រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្នុងគោលបំណងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីការពារសុវត្ថិភាពព័ត៌មានក្នុងសង្គម។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ដោយមានការចូលរួមពីសិស្សានុ សិស្សជាង ២,០០០ នាក់។ កម្មវិធីនេះផ្តោតលើការលើកកម្ពស់ការយល់ដឹង និងការប្រុងប្រយ័ត្នរបស់យុវជន ចំពោះព័ត៌មានក្លែងក្លាយ ដែលកំពុងរីករាល ដាលនៅលើបណ្តាញសង្គម។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា យុទ្ធនាការជំហានទី២…

ផ្សារផលិតផលខ្មែរខេត្តកំពង់ចាម បើកលក់ជារៀងរាល់ថ្ងៃសៅរ៍-អាទិត្យ

កំពង់ចាម៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ចាម បាននិងកំពុងដំណើរការលក់កសិផល និងផលិតផលខ្មែរដែលមានគុណភាពខ្ពស់រួមមានបន្លែសុវត្ថិភាព ផ្លែឈស្រស់ សាច់មាន់ អាហារកែច្នៃនានា និងផលិតផលប្រើប្រាស់ទូទៅ ដែលផលិតដោយកសិករ ផលិតករ និងសិប្បករខ្មែរនៅក្នុងខេត្ត។ ផ្សារនេះមានទីតាំងស្ថិតនៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម តាមបណ្តោយផ្លូវមាត់ទន្លេ ក្រោមស្ពានគីហ្សូណា ទល់មុខ សួនសន្តិភាព។ ផ្សារដំណើរការរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨ល្ងាច។ អ្នកចាប់អារម្មណ៍អាចចូលទៅមើលទីតាំងតាមតំណភ្ជាប់ https://maps.app.goo.gl/Qh2BB1sZkpTgkMmZ9 ក្រោមការដឹកនាំ និងគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងការសម្របសម្រួលពីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម…

លិចទូកយ៉ៗ របស់ពលរដ្ឋមួយគ្រួសារនៅសមុទ្រកែប បណ្តាលអោយម្តាយនិងកូនពីរនាក់បាត់ខ្លួន ខណៈឪពុកហែលរស់ជីវិត

កែប៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១២:៥០នាទីរសៀល មានករណីលិចទូក យ៉ៗមួយគ្រឿង នៅចំណុចមុខឃ្លោងព្រែកសរសៀរ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ខណៈទូកបានចេញទៅរាវងាវ ស្របពេលខ្យល់កំពុងបោកបក់ខ្លាំង។ តាមរបាយការណ៍សមត្ថកិច្ច ក្នុងទូកមានមនុស្សចំនួន ៤នាក់ ក្នុងនោះឪពុកឈ្មោះ រស់ សាម អាយុ៤០ឆ្នាំ បានរស់រានមានជីវិត ខណៈម្តាយឈ្មោះ ណាំ ធារី អាយុ៣៨ឆ្នាំ និងកូនប្រុស២នាក់ អាយុ១០ឆ្នាំ និង៨ឆ្នាំ…

បង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅភូមិទួលមនោរម្យ

ក្រចេះ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧ៈ៣០នាទីព្រឹក កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើ ថ្មគ្រែ នៃខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ សហការជាមួយ កងរាជអាវុធហត្ថស្រុកចិត្របុរី បានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅចំណុចនិយាមកា ៦១៣១៧១- ១៣៨៤៩៣៤ ក្នុងភូមិទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់រថយន្តដឹកជញ្ជូនឈើមួយគ្រឿងម៉ាកសាំងយ៉ុង ចង្កូតឆ្វេង ពណ៌ ស្លែរ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-3284។ លើរថយន្តនេះត្រូវបានរកឃើញឈើអារប្រភេទលេខ១ (បង្កប់ក្រោមធ្យូង)…

ត្រាំ ព្រមានតៃវ៉ាន់ កុំឱ្យប្រកាសឯករាជ្យ៖ «ខ្ញុំមិនចង់ត្រូវធ្វើដំណើរជាង ៩០០០ម៉ាយទៅវាយគ្នាទេ»

បរទេស៖ ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ភ្លាមៗបន្ទាប់ពីបញ្ចប់ជំនួបកំពូលរយៈពេលពីរថ្ងៃនៅទីក្រុង ប៉េកាំងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងច្បាស់ទៅកាន់តៃវ៉ាន់ មិនឱ្យព្យាយាមប្រកាសឯករាជ្យឡើយ។ លោក ត្រាំ បានបង្ហាញការសង្ស័យថា តើអាមេរិកគួរប្រថុយប្រទាញជាមួយជម្លោះយោធាដ៏ធំមួយ នៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ ដើម្បីការពារកោះមួយនេះដែរឬទេ។ សម្តីរបស់លោកបានបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំង បើធៀបនឹងគោលនយោបាយ «មិនច្បាស់លាស់» របស់អាមេរិកកាលពីមុន។ លោក ត្រាំ បានបញ្ជាក់ថា៖…

សង្កាត់រដ្ឋបាលព្រៃឈើទំរីង និងផ្នែករដ្ឋបាលព្រៃឈើ សណ្តាន់ បង្ក្រាបរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ ដកហូតឈើនិងម៉ាស៊ីនជាច្រើន

កំពង់ធំ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារសង្កាត់រដ្ឋបាលព្រៃឈើទំរីង និងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ នៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ សហការជាមួយកម្លាំងប្រតិ បត្តិការសឹករងខេត្តកំពង់ធំ បានចុះបង្ក្រាបរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើមួយកន្លែងដែលដំណើរ ការដោយគ្មានលិខិត អនុញ្ញាត។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចនិយាមការ (៥៤៥៩៤៨-១៤៣០៤០៣) ក្នុងភូមិរន្ទៈ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ តាមរបាយការណ៍បង្ហាញថា ក្រុមការងារបានដកហូតវត្ថុតាងមួយចំនួនធំរួមមាន៖ឈើអារប្រភេទលេខ១ (កកោះ) ចំនួន ០,៤៣៥ ម៉ែត្រគូប, ឈើអារប្រភេទ លេខ២ (លំបោ) ចំនួន…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “សង្គ្រាមខ្មែរឆ្អែតហើយ ”កម្ពុជាប្រកាន់ យកការដោះស្រាយតាមផ្លូវច្បាប់ដើម្បី ចៀសវាងការបង្ហូរឈាម

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងដោយសង្កត់ធ្ងន់ថា កម្ពុជាបានឆ្លងកាត់សង្គ្រាមយ៉ាងច្រើន ហើយប្រជាជនខ្មែរឆ្អែតឆ្អន់នឹងសង្គ្រាមហើយ។ សម្តេចធិបតីបានថ្លែងក្នុងពិធីអបអរសាទរនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលមហោស្រព កោះពេជ្រ ថា កម្ពុជានឹងប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាទាំងឡាយតាមផ្លូវច្បាប់ និងនីតិវិធីអន្តរជាតិជាអាទិ ភាព ដើម្បីរក្សាសន្តិភាព និងចៀសវាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធដែលនាំឱ្យមានការបង្ហូរ ឈាម។ «រាល់ការដោះស្រាយបញ្ហាផ្សេងៗ កម្ពុជានឹងប្រកាន់ខ្ជាប់នូវនីតិវិធី និងច្បាប់អន្តរជាតិជាធំ ដើម្បីចៀសវាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធដែលបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្ស»។ សម្តេចធិបតីបានបន្ថែមទៀតថា ទោះបីជាមានឱកាស តែ ១ភាគរយសម្រាប់ការដោះស្រាយតាមផ្លូវសន្តិវិធីក៏ដោយ…

ក្រសួងពាណិជ្ជកម្មបានសម្រេចបញ្ចប់តំណែង និង លុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ លើលោក គឹម ប្រុស អតីតប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) ខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានសម្រេចបញ្ចប់តំណែង និងលុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ លើលោក គឹម ប្រុស អតីតប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) ខេត្តបាត់ដំបង ក្រោយពីមានប្រតិកម្មខ្លាំងក្លាពីសម្តេចតេជោ ហ៊ុន សែន។ សេចក្តីសម្រេចនេះ ត្រូវបានចេញឡើងក្រោយពី      សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រតិកម្មយ៉ាងខ្លាំងក្លា ដោយចាត់ទុកថា លោក គឹម ប្រុស ជា «មន្ត្រីកាងឈ្មួញនាំទុរេនពីថៃ»។ ក្នុងកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តស្វាយរៀង កាលពីថ្ងៃទី១៤…

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញជាធិបតីពិធីប្រគល់ផ្ទះ និងដីឡូតិ៍ដល់អតីតយុទ្ធជន និងនិវត្តជន ចំនួន ១០០ខ្នងផ្ទះ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ឯកឧត្តម ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គ នាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើង គោក តំណាងដ៏ខ្ពង់ ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជាធិបតីក្នុងពិធីប្រគល់ផ្ទះ និងដីឡូតិ៍ដល់អតីតយុទ្ធជន និងនិវត្តជន ចំនួន ១០០ខ្នងផ្ទះ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី…

ខេត្តកំពង់ចាម បើកវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិល និងសហគមន៍នានា

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ ចាម បានអញ្ជើញជាធិបតីបើកវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិល និងសហគមន៍នានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញតម្លាភាពក្នុងការអភិវឌ្ឍមូលដ្ឋាន។ វេទិកានេះបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងតំណាងអង្គការ សមាគម សហគមន៍នានា។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើង ថា វេទិកាពិគ្រោះយោបល់ស្ដីពីភាពជាដៃគូរវាងរដ្ឋ បាលខេត្តកំពង់ចាម…