លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ២ វគ្គ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ គឺ៖ (១) ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងបច្ចេកវិទ្យាឌីជីថល និង (២) ការគ្រប់គ្រងស្ថាប័ន នីតិវិធី និងបទបញ្ជាស្តីពីការដំឡើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ។ វគ្គនេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជការ លើកកម្ពស់ភាពជាអ្នកដឹកនាំ និងជំរុញកំណែទម្រង់វិស័យសាធារណៈ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងធ្វើទំនើបកម្មរដ្ឋបាលសាធារណៈឱ្យក្លាយជារដ្ឋបាលទំនើប ប្រកបដោយប្រសិទ្ធភាព។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សទៅជាមូលធនមនុស្ស តាមរយៈការបណ្តុះបណ្តាល…

ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ចាម២រូប និងនាយករដ្ឋបាលខេត្ត

នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញប្រកាស ចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ចាម ២រូប និងនាយករដ្ឋបាលខេត្តកំពង់ចាម។ ពិធីនេះមានការចូលរួមពីលោក លោកស្រី មន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅសាលប្រជុំសាលាខេត្តកំពង់ចាម សរុបប្រមាណ…

អ្នកការទូតឥណ្ឌាសម្លឹងឃើញក្លិបអ្នកកាសែតកម្ពុជាសម្រាប់កិច្ចសហការដើម្បីផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌

ភ្នំពេញ៖ ក្នុងជំនួបកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោក វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawana Bawitlung) បានប្រាប់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក.) ថា លោករីករាយ នឹងពង្រីកកិច្ចសហការជាមួយ ក.អ.ក. លើវិស័យព័ត៌មាន ដើម្បីឈានទៅផ្សព្វផ្សាយលើផ្នែកផ្សេងៗទៀតជាច្រើនជាមួយកម្ពុជា ជាពិសេសវិស័យទេសចរណ៍ វប្បធម៌និងការវិនិយោគ។ លោក Bawitlung ទទួលបានតែងតាំងមកបំពេញបេសកកម្មការទូតឥណ្ឌាប្រចាំកម្ពុជាមានរយៈពេល៧ខែហើយ។ នៅទីស្នាក់ការ ក.អ.ក. លោក ពុយ…

ក្រុមហ៊ុន Vietravel ប្តេជ្ញាបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍តាមរយៈការនាំភ្ញៀវទេសចរពីវៀតណាមមកកម្ពុជាបន្ថែម

កាលពី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Pham Hoang Hung តំណាងក្រុមហ៊ុន Vietravel និងទទួលបន្ទុកផ្នែកអភិវឌ្ឍអាជីវកម្ម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជ្រាបពីសំណូមពរ និងបញ្ហាប្រឈមរបស់ក្រុមហ៊ុនក្នុងប្រតិបត្តិការនាំភ្ញៀវទេសចរវៀតណាម និងអន្តរជាតិមកកម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើមថ្មីៗ ក្នុងការជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នៅសណ្ឋាគារ Rex Hotel។ ឆ្លៀតក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់នូវយុទ្ធសាស្រ្តល្អៗដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាជាមួយរាជរដ្ឋាភិបាលកម្ពុជា…

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា រាជរដ្ឋាភិ បាលកម្ពុជាក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុតតាមគ្រប់មធ្យោបាយ។ ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគីចាប់តាំង ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មក បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ដែលមានជាធរមាន…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួបនិងប្រគល់សារតាំង

នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួប និងប្រគល់សារតាំង។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា…

ឯកឧត្តម ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោក (WB) ដឹកនាំដោយលោកស្រី Amal Talbi

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Amal Talbi ប្រធានកម្មវិធីសកលសម្រាប់វិស័យធនធានទឹកសម្រាប់កសិកម្មនៃធនាគារពិភពលោក(WB) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។ ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូធនាគារពិភពលោក(WB) ព្រមទាំងបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះធនាគារពិភពលោក(WB) សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស…

កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ តំណាងភាគីកម្មករនិយោជិតស្នើដំឡើង ១០ដុល្លារអាម៉េរិក ខណៈតំណាងភាគីនិយោជក ស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក

ភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំត្រីភាគីរបស់ខ្លួន ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ ក្រោមអធីបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១១លើក រួមមាន កិច្ចប្រជុំត្រីភាគី ចំនួន ២លើក កិច្ចប្រជុំទ្វេភាគី…

ដើមឈើផ្កា “ជើងគោ” ១៥.០០០ដើម នឹងដាំនៅតាមបណ្តោយផ្លូវជាតិលេខ៧ (ស្គន់-ក្រងកំពង់ចាម)

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខា ធិការ និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ​វឌ្ឍនភាព ការងារស្ថាបនាផ្លូវជាតិលេខ​៧​ និងរៀបចំប្រព័ន្ធសុវត្ថិភាព​ ជាពិសេស ការគ្រោងរៀបចំដាក់ដាំដើមឈើផ្កា ប្រភេទ “ជើងគោ” ចំនួន ១៥.០០០ដើម…

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិត តវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាជាថ្មីម្តងទៀត ជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយកងកម្លាំង យោធាថៃ នៅតំបន់ព្រំដែនគោកកម្ពុជា-ថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋខ្មែរបាន និងកំពុងរស់ នៅជាច្រើនទសវត្សរ៍មកហើយ។ ១. ការរាយបន្លាលួស សំណាញ់ របាំង និងកង់ឡានដោយយោធាថៃ កាលពីខែសីហា ឆ្នាំ២០២៥ នៅ ចំណុចភូមិចំនួនពីរ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្កនូវទុក្ខលំបាក យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនខ្មែរជាច្រើនគ្រួសារ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែង និងដីស្រែ ចម្ការរបស់ពួកគេ និងកំពុងទន្ទឹងរង់ចាំដំណោះស្រាយស្ថានភាពនេះ។ ២.…