កំពត៖ នៅរសៀលថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះខេត្តកំពត មាន ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត សាខាគយនិងរដ្ឋាករ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) មន្ទីរពាណិជ្ជកម្មខេត្ត អជ្ញាធរស្រុក និងតំណាងអយ្យការអមសាលាដំបូងខេត្តដឹកនាំកម្លាំង ដោយ លោក ម៉ៅ ធនិន អភិបាលខេត្ត បានចុះបង្ក្រាបទីតាំងសិប្បកម្មវេចខ្ចប់ស្ករសខុសច្បាប់មួយកន្លែង ដែលប្តូរសម្បកបាវពីអក្សរថៃ ទៅជាអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងគេចវេះចលនាពហិការផលិតផលថៃ នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ។…
Author: RNR-NEWS.COM.KH
ប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា (ONLINE SCAMS) នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ កិច្ចប្រជុំផ្សព្វផ្សាយផែន ការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តកំពង់ឆ្នាំង ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជា សុខរិទ្ធ និងលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង រួមទាំងថ្នាក់ដឹកនាំមន្ទីរ…
លោក សាន់ យូ ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំទិន្នន័យសក្តានុពល សម្រាប់កសាងផែនទីការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ ជុំវិញបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៣ ខែឧ សភា ឆ្នាំ ២០២៦ នេះ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំទិន្នន័យសក្តា នុពល សម្រាប់កសាងផែនទីការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ ជុំវិញបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីអាជ្ញាធរក្រុង ស្រុក ប្រធានមន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ ដើម្បីពង្រឹងការរៀប ចំទិន្នន័យសក្តានុពល និងការប្រមូលព័ត៌មានជាក់លាក់ សម្រាប់ការរៀបចំផែនទីការប្រើប្រាស់ដីនៅថ្នាក់ឃុំ និងសង្កាត់ ដែលស្ថិត…
ឃាត់ខ្លួនមនុស្សពីរនាក់ ក្រោយធ្វើសកម្មភាពកាប់ឈើនៅព្រៃឡង់
ព្រះវិហារ៖ មនុស្សពីរនាក់ រួមទាំងគោយន្តកន្ត្រៃដឹក ឈើពីរគ្រឿង ត្រូវបានអាជ្ញាធរឧទ្យានុរក្សស្ទាក់ចាប់ឃាត់ខ្លួន ក្រោយពីប្រទះឃើញកំពុងបើកចេញពីតំបន់ព្រៃឡង់។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងភ្នំកូនឆ្កែ ស្នាក់ការស្រែវាល និងស្នាក់ការរងពើក នៃដែនជម្រកសត្វព្រៃព្រៃឡង់ ចំនួន៧ នាក់ បានចុះល្បាតបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ក្រុមល្បាតបានឈានទៅដល់ចំណុចព្រៃល្បើក ស្ថិតនៅក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ដែលជាទីតាំងមានរាយការណ៍ថាមានបទល្មើសព្រៃឈើ។ នៅទីនោះ ក្រុមមន្ត្រីបានប្រទះឃើញ ជនសង្ស័យពីរនាក់ កំពុងបើកគោយន្តកន្ត្រៃដឹកឈើចំនួន២គ្រឿង ប្រភេទឈើអារលេខមួយ និងឈើសុក្រំ។ វត្ថុតាងដែលត្រូវបានរឹបអូសមាន៖ គោយន្តកន្ត្រៃ២…
និយ័តករទូរគមនាគមន៍កម្ពុជា ព្រមានរឹបអូស និងផាកពិន័យអ្នកនាំចូលលក់ចែកចាយទូរសព្ទ ថេប្លេត និងនាឡិកាឆ្លាតវៃ ដែលគ្មានអាជ្ញាប័ណ្ណ ជាង១០ម៉ាក
រាជធានីភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្តី ជូនដំណឹង ស្តីពីការនាំចូល ផ្គត់ផ្គង់ និងចែកចាយទូរស័ព្ទចល័ត ថេប្លេត និងនាឡិកាឆ្លាតវៃ ដោយខុសច្បាប់ ដែលមានពាណិជ្ជសញ្ញា Xiaomi, Redmi, POCO, Tecno, Infinix, itel, Nubia, RedMagic, Asus, Nothing, OnePlus, Google Pixel, Blackview, Black…
បើកវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអន ឡាញ» នៅអង្គភាពច្រកចេញចូលតែមួយ នៅសាលប្រជុំ «គ៧» សាលាខេត្តកំពង់ឆ្នាំង។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (គ.គ.ស) លោក ឈឹម វុទ្ធា អភិបាល រងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ…
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខវីរកងទ័ពជួរមុខ នៅស្រុករលាប្អៀរ
កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ជូនដល់វីរកងទ័ពជួរមុខ។ ក្រុមប្រតិភូបានអញ្ជើញចុះទៅដល់ភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ដើម្បីជួបសួរសុខទុក្ខ លោក លន់ ឆៃហុង ដែលឈរជើងនៅជាំស្រងាំ និងលោក ងុន ពុទ្ធារិទ្ធ…
លោកជំទាវ ជូ ប៊ុនអេង អញ្ជើញជាធិបតីពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុងកំពង់ឆ្នាំង និងសង្កាត់ទាំង៤
កំពង់ឆ្នាំង៖ លោកជំទាវ ជូ ប៊ុនអេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងជាប្រធានកិត្តិយសគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ក្រុងកំពង់ឆ្នាំង បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុងកំពង់ឆ្នាំង និងសង្កាត់ទាំង៤ នៃក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ពិធីនេះបានរៀបចំឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ជាច្រើនរូប។ លោកជំទាវ ជូ ប៊ុនអេង…
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តរៀបចំវេទិកាការងារនៅខេត្តឧត្តរមានជ័យ ដើម្បីលើកកម្ពស់ជីវភាព និងសន្តិសុខសង្គមជូនពលរដ្ឋ
ឧត្តរមានជ័យ៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងរៀងរាល់ចុងសប្តាហ៍នៅតាមបណ្ដាស្រុកនានា ជាពិសេសក្នុងខេត្តជាប់ព្រំដែនប្រទេសថៃ ដោយក្នុងសប្តាហ៍នេះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំឡើងនៅបរិវេណវេណសាលាស្រុកចុងកាល់ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ វេទិកានេះគឺជាឱកាសមាសសម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន ដោយបាននាំមកនូវព័ត៌មានឱកាសការងារសរុបចំនួន ៨២ ៨១៣កន្លែងនៅទូទាំងប្រទេស។ ក្នុងនោះ ក៏មានការផ្សារភ្ជាប់ដោយផ្ទាល់រវាងអ្នកស្វែងរកការងារប្រមាណជិត ៨០០នាក់…
សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាត ១០០គ្រួសារ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាត ចំនួន១០០គ្រួសារ នៅឃុំចំនួន២ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ សម្តេចមហាមន្ត្រី គុយ សុផល បានមកដល់ទីតាំងចែកអំណោយ រួមដំណើរដោយមន្ត្រីអ្នកមុខអ្នកការក្រសួងព្រះបរមរាជវាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត…