ជនជាតិឥណ្ឌូនេស៊ី ១៨០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ សមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បានធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ីចំនួន ១៨០ នាក់ (ក្នុងនោះមានស្រី ២៩នាក់) ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចធិបតីធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋ ជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប…

តុលាការដុងណៃកាត់ទោសប្រហារជីវិតបុរសអាយុ ២១ ឆ្នាំ ពីបទសម្លាប់ស្ត្រីមេផ្ទះ និងកូនក្មេង ២ នាក់យ៉ាងព្រៃផ្សៃ

ដុងណៃ៖ តុលាការប្រជាជនទីក្រុងដុងណៃ បានប្រកាសសាលក្រមកាត់ទោសប្រហារជីវិត លោក Nguyễn Đức Anh អាយុ ២១ ឆ្នាំ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ពីបទឃាតកម្មយ៉ាងសាហាវ សម្លាប់ស្ត្រីមេផ្ទះ និងកូនក្មេង ២ នាក់ ព្រមទាំងធ្វើឲ្យប្តីរបស់ស្ត្រីរងរបួសធ្ងន់។ យោងតាមសាលក្រម តុលាការបានផ្តន្ទាទោស Anh ពីបទឃាតកម្ម (ប្រហារជីវិត) និងបទប្រើប្រាស់អាវុធយោធាខុសច្បាប់ (៦ ឆ្នាំ) ដោយផ្តន្ទាទោសសរុបគឺប្រហារជីវិត។ លើសពីនេះ តុលាការបានបង្គាប់ឲ្យជនជាប់ចោទសងសំណងជាង…

ត្រាំ លើកលែងទណ្ឌកម្មថ្មីៗលើរុស្ស៊ី ស្របពេលជម្លោះជាមួយ Zelensky កាន់តែតានតឹង

វ៉ាស៊ីនតោន / គៀវ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ់ បានចេញក្រឹត្យប្រតិបត្តិនៅយប់ថ្ងៃសុក្រ ទី១៦ ខែតុលា ២០២៦ លើកលែងការអនុវត្តទណ្ឌកម្ម និងពន្ធថ្មីៗជាច្រើនដែលកំណត់ក្នុងច្បាប់ Lindsey O. Graham Sanctioning Russia and Iran Act ដែលលោកខ្លួនឯងបានចុះហត្ថលេខាជាច្បាប់កាលពីខែកញ្ញា។ ការសម្រេចចិត្តនេះកើតឡើងតែពីរថ្ងៃមុនកាលបរិច្ឆេទដែលវិធានការទាំងនោះត្រូវចូលជាធរមាន។ ក្នុងក្រឹត្យនោះ ត្រាំ់ បានបញ្ជាក់ថា ការលើកលែងនេះ “ស្ថិតក្នុងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក”។ វិធានការដែលត្រូវបានផ្អាករួមមានពន្ធរហូតដល់ ៥០០% លើទំនិញរុស្ស៊ី…

រថយន្តម៉ាក AION បុកខឿនថ្ម បណ្ដាលឱ្យកល់មួយចំហៀងនៅតំបន់បឹងកក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាក AION ពាក់ផ្លាកលេខ ភ្នំពេញ ២CM-០៣០៨ បានបត់បុកខឿនថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរថយន្តកល់មួយចំហៀង និងខឿនថ្មរងការខូចខាត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១២:៥០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ ម្ចាស់រថយន្តបានសងសំណងទៅក្រុមហ៊ុនដើម្បីបញ្ចប់រឿងនៅនិងកន្លែង រួចយករថយន្តទៅជួសជុលដោយខ្លួនឯង។

និស្សិតពេទ្យឆ្នាំទី៦ស្លាប់បន្ទាប់ពីត្រូវរថយន្តវីរៈប៊ុនថាំបុកពីក្រោយ តាមផ្លូវសហព័ន្ធរុស្ស៊ី

ភ្នំពេញ៖ និស្សិតពេទ្យឆ្នាំទី៦ម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូម៉ាក Honda PCX ត្រូវរថយន្តវីរៈប៊ុនថាំមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ ៣G-៥៥៥២ បុកពីក្រោយយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៤:១០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការបុកនេះបណ្តាលឱ្យជនរងគ្រោះខ្ទាតទៅបោកក្បាលនិងថ្នល់ ខណៈម៉ូតូត្រូវគៀបជាប់ពីមុខរថយន្ត។ ក្រោយបង្កគ្រោះថ្នាក់ អ្នកបើកបររថយន្តបានបន្តបើករត់គេចខ្លួន ទាំងម៉ូតូនៅតែជាប់នឹងរថយន្ត រហូតទៅដល់ទីតាំងស្ងាត់មួយ ទើបចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះដល់ទីតាំងកើតហេតុ…

ក្រសួងមិនឱ្យដើររៃអង្គាសថវិកានៅតាមផ្លូវសាធារណៈ តាមផ្សារ និងទីប្រជុំជន ក្នុងរដូវ «បុណ្យកឋិនទាន» 

ភ្នំពេញ៖ យោងតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បុណ្យកឋិនទានឆ្នាំ២០២៦ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ ក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំដល់ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ទាំងអស់ ត្រូវសហការជាមួយព្រះមេគណៈ ព្រះអភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរៀបចំបុណ្យកឋិនទានឱ្យប្រព្រឹត្តទៅដោយរលូន ស្របតាមពុទ្ធានុញ្ញាត ព្រះវិន័យ និងទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។ ទោះជាយ៉ាងណា ក្រសួងបានសង្កត់ធ្ងន់ថា មិនត្រូវដើររៃអង្គាសថវិកានៅតាមផ្លូវសាធារណៈ តាមផ្សារ និងទីប្រជុំជន ដែលអាចធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម និងកិត្យានុភាពនៃព្រះពុទ្ធសាសនា។ សម្រាប់បច្ច័យកឋិនទាន…

ហ្វីលីពីនលុបចោលការនាំចូលអង្ករវៀតណាម ១២.៥០០ តោន តម្លៃប្រមាណ ១១ លានដុល្លារ

ទីក្រុងម៉ានីល៖ក្រសួងកសិកម្មហ្វីលីពីន (DA) បានលុបចោលអាជ្ញាប័ណ្ណនាំចូលអង្ករពីប្រទេសវៀតណាមចំនួនប្រមាណ ១២.៤៨០ ទៅ ១២.៥០០ តោន មានតម្លៃប្រហែល ៧០០ លានប៉េសូ (ប្រមាណ ១១ ទៅ ១២ លានដុល្លារអាមេរិក) មុនពេលនាវាដឹកទំនិញមកដល់ឆ្នេរសមុទ្ររបស់ប្រទេស។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Francisco Tiu Laurel Jr. បានបញ្ជាឲ្យការិយាល័យឧស្សាហកម្មរុក្ខជាតិ (Bureau of Plant Industry) លុបចោលអាជ្ញាប័ណ្ណអនាម័យ និងការពាររុក្ខជាតិ (SPIC)…

មន្ត្រីគយរកឃើញម្សៅសង្ស័យជាហេរ៉ូអ៊ីនជាង៥គីឡូក្រាម លាក់ក្នុងវ៉ាលីសអ្នកដំណើរបរទេសនៅអាកាសយានដ្ឋានសៀមរាប

សៀមរាប៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មន្ត្រីគយ និងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផល ក្រុមការងារបានរកឃើញម្សៅពណ៌ស សង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន មានទម្ងន់សុទ្ធសរុប ៥.៥៨៣,៥០ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់របស់អ្នកដំណើររូបនោះ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ថា បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួចមុន ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធទាំងអស់ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា…

ក្មេងទំនើងជាង១០នាក់ ត្រូវបានបង្ក្រាបក្នុងឱកាសភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ថយជាងឆ្នាំមុន

ភ្នំពេញ៖​ រយៈពេល៣ថ្ងៃ​ នៃពិធីបុណ្យភ្ជុំបិណ្ឌ ពោលគឺ​ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើង ១៤នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ បានថយចុះសរុប​១៦នាក់។ ការថយចុះនៃបទល្មើសបង្កដោយក្រុមក្មេងទំនើង គឺជាសញ្ញាណវិជ្ជមានមួយដែលស្តែងឱ្យឃើញពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជដ្ឋាភិបាលនីតិកាលទី៧។ ម្យ៉ាងវិញទៀតការថយចុះនេះដែរ ក៏បានស្ដែងឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមសំដៅលុបបំបាត់ និងទប់ស្កាត់សកម្មភាពក្មេងទំនើងនៅតាមមូលដ្ឋាន។ សូមបញ្ជាក់ថា​ រយៈពេល៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣…

គណៈកម្មការរដ្ឋបាលប្រកាសបិទផ្សាយ ១៥ថ្ងៃ សម្រាប់ភូមិចំនួន ៨ ក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ គណៈកម្មការរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រយៈពេល ១៥ថ្ងៃ សម្រាប់ភូមិចំនួន ៨ ស្ថិតក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ពិធីបិទផ្សាយត្រូវបានធ្វើឡើងនៅបរិវេណវត្តតាំងខ្មៅ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក មុឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក សន សំអាត អភិបាលរងស្រុក លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត មន្ត្រីអង្គភាពពាក់ព័ន្ធ…