នៅថ្ងៃទី៣០ សីហា ២០២៥ ក្នុងជំនួបទ្វេភាគីនៅទីក្រុងធានជីង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីស្តារការខូចខាត និងជួយប្រជាពលរដ្ឋរងគ្រោះពីជម្លោះប្រដាប់អាវុធកាលពីខែកក្កដា។ លោកស៊ី បានស្វាគមន៍សម្តេចហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា ដែលចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ និងចាត់ទុកវត្តមានសម្តេចជាឱកាសពង្រឹងមិត្តភាពចិន-កម្ពុជា។ លោកស៊ី បានបញ្ជាក់ជំហរគាំទ្របទឈប់បាញ់នៅព្រំដែនកម្ពុជា-ថៃ គាំទ្រយន្តការអាស៊ានដឹកនាំដោយម៉ាឡេស៊ី និងជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ សម្តេចហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចិនចំពោះការគាំទ្រការអភិវឌ្ឍ និងសម្របសម្រួលបទឈប់បាញ់ ដែលជួយការពារជីវិតប្រជាជន និងស្តារជីវភាព។ ភាគីទាំងពីរពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើនយោបាយ សេដ្ឋកិច្ច…
Category: ព័ត៌មានជាតិ
ព្យុះទី១៤ឈ្មោះ ណងហ្វា បានថយឥទ្ធិពលទៅជាសម្ពាធទាបកំពុងមានឥទ្ធិពលមកលើប្រទេសកម្ពុជា
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។ព្យុះទី១៤ឈ្មោះ ណងហ្វា (Nongfa) T2514 បានថយឥទ្ធិពលទៅជាសម្ពាធទាបមានឥទ្ធិពលលើសមុទ្រ អានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង…
ជំនន់ទឹកភ្លៀង បានលិចលង់លំនៅដ្ឋានពលរដ្ឋជិត ៤០០គ្រួសារ ក្នុងស្រុកចំនួន៤ នៅខេត្តសៀមរាប
សៀមរាប៖ ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នា ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជិត ៤០០គ្រួសារ រួមទាំងសាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងស្រុកចំនួន ៤ ឃុំចំនួន ១២ឃុំ និងភូមិចំនួន ៤១ភូមិ ត្រូវបានជន់លិច។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរងការប៉ះពាល់ផ្ទះសំបែងមានចំនួន ៣៦៩គ្រួសារ ស្មើនឹង ៣៦៩ខ្នង សាលារៀន ៧កន្លែង មន្ទីរពេទ្យ ២កន្លែង វត្ត/វិហារសាសនា ១កន្លែង…
អត្តពលិកជាតិ-អន្តរជាតិចូលរួមជាង ៤ ០០០នាក់ បានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ នៅតំប់រមណីយដ្ឋានអង្គរ
សៀមរាប:កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ម៉ននី រង្សី អភិបាល រងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ដែលរៀបចំឡើងនៅតំបន់អង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អត្តពលិកជាតិ-អន្តរជាតិសរុបចំនួន ៤ ២២៤នាក់ ខណៈជនជាតិចិន ជប៉ុន បារាំង អង់គ្លេស…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលជួប ឯកឧត្តម Wang Huning ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលជួប ឯកឧត្តម Wang Huning ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
ស្នងការរាជធានី៖ អធិការរងខណ្ឌចំការមន ដែលប្រើពាក្យសម្តីមិននសមរម្យ ត្រូវទទួលវិន័យនគរបាលជាតិ
ភ្នំពេញ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា អធិការរងខណ្ឌចំការមន ដែលប្រើពាក្យសម្តីមិននសមរម្យទៅលើ សាក្សី ក្នុងករណីឃាតកម្មនៅកោះពេជ្យ ត្រូវទទួលវិន័យនគរបាលជាតិ។ លោកបានសរសេរថា ”ខ្ញុំបាទសូមគោរពជម្រាបជូន បងប្អូនមហាជន មេត្តាជូនជ្រាបថា ករណីលោកអធិការងនគរបាលខណ្ឌចំការមន ប្រើពាក្យសម្ដីមិនសមរម្យទៅលើក្មួយៗ កាលពីយប់មិញ (ខ្ញុំបាទសូមអព្យាស្រ័យផងដោយមិនបានឆ្លើយតបបងប្អូនអ្នកលេងតាមបណ្ដាញសង្គម) ដោយខ្ញុំបាទរវល់ដឹកនាំបញ្ជាជំនាញតាមស្រាវជ្រាវរកឃាតករជារឿងសំខាន់។ ចំពោះរូបលោកអធិការរង ខ្ញុំបាទបានបញ្ជាទៅលោកស្នងការរងផែនធនធាន មនុស្ស ហៅមកធ្វើការតាមវិន័យនគរបាលជាតិ។ ខ្ញុំបាទ សង្ឃឹមជឿជាក់ថា បងប្អូនមហាជននឹងជឿជាក់មកលើយើងខ្ញុំ មិនដែលលើកលែងឱ្យមន្ត្រីដែលមានភាពអសកម្មនោះឡើយ ហើយក៏មិនគាំទ្រអ្នកដែលបង្កអសន្តិសុខក្នុងសង្គមជាតិផងដែរ។ សូម…
សម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ…
ករណីលើកឡើងថា «បែកធ្លាយវិញ្ញាសាគណិតវិទ្យា ថ្នាក់វិទ្យាសាស្ត្របាក់ឌុប២០២៥»ពេលនេះACU បើកការស្រាវជ្រាវ
ភ្នំពេញ៖ ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលរួមស្រាវជ្រាវស៊ើបអង្កេតអំពីការផុសរូបថតចម្លង ដែលធ្វើឲ្យយល់ថាជាវិញ្ញាសាគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ប្រឡងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ រហូតមកទល់ល្ងាចថ្ងៃទី៣០ ខែសីហា ប៉ុន្ដែក្រុមការងារនៅតែរកមិនឃើញរូបពិត ប្រាកដនៃវិញ្ញាសាគណិតវិទ្យានេះនៅតាមការបង្ហោះនានានៅឡើយទេ។ ការស្រាវជ្រាវនេះ បានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក យ៉ិនទៀង ពុទ្ធរិទ្ធ អនុប្រធានទី១ អង្គភាពប្រឆាំងអំពើពុករលួយ។ ក្រុមការងារជំនាញ រកឃើញតែរូបថតវិញ្ញាសាវាយអក្សរឡើងវិញ ហើយថតដោយកាត់គែម (Crop) និងរូបថត ជាវិញ្ញាសាគណិតវិទ្យាដែលថតផ្សាយព្រាលៗ រូបខ្លះមានឃើញហត្ថលេខាសង្ខេប ដែលទាំងនោះមិនមែនជារូបវិញ្ញាសាគណិតវិទ្យារូប រាងពិតឡើយ។ មានការបង្ហោះថា មានការបង្រៀនតាម Zoom…
ស្ត្រីជនជាតិកុងហ្គោ ចាក់សម្លាប់ស្ត្រីជនជាតិអង់គ្លេស ទាំងកណ្ដាលយប់ នៅកោះពេជ្រ
ភ្នំពេញ ៖ ស្នងការនគបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា ករណីឃាតកម្មកណ្ដាលយប់ នៅកោះពេជ្រ រវាងស្ត្រីជនបរទេស និងស្ត្រីជនបរទេស ត្រូវបាននគរបាលជំនាញ នៃស្នងការដ្ឋាននគរ បាលរាជធានីសហការណ៌គ្រប់អង្គភាពពាក់ ព័ន្ឋស្រាវជ្រាវ រយៈពេល១៧ម៉ោង បង្ក្រាបបានហើយ រឿងស្នេហាត្រីកោណ។ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់សហការជាមួយកម្លាំង ជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូន ពេញ បានស្រាវជ្រាវស៊ើបអង្កេតឈានទៅដល់បង្ក្រាបបានស្ត្រីសង្ស័យជនជាតិកុងហ្គោ០១នាក់…
ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ
នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានមានប្រសាសន៍បញ្ជាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ចិនជើង គឺជាសមិទ្ធផលថ្មីបន្ថែមមួយទៀតរបស់គណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីបម្រើឱ្យការបំពញកិច្ចការទូទៅរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា…