សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល ៦ថ្ងៃ នាអំឡុងពេលឈប់សម្រាក រហូតដល់ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ពោល ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តសៀមរាបទទួលបាន ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ទៅដើរលឹងកម្សាន្ត និងទស្សនាតំបន់រមណីយដ្ឋាននានាក្នុងខេត្តប្រមាណ ៥១០,១៩៤ នាក់។
រដ្ឋបាលខេត្តសៀមរាបបន្ថែមថា ភ្ញៀវទេសចរបរទេស និងបងប្អូនប្រជាពលរដ្ឋ ដែលបានដើរលេងកម្សាន្តក្នុងខេត្តសៀមរាប មានចំនួនសរុបប្រមាណ ៥១០,១៩៤ នាក់ ។
-ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ៤៨៧,៤១០ នាក់។
-ភ្ញៀវទេសចរបរទេស មានចំនួន ២២,៧៨៤ នាក់ ។
