ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និង លោកជំទាវ បានផ្តល់អាហាររូបករណ៍កម្រិតថ្នាក់បរិញ្ញាបត្ររង ជំនាញព័ត៌មានវិទ្យា (IT) ចំនួន ៥០ នាក់ ដើម្បីសិក្សានៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។
អាហាររូបករណ៍ទាំងនេះ ស្ថិតក្នុងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដោយបែងចែកតាមជំនាញដូចខាងក្រោម៖
១. ការដំឡើងបណ្តាញ និងសរសេរកម្មវិធីកុំព្យូទ័រ ចំនួន ១០ នាក់
២. ព័ត៌មានវិទ្យាធុរកិច្ច ចំនួន ៥ នាក់
៣. វិស្វកម្មសរសេរនិងបង្កើតកម្មវិធីដំណើរការលើកុំព្យូទ័រ ចំនួន ១០ នាក់
៤. បច្ចេកវិទ្យាឌីជីថលអនុវត្ត (Applied Digital Technologies) ចំនួន ៥ នាក់
៥. សេវាកម្មគាំទ្រកុំព្យូទ័រ (Computer Support Servicing) ចំនួន ៥ នាក់
៦. វិស្វកម្មសហ្វវែរ (Software Engineering) ចំនួន ៥ នាក់
៧. វិស្វកម្មបណ្តាញកុំព្យូទ័រ (Network Engineering) ចំនួន ១០ នាក់
ការផ្តល់អាហាររូបករណ៍នេះ គឺជាការរួមចំណែកក្នុងការលើកកម្ពស់ធនធានមនុស្សវ័យក្មេងក្នុងវិស័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា។
