កំពង់ឆ្នាំង៖នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអន ឡាញ» នៅអង្គភាពច្រកចេញចូលតែមួយ នៅសាលប្រជុំ «គ៧» សាលាខេត្តកំពង់ឆ្នាំង។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (គ.គ.ស) លោក ឈឹម វុទ្ធា អភិបាល រងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រតិ ភូអមដំណើរ នាយក និងនាយករងរដ្ឋបាលសាខេត្ត រួមទាំងតំណាងអង្គភាពច្រកចេញចូលតែមួយចំនួន ២៥ របស់រាជធានី និងខេត្តនានា។

វគ្គបណ្តុះបណ្តាលនេះ មានគោល បំណងពង្រឹងសមត្ថ ភាពដល់មន្ត្រីជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយពេលវេលា និងការចំណាយ។

ឯកឧត្តម បួន ហេង បានថ្លែងថាវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលការណ៍គាំទ្រដល់ការអនុ វត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងការកែទម្រង់រដ្ឋបាលសាធារណៈ និងបានណែនាំឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់រៀនសូត្រ និងអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលនៅថ្នាក់ក្រោមជាតិ ឱ្យក្លាយជាស្ថាប័នរដ្ឋបាលដែលមានគុណភាព និងឆ្លើយតបបានលឿន។
