រាជធានីភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្តី ជូនដំណឹង ស្តីពីការនាំចូល ផ្គត់ផ្គង់ និងចែកចាយទូរស័ព្ទចល័ត ថេប្លេត និងនាឡិកាឆ្លាតវៃ ដោយខុសច្បាប់ ដែលមានពាណិជ្ជសញ្ញា Xiaomi, Redmi, POCO, Tecno, Infinix, itel, Nubia, RedMagic, Asus, Nothing, OnePlus, Google Pixel, Blackview, Black Shark និង KOSPET ។
និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនបណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែក ចាយ បោះដុំនិង/ឬលក់ចែកចាយបន្ត ដែលបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចនាំចូល ផ្គត់ផ្គង់ និងចែក ចាយគ្រឿង សម្ភារបរិក្ខារទូរគមនាគមន៍ក្នុងព្រះរាជា ណាចក្រកម្ពុជា ថា (ន.ទ.ក.) បានរកឃើញមានពាណិ ជ្ជករ ឬតំណាងលក់ចែកចាយ បោះដុំ (Distributors) មួយចំនួន បាននិងកំពុងនាំចូលនិងផ្គត់ផ្គង់គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ខុសច្បាប់ ជាប្រភេទ ទូរស័ព្ទចល័ត ថេប្លែត និងនាឡិកាឆ្លាតវៃ ដែលមានពាណិជ្ជសញ្ញា (ម៉ាក) Xiaomi, Redmi, POCO, Tecno, Infinix, itel, Nubia, RedMagic, Asus, Nothing, OnePlus, Google Pixel, Blackview, Black Shark S KOSPET ដល់បណ្ដាសហគ្រាស និងហាងលក់ចែកចាយបន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពុំស្នើសុំវិញ្ញាបនបត្រទទួលស្គាល់ គុណវុឌ្ឍជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ (Qualified Agent-QA) ពុំបានចុះបញ្ជីទទួលស្គាល់ថា ប្រភេទ (Type Approval – TA) ចំពោះម៉ូដែលនីមួយៗ នៃគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ និងពុំស្នើសុំលិខិតអនុញ្ញាតនាំចូលគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ ពី (ន.ទ.ក.) នោះទេ ដែលទង្វើទាំងនេះផ្ទុយនឹង មាត្រា ១៥ និងមាត្រា ១៦ នៃច្បាប់ស្ដីពីទូរគមនាគមន៍ ។
ទន្ទឹមនេះ (ន.ទ.ក.) ក៏បានពិនិត្យឃើញថា មានបណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំមួយចំនួន បានធ្វើការផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួនលើគេហទំព័រ (Website) និងបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដូចខាងក្រោម ៖
១. ទូរស័ព្ទចល័ត ថេប្លែត និងនាឡិកាឆ្លាតវៃ មានពាណិជ្ជសញ្ញា Xiaomi
-https://www.mi.com/kh-km/
-https://www.facebook.com/xiaomicambodia official
២. ទូរស័ព្ទចល័ត ថេប្លែត និងនាឡិកាឆ្លាតវៃ មានពាណិជ្ជសញ្ញា Tecno, Infinix និង itel
-https://www.tecno-mobile.com/kh/
-https://www.facebook.com/TECNOMobile Cambodia/?brand_redir=2023635431209026
-https://kh.infinixmobility.com/
-https://www.facebook.com/InfinixCambodi -https://www.facebook.com/itelCambodia
៣. ទូរស័ព្ទចល័ត មានពាណិជ្ជសញ្ញា Nubia
-https://www.facebook.com/NubiaMobile Cambodia/
ក្នុងន័យនេះ (ន.ទ.ក.) អំពាវនាវដល់បណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំនិង/ឬលក់ចែកចាយបន្តទាំងអស់ដែលបាននិងកំពុងនាំចូល ផ្គត់ផ្គង់ ឬចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ជាប្រភេទ ទូរស័ព្ទចល័ត ថេប្លែត និងនាឡិកាឆ្លាតវៃ ដែលមានពាណិជ្ជសញ្ញាដូចបានរៀបរាប់ខាងលើ ត្រូវបញ្ឈប់សកម្មភាព នាំចូល ផ្គត់ផ្គង់ និងចែកចាយដោយខុសច្បាប់ជាបន្ទាន់ និងត្រូវស្វះស្វែងបំពេញភាពស្របច្បាប់ ដោយត្រូវដាក់ពាក្យ ស្នើសុំវិញ្ញាបនបត្រទទួលស្គាល់គុណវុឌ្ឍ ជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់ និងចែក ចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ នៅ (ន.ទ.ក.) យ៉ាងយូរក្នុងរយៈពេល ៣០(សាមសិប)ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទ នៃសេចក្ដីជូនដំណឹងនេះ និងត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីទទួលស្គាល់យថា ប្រភេទ (Type Approval-TA) ចំពោះម៉ូដែលនីមួយៗ នៃគ្រឿងសម្ភារបរិក្ខារ ទូរគមនាគមន៍ ដែលខ្លួនបាននិងកំពុងដាក់ឱ្យចរាចរណ៍នៅលើទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងករណី បណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំនិង/ឬលក់ចែកចាយបន្តទាំងអស់ មិនបានបំពេញភាពស្របច្បាប់ដូចបានរៀបរាប់ និងតាមកាលបរិច្ឆេទកំណត់ខាងលើទេ នោះ (ន.ទ.ក.) នឹងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ដោយរឹបអូសគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ខុសច្បាប់ ផាកពិន័យ បិទគេហទំព័រផ្សព្វផ្សាយ និង/ឬអនុវត្តវិធានការផ្សេងៗទៀត ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។
ជាមួយគ្នានេះ (ន.ទ.ក.) សូមរំលឹកដល់បណ្តា សហគ្រាសនិងហាងលក់ចែកចាយបន្តទាំងអស់ត្រូវបញ្ឈប់ការទិញ និងលក់បន្តខុសច្បាប់នូវផលិតផល ដែលមានពាណិជ្ជសញ្ញាទាំងនេះជាបន្ទាន់ រហូតដល់មានការជូនដំណឹងអំពីភាពស្របច្បាប់របស់បណ្តាក្រុមហ៊ុន និងសហគ្រាស នាំចូល ផ្គត់ផ្គង់ និងលក់ចែកចាយបោះដុំទាំងនោះ ពី (ន.ទ.ក.) ។
(ន.ទ.ក.) សូមអំពាវនាវដល់បណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំនិង/ឬលក់ចែកចាយបន្ត ដែលបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ដោយ ស្របច្បាប់ទាំងអស់ ចូលរួមសហការនិងរាយការណ៍អំពីអត្តសញ្ញាណ និងអាសយដ្ឋានរបស់បុគ្គល ក្រុមហ៊ុន សហគ្រាស ឬឃ្លាំងស្តុកគ្រឿងសម្ភារបរិក្ខាររបស់ពាណិជ្ជករ ឬតំណាងលក់ចែកចាយបោះដុំគ្រឿងសម្ភារបរិក្ខារ ទូរគមនាគមន៍ ដែលខុសច្បាប់ទាំងអស់មក (ន.ទ.ក.) តាមរយៈទូរស័ព្ទលេខ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារ មកកាន់អ៊ីមែល info@trc.gov.kh ។
ដូចបានជូនដំណឹងខាងលើ សូមបណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំ និង/ឬលក់ចែកចាយបន្ត ដែលបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារ ទូរគមនាគមន៍ទាំងអស់ជ្រាបនិងចូលរួមសហការ ៕


