គណៈប្រតិភូសភាអាមេរិក ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ

គណៈប្រតិភូសភាអាមេរិក ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥នេះ គណៈប្រតិភូ សភា​សហ​រដ្ឋ​អាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈ​ប្រតិ​ភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas បានអញ្ជើញចុះទៅត្រួតពិនិត្យដោយ​ផ្ទាល់​នូវស្ថានភាពរបស់ជនភៀសសឹក នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ដំណើរចុះទៅពិនិត្យស្ថានភាពជនភាសសឹក របស់កម្ពុជានាពេលនេះគឺជាការឈ្វេង​យល់ មួយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលកើតចេញពីសង្គ្រាមឈ្លាន​ពាន​របស់ ថៃ។ សូមបញ្ជាក់ថា គណៈប្រតិភូសភាសហរដ្ឋ អាមេរិកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ គណៈប្រតិភូ…

លោក ទៀ ស្យាម បង្ហើបថាការបង្កើតក្រុមហ៊ុនប្រេងឥន្ធនៈថ្មី ត្រូវការពេលវេលាយូរបន្តិច និងកំពុងរៀបចំនាំចូលស្តុកប្រេងថ្មីពីអាម៉េរិក

លោក ទៀ ស្យាម ជាម្ចាស់អាជីវកម្មម្នាក់ក្នុងចំណោមអ្នកដែលបានទិញសិទ្ធិចែកចាយបន្តពីក្រុមហ៊ុនប្រេងចាស់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហើបឲ្យដឹងថា៖ “ដោយរងការឈឺចាប់ជាខ្លាំងពីបញ្ហាដែលបានកើតឡើង ខ្ញុំបានសម្រេចចិត្តក្នុងការបង្កើតក្រុមហ៊ុន PEACE Petroleum Cambodia នេះឡើង ដោយមានការគាំទ្រ និងជ្រោមជ្រែងពីបងប្អូនម្ចាស់ស្ថានីយទាំង ៣៥ ព្រមទាំងសាធារណជន បច្ចុប្បន្ននេះ យើងកំពុងតែរៀបចំនាំចូលស្តុកប្រេងថ្មី ដែលមានប្រភពមកពីក្រុមហ៊ុនដ៏ធំមួយនៅសហរដ្ឋអាមេរិក។” លោក បានបន្ថែមទៀតថា រាល់ការផ្លាស់ប្តូរបែបផែនរូបរាង និងប្រព័ន្ធថ្មីៗរបស់ស្ថានីយ ត្រូវការពេលវេលា ការរៀបចំ និងសាងសង់ឡើងវិញ ដើម្បីឆ្លុះបញ្ចាំងនូវអត្តសញ្ញាណថ្មីរបស់ PEACE និងចង់បង្កើតនូវបរិយាកាសថ្មី…

សេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរបស់គណៈសង្ឃនាយក​នៃព្រះរាជាណាចក្រកម្ពុជា​

ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីប្រពៃណីជាតិមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងឡាយ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនាខ្មែរយើង។ ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃចន្ទ ១រោច ដល់ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងពិធីបុណ្យប្រពៃណីជាតិដ៏មានសារសំខាន់នេះ គណៈសង្ឃនាយក គណៈមហានិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា សូមធ្វើការណែនាំដល់ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖ -ត្រូវសហការអនុវត្តសេចក្តីណែនាំ របស់ក្រសួងធម្មការ និងសាសនា លេខ ១៦/២៥…

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ឯកឧត្តម U Khin Yi ប្រធានគណបក្ស សហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម

នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលស្វាគមន៍ ឯកឧត្តម U Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា (USDP) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម U Khin Yi និងគណៈប្រតិភូទាំងអស់…

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញទទួលជំនួបសម្តែងការគួសមជាមួយលោកជំទាវ Bridgette L Walker ព្រមទាំងអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា

ខេត្តព្រះសីហនុ: ព្រឹកថ្ងៃព្រហស្បត្តិ៍ទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលជំនួបសម្តែងការគួសមជាមួយលោកជំទាវ Bridgette L Walker ភារ:ធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណា ចក្រកម្ពុជា នៅសាលាខេត្តព្រះសីហនុ ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការមកដល់ខេត្តព្រះសីហនុ ជាទឹកដីដ៏ស្រស់បំព្រង ព្រមទាំងអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋ អាមេរិក និងសូមអគុណលោកប្រធានា…

គួរឱ្យកោតសរសើរណាស់។ទោះខ្លួនពិការ តែមានបេះដូងពោរពេញដោយឆន្ទៈ និងក្ដីសង្ឃឹម

ភ្នំពេញ៖ ពិតជាគួរកោតសរសើរនៅក្នុងសម័យប្រឡង៖ ២៨ សីហា ២០២៥ បេក្ខជនមានពិការភាព ដែលបានចូលរួម​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទោះកាយសម្បទាមិនគ្រប់គ្រាន់ តែមានបេះដូងពោរពេញដោយឆន្ទៈ និងក្ដីសង្ឃឹម។ បេក្ខជនរូបនេះ ប្រឡងនៅមណ្ឌល​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ បន្ទប់​២១​ តុ៥១៤​ ពិការ​ដៃទាំងសងខាង ដោយសរសេរ​នឹង​ជើង៕

នៅទូទាំងប្រទេសដំណើរការសំណេរថ្ងៃទី១ នៃការប្រឡងសញ្ញាបត្របាក់ឌុ​ប ប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ

ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ មាន២មុខវិជ្ជាគឺ៖ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ ដោយឡែកនារសៀលថ្ងៃទី១នេះមាន ២មុខវិជ្ជាគឺ៖ គីមីវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រ) និងភូមិវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រសង្គម) ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថាបានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ បើទោះបីមានភ្លៀងធ្លាក់នៅរាជធានីខេត្តចំនួន៨ ក្នុងនោះមានរាជធានីភ្នំពេញ ខេត្តក្រចេះ ស្ទឹងត្រែង តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ និងខេត្តកំពង់ស្ពឺ…

ឯកឧត្តម ឌិត​ ទីណា​ អញ្ជេីញដឹកនាំក្រុមការងារចុះសួរសុខទុក្ខពុកម៉ែបងប្អូនភៀសខ្លួន​ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: នាព្រឹកថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អមដំណេីរដោយ​ឯក​ឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចុះសួរសុខទុក្ខពុកម៉ែបងប្អូនភៀសខ្លួនដោយសារកងទ័ពថៃចូលមករាយបន្លាលួស ចំនួន១២គ្រួសារនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី​ សូមឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋរក្សាភាពអត់ធ្មត់ ហើយទុកចិត្តលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី…

ឯកឧត្តម ឆាយ ឫទ្ធិសែន​ អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវជនបទ ចំនួន ១២ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ បានដឹកនាំមន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវជនបទចំនួន១២ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ ខ្សែទី១៖ (ត្រពាំងចាន់-ទឹកជ្រាប់) ជាផ្លូវក្រាលល្បាយក្រួស មានប្រវែងសរុប ១២,១៥ គីឡូម៉ែត្រ តភ្ជាប់ពីភូមិក្បាលដំរីឃុំត្រពាំងចាញ់ ទៅដល់ភូមិតាំងត្រពាំង ឃុំពេជ្រចង្វារ ស្រុកបរិបូណ៌ ។ ខ្សែផ្លូវមានប្រជាជនដែលទទួលផលចំនួន ៣ ៥០០គ្រួសារ ស្មើនឹង…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​ បានអនុញ្ញាតឱ្យឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម Marcos dos Reis da…