ផ្សព្វផ្សាយច្បាប់ស្ដីពី ត្រួតពិនិត្យគ្រឿងញៀនជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ពាមកោះស្នា ស្រុកស្ទឹងត្រង់
កំពង់ចាម៖មន្ទីរអធិការកិច្ចខេត្តកំពង់ចាម សហ ការជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់ ចុះផ្សព្វផ្សាយច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់សិស្សា នុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ពាមកោះស្នា ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី០៥ ខែមីនាឆ្នាំ២០២៦។ លោក អុិត ម៉េងថា អនុប្រធានមន្ទីរ តំណាងលោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បានថ្លែងថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត កំពុងតែបង្ក្រាបការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន ដោយ សារបទល្មើសគ្រឿងញៀនមានការកើនឡើងជាលំដាប់ ហើយបន្សល់ទុកនូវផលប៉ះពាល់ជាច្រើន ប៉ះពាល់ដល់ធនធានមនុស្ស សេដ្ឋកិច្ច…
ចុះអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ និងសិស្សសាលា
កំពង់ឆ្នាំង៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ក៏ដូចជាកម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក និង ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចុះអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួមទាំងអនុក្រឹត្យលេខ៣៩ អនក្រ.បក (ដែលជាការកែសម្រួលអនុក្រឹត្យលេខ៤៤ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ចរាចរណ៍) ដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។ សកម្មភាពបានធ្វើឡើងនៅសាលារៀនចំនួន…
កិច្ចប្រជុំពិនិត្យលទ្ធផលការងារស្តីពីការចុះបញ្ជីដីធ្លីបង្ហើយ និងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះមានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារស្តីពីការចុះបញ្ជីដីធ្លីបង្ហើយ និងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងខេត្តកំពង់ឆ្នាំង ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងមានការចូលរួមពី លោក សាន់ យូ អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី មន្ត្រីមន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ៖ ពិនិត្យ និងវាយតម្លៃលទ្ធផលការងារចុះបញ្ជីដីធ្លីបង្ហើយ រួចរាល់។ ពិភាក្សាលើវឌ្ឍនភាពក្នុងការបង្កើតបរិយាកាសគ្មានវិវាទដីធ្លី ដែលជាផ្នែកសំខាន់នៃ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។…
មន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង រៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥
កំពង់ឆ្នាំង÷ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ»។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដោយមានការចូលរួមពីសំណាក់លោកជំទាវ ទីប្រឹក្សារាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរកិច្ចការនារី និងតំណាងនិវត្តជនផងដែរ។ ប្រធានបទនេះ ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការធានាសន្តិភាព…
រុស្ស៊ីកំពុងមានផែនការរឹតបន្តឹង និងអាចនឹងបិទ Telegram ពេញលេញនៅក្នុងប្រទេសរបស់ខ្លួន
រដ្ឋាភិបាលរុស្ស៊ី (តាមរយៈ Roskomnadzor) បានចាប់ផ្តើមរឹតបន្តឹងល្បឿន និងកម្រិតការប្រើប្រាស់ Telegram ដោយអះអាងថា កម្មវិធីនេះមិនគោរពច្បាប់រុស្ស៊ី មិនលុបខ្លឹមសារដែលរដ្ឋចាត់ទុកថា “ឧក្រិដ្ឋកម្ម ឬភេរវកម្ម” និងមិនការពារទិន្នន័យអ្នកប្រើប្រាស់គ្រប់គ្រាន់។ រុស្សីគ្រោងបិទពេញលេញ (full block) ចាប់ពីដើមខែមេសា ២០២៦ តទៅ លើកលែងតែនៅតំបន់គេហទំព័រសង្គ្រាម (front lines នៅអ៊ុយក្រែន) ដែលទាហានរុស្ស៊ីនៅតែប្រើប្រាស់។ ការបិទ Telegram នេះគោលបំណងចម្បងគឺចង់បង្ខំឲ្យប្រជាជនរុស្ស៊ីផ្លាស់ទៅប្រើកម្មវិធីក្នុងស្រុកដែលរដ្ឋគ្រប់គ្រង ដូចជា MAX (ជា super…
ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយអាជ្ញាធរមូលដ្ឋាន បង្រ្កាបបទល្មើសឆក់ត្រី១ករណី នៅស្រុកសន្ទុក
កំពង់ធំៈ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងាររួមមានសង្កាត់រដ្ឋបាលជលផលសន្ទុក ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសន្ទុកកម្លាំង អធិការដ្ឋាននគរបាលស្រុកសន្ទុក និងប៉ុស្តិ៍នគរ បាលកំពង់ថ្មដឹកនាំដោយលោក សន វឿន អភិ បាលរងស្រុកសន្ទុក បានចុះបង្រ្កាបបទល្មើសជលផលឆក់ត្រី នៅចំណុចត្រពាំងឬស្សី ស្ថិតក្នុងភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងការបង្ក្រាបនេះជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ដែលប្រព្រឹត្តបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រី និងធ្វើការដកហូតវត្ថុតាងដូចជា៖ ដុំភ្លើងឆក់ត្រី ចំនួន ២គ្រឿង, អាគុយ ៤០អំព័រ (១២វ៉ុល) ចំនួន…