ផ្សារផលិតផលខ្មែរខេត្តកំពង់ចាម បើកលក់ជារៀងរាល់ថ្ងៃសៅរ៍-អាទិត្យ

កំពង់ចាម៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ចាម បាននិងកំពុងដំណើរការលក់កសិផល និងផលិតផលខ្មែរដែលមានគុណភាពខ្ពស់រួមមានបន្លែសុវត្ថិភាព ផ្លែឈស្រស់ សាច់មាន់ អាហារកែច្នៃនានា និងផលិតផលប្រើប្រាស់ទូទៅ ដែលផលិតដោយកសិករ ផលិតករ និងសិប្បករខ្មែរនៅក្នុងខេត្ត។

ផ្សារនេះមានទីតាំងស្ថិតនៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម តាមបណ្តោយផ្លូវមាត់ទន្លេ ក្រោមស្ពានគីហ្សូណា ទល់មុខ សួនសន្តិភាព។ ផ្សារដំណើរការរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨ល្ងាច។ អ្នកចាប់អារម្មណ៍អាចចូលទៅមើលទីតាំងតាមតំណភ្ជាប់ https://maps.app.goo.gl/Qh2BB1sZkpTgkMmZ9
ក្រោមការដឹកនាំ និងគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងការសម្របសម្រួលពីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ផ្សារផលិតផលខ្មែរនេះត្រូវបានរៀបចំឡើងក្នុងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) របស់ក្រសួងពាណិជ្ជកម្ម។ ផ្សារបានដំណើរការជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

គោលបំណងសំខាន់នៃផ្សារគឺ ផ្តល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ និងអាជីវករខ្នាតតូច ព្រមទាំងពង្រឹងទំនាក់ទំនងរវាងអ្នកផលិត និងអ្នកប្រើប្រាស់។  តាមរយៈផ្សារនេះ កសិករនិងផលិតករអាចលក់ផលិតផលរបស់ខ្លួនបានដោយផ្ទាល់ រកប្រាក់ចំណូលបន្ថែម និងលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើឡើង។ លើសពីនេះ ការចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ក៏ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនផលិតភាពក្នុងស្រុក ជំរុញសេដ្ឋ កិច្ចមូលដ្ឋាន និងអភិវឌ្ឍន៍សង្គមទាំងមូលផងដែរ។

សូមបង្កើនការគាំទ្រផ្សារផលិតផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ ផលិតករ និងអ្នកផលិតខ្មែរឱ្យកាន់តែមានកម្លាំង៕