លិចទូកយ៉ៗ របស់ពលរដ្ឋមួយគ្រួសារនៅសមុទ្រកែប បណ្តាលអោយម្តាយនិងកូនពីរនាក់បាត់ខ្លួន ខណៈឪពុកហែលរស់ជីវិត

កែប៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១២:៥០នាទីរសៀល មានករណីលិចទូក យ៉ៗមួយគ្រឿង នៅចំណុចមុខឃ្លោងព្រែកសរសៀរ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ខណៈទូកបានចេញទៅរាវងាវ ស្របពេលខ្យល់កំពុងបោកបក់ខ្លាំង។

តាមរបាយការណ៍សមត្ថកិច្ច ក្នុងទូកមានមនុស្សចំនួន ៤នាក់ ក្នុងនោះឪពុកឈ្មោះ រស់ សាម អាយុ៤០ឆ្នាំ បានរស់រានមានជីវិត ខណៈម្តាយឈ្មោះ ណាំ ធារី អាយុ៣៨ឆ្នាំ និងកូនប្រុស២នាក់ អាយុ១០ឆ្នាំ និង៨ឆ្នាំ បានបាត់ខ្លួន។

យ៉ាងណា លោក ហ៊ួរ មិថុនា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប កំពុងដឹកនាំកម្លាំងចម្រុះ ដើម្បីស្វែងរកជនរងគ្រោះទាំងបីនាក់។