ពិធីសំណេះសំណាលជាមួយ ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង កងកម្លាំងទាំង៣ ក្រុមប្រឹក្សាសង្កាត់ និងនគរបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ ក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖នៅថ្ងៃទី១១ មិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈឹម វុទ្ធា អភិបាលរងខេត្ត ដែលជាតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង កងកម្លាំងទាំង៣ ក្រុមប្រឹក្សាសង្កាត់ និងនគរបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ ក្នុងក្រុងកំពង់ឆ្នាំង។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលប្រជុំសាលាក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង លោក ហ៊ី ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង រួមទាំង ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង កងកម្លាំងទាំង៣ ក្រុមប្រឹក្សាឃុំ និងនគរបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ ក្នុងក្រុងកំពង់ឆ្នាំង។

កិច្ចសំណេះសំណាលនេះ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីជំរុញការអភិវឌ្ឍន៍ក្រុងកំពង់ឆ្នាំង ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។