កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ សិប្បកម្មកែច្នៃប្រេងខ្មៅមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិប៉ាហ៊ី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការត្រួតពិនិត្យរកឃើញបានបញ្ចេញផ្សែង មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នាំឱ្យប៉ះពាល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមការងារក្រសួងបរិស្ថានបានរកឃើញថា នៅខាងក្រៅសិប្បកម្ម មានក្លិនឈ្ងៀមប្រេងខ្មៅ ចេញពីទីតាំងសិប្បកម្ម។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅក្បែរតំបន់ប្រកាន់កែច្នៃប្រេងខ្មៅខាងលើនេះ បានលើកឡើងការព្រួយបារម្ភចំពោះសុខភាព…
Category: ព័ត៌មានជាតិ
ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងសួរសុខទុក្ខបងប្អូនដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យតេជោសែនកោះធំ
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ បានអញ្ជើញចុះជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងសួរសុខទុក្ខបងប្អូនកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យតេជោសែនកោះធំ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ជំនួបនេះមានការចូលរួមពី ឯកឧត្តមសាស្ដ្រាចារ្យមហាបរិញ្ញា គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តម…
អ្នកឧកញ៉ា គួន ធីតា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ចាវ ឡុង អភិបាលខេត្តហ្វូជៀន
នាល្ងាចថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា គួន ធីតា ប្រធានអនុគណៈកម្មការទំនាក់ទំនង និងធុរកិច្ច បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ចាវ ឡុង (Zhao Long) អភិបាលខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧប នាយករដ្ឋមន្រ្តី ដែលបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងពិព័រណ៍អន្តរជាតិចិនលើកទី២៥…
ACU៖វិញ្ញាសាគណិតវិទ្យា មិនមែនបែកធ្លាយមុនម៉ោងប្រឡងទេ
ភ្នំពេញ ៖ នៅយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ ACU បានចេញសេចក្តីប្រកាសថា វិញ្ញាសាគណិតវិទ្យា មិនមែនបែកធ្លាយមុនម៉ោងប្រឡងទេ។
ព្រះរាជក្រម នស/រកម/០៩២៥/០៣០ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រកាសឱ្យប្រើ ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យសព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥
ព្រះរាជក្រម នស/រកម/០៩២៥/០៣០ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រកាសឱ្យប្រើ ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យសព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា៕
ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ១ ជំនាន់ទី ២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ីវ រុន សមាជិកគណៈ កម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ១ ជំនាន់ទី ២៥ ជូនដល់សិក្ខាកាមមកពីស្រុករលាប្អៀរដោយ មានការ ចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត លោក លោកស្រីថ្នាក់ដឹកនាំគណបក្សខេត្ត…
ឯកឧត្ដម ប៊ុន ហុន: អាជ្ញាធររដ្ឋ មានសិទ្ធិគ្រប់គ្រាន់ក្នុងការអនុវត្តវិធានការរដ្ឋបាល ទោះក្នុងបុរី ខុនដូ ឬសណ្ឋាគារក៏ដោយ ដើម្បីរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព ក្នុងតំបន់ដែលយើងគ្រប់គ្រង តែមន្ត្រីអនុវត្ត សូមកុំធ្វើជាត្រីងៀតឆ្លៀតពង
ភ្នំពេញ៖នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងារទី១ត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» រាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោល នយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅសាលារាជ ធានីភ្នំពេញ ។ ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា…
ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ៖ សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១៥ ឈ្មោះប៉ីផាស (Peipah) T2515 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះ ប៉ីផាសនេះពុំមាន ឥទ្ធិពលខ្លាំងមកលើព្រះ រាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥…
ចាក់ខ្លួនឯងជាច្រើនកាំបិត នៅកន្លែងទទួលភ្ញៀវក្រៅមន្ទីរពេទ្យគន្ធបុប្ផា រងរបួសត្រូវបញ្ជូនទៅសង្គ្រោះ
ភ្នំពេញ ៖ ស្ត្រីម្នាក់មិនដឹងជាមានវិបត្តិអ្វី យកកូនកាំបិតចិត្តបន្លែ ចាក់លើខ្លួនឯងជាច្រើនកាំបិត នៅកន្លែងទទួលភ្ញៀវ ផ្នែកខាងក្រៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ត្រូវបានសន្តិសុខទាក់ទងហៅរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យអង្គឌួង ដើម្បីសង្គ្រោះ ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចមន្ទីពេទ្យកុមារគន្ធបុប្ជា (ក្បែរវត្តភ្នំ) តាមផ្លូវ៤៧ ស្ថិតនៅសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ស្ត្រីរូបនោះ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង៣០ឆ្នាំ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះ ។ តាមប្រជាពលរដ្ឋ ដែលអង្គុយនៅលើកៅអីទទួលភ្ញៀវរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា បានឲ្យដឹងថា…