យន្តហោះលោក ថាក់ស៊ីន ឆ្ពោះទៅឥណ្ឌា មិនមែនសិង្ហបុរី, បង្កឲ្យមានការសន្និដ្ឋានពីផែនការរត់គេចខ្លួន

នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកថៃយន្តហោះឯកជនរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឥឡូវនេះត្រូវបានគេបញ្ជាក់ ថា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌា មិនមែនប្រទេសសិង្ហបុរី ដូចដែលបានអះអាងពីដំបូងឡើយ។ នៅម៉ោងប្រមាណ ៩:៣៣នាទីយប់ យន្តហោះរបស់លោកត្រូវបានគេប្រទះឃើញថា បានប្តូរទិសដៅ និងកំពុងហោះក្រឡឹងយ៉ាងអាថ៌កំបាំងនៅពីលើសមុទ្រអង់ដាម៉ង់។ ប៉ុន្តែមកដល់ម៉ោង ៩:៤៥នាទីយប់ ទិន្នន័យតាមដានការហោះហើរបានបង្ហាញយ៉ាងច្បាស់ថា យន្តហោះ Bombardier Global 7500 របស់លោក កំពុងហោះឆ្ពោះទៅកាន់ប្រជុំកោះ Nicobar និងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌា៕

ព្យុហយាត្រាយោធារបស់ចិនបញ្ជូនសារអ្វីទៅកាន់ពិភពលោក?

ព្យុះហយាត្រាយោធារបស់ចិននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង បានបង្ហាញពីអាវុធ សម្ព័ន្ធមិត្ត និងមហិច្ឆតារបស់ចិនក្នុងការបង្កើតសណ្តាប់ធ្នាប់ពិភព លោកថ្មីដែលចិនជាអ្នកដឹកនាំ។ ប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាក់ថា អនុត្តរភាពរបស់សហរដ្ឋអាមេរិកកំពុងធ្លាក់ចុះ ដោយចិនបង្ហាញភាពជឿជាក់ក្នុងការពឹងផ្អែកលើខ្លួនឯង។ -ចំពោះសហរដ្ឋអាមេរិក: ព្យុហយាត្រានេះជាការឆ្លើយតបចំពោះភាពតានតឹងពាណិជ្ជកម្ម និងបង្ហាញថាចិនជាមហាអំណាចដែលមានទំនួលខុសត្រូវ។ -ចំពោះតៃវ៉ាន់: អាវុធទំនើបៗដែលដាក់តាំងបង្ហាញគឺជាការព្រមានថា ទោះបីចិននិយាយពីការបង្រួបបង្រួមដោយសន្តិវិធី ក៏កម្លាំងយោធានៅតែជាជម្រើស។ -ចំពោះប្រជាជនចិន: លោក ស៊ី បានបញ្ជាក់ថា គណបក្សកុម្មុយនិស្តបានផ្លាស់ប្តូរចិនពីប្រទេសក្រីក្រទៅជាមហាអំណាច។ -ចំពោះបណ្តាប្រទេសភ្ញៀវ: ព្យុហយាត្រាបង្ហាញពីអំណាច និងការធ្វើទំនើបកម្មយោធារបស់ចិន ដោយជំរុញឱ្យប្រទេសទាំងនោះរក្សាទំនាក់ទំនងល្អជាមួយចិន។…

លោក ថាក់ស៊ីន ហោះទៅសិង្ហបុរីពិនិត្យសុខភាព ហើយសន្យាត្រឡប់មកវិញក្នុងរយៈពេល២ថ្ងៃ

បាងកក៖តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Khaosodអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានធ្វើដំណើរចាកចេញពីប្រទេសថៃតាមរយៈយន្តហោះឯកជនមួយគ្រឿង នៅឯអាកាសយានដ្ឋានដនមឿង ដើម្បីទៅកាន់ប្រទេសសិង្ហបុរី សម្រាប់ការពិនិត្យសុខភាពតាមការគ្រោងទុក។ ប៉ុន្តែនៅមុនពេលលោកហោះចាកចេញពីព្រលានយន្តហោះ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ឃាត់ខ្លួនសួរនាំ នៅឯអាកាសយានដ្ឋានដនមឿង ក្រោយសាកសួរហើយបានអនុញ្ញាតឲ្យទៅ ប៉ុន្តែសន្យាត្រឡប់មកវិញក្នុងរយៈពេល២ថ្ងៃ។ ការធ្វើដំណើរចេញក្រៅប្រទេសរបស់លោក ថាក់ស៊ីន អាចធ្វើទៅបាន បន្ទាប់ពីសំណុំរឿងមាត្រា ១១២ របស់លោកត្រូវបានបញ្ចប់ ហើយលិខិតឆ្លងដែនដែលត្រូវបានរឹប អូសពីមុន ក៏ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឡើងវិញដែរ ដែលអនុញ្ញាតឱ្យលោកអាចធ្វើដំណើរចេញក្រៅប្រទេសបាន។ ទោះជាយ៉ាងណា សំណុំរឿងពាក់ព័ន្ធនឹងការអនុវត្តទោសនៅមន្ទីរពេទ្យជាន់ទី១៤ នៅតែស្ថិតក្រោមការពិចារណារបស់តុលាការនៅឡើយ៕

ប្រមុខដឹកនាំឥណ្ឌូណេស៊ី លោកប្រាបូវ៉ូ អំពាវនាវឱ្យប្រជាជនជឿជាក់លើរដ្ឋាភិបាល និងរក្សាភាពស្ងប់ស្ងាត់ ខណៈការស៊ើបអង្កេតលើមន្ត្រីកំពុងតែដំណើរការ

ឥណ្ឌូនេស៊ី: នៅទីក្រុងហ្សាកាតា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ អំពាវនាវឱ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់ និងជឿជាក់លើរដ្ឋាភិបាល បន្ទាប់ពីការប៉ះទង្គិចរវាងបាតុករ និងនគរបាល។ លោកបានប្រកាសថា នគរបាលកំពុងស៊ើបអង្កេតមន្ត្រីដែលប្រព្រឹត្តខុស ឬអំពើហិង្សា ដោយសន្យាថាដំណើរការនឹងរហ័ស តម្លាភាព និងបើកចំហ។ ការតវ៉ាដំបូងបានផ្ទុះឡើងដោយសន្តិវិធី ដោយសារការមិនពេញចិត្តនឹងអត្ថប្រយោជន៍ខ្ពស់របស់សមាជិកសភា ជាពិសេសប្រាក់ឧបត្ថម្ភលំនៅដ្ឋាន ៥០ លានរូពី (ប្រហែល ៣,០០០ ដុល្លារ) ដែលជិត ២០ ដងនៃប្រាក់ឈ្នួលអប្បបរមា។ ស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ទាប់ពីនគរបាលបង្ក្រាប រួមទាំងឧបទ្ទវហេតុរថយន្តកិនអ្នកដឹកអាហារ បណ្តាលឱ្យស្លាប់…

ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ទីក្រុង Tianjin នៅភាគខាងជើងប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល SCO

តាមការចេញផ្សាយដោយ  AFP នាថ្ងៃអាទិត្យ ទី៣១ ខែសីហា ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ទីក្រុង Tianjin នៅភាគខាងជើងប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពហុភាគីមួយ ដែលរៀបចំដោយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ហើយមានការចូលរួមពីមេដឹកនាំបរទេសជាង២០រូបផ្សេងទៀត។ កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ SCO នឹងប្រព្រឹត្តទៅដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ប៉ុន្មានថ្ងៃមុនពេលចិនរៀបចំពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំ នៅរដ្ឋធានីប៉េកាំង សម្រាប់ឱកាសខួបទី៨០ នៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២ ហើយលោក ពូទីន ក៏នឹងវត្តមានក្នុងពិធីនោះផងដែរ។ គួរបញ្ជាក់ថា អង្គការ…

ប្រធានាធិបតីឥណ្ឌូណេស៉ី លុបចោលគម្រោងទស្សនកិច្ចទៅចិន ក្រោយផ្ទុះបាតុកម្មនៅក្នុងប្រទេស

តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reutersកាលពីថ្ងៃសៅរ៍ ទី៣០ ខែសីហា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានលុបចោលគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ស្របពេលដែលការផ្ទុះបាតុកម្មប៉ុន្មានថ្ងៃមកនេះ បានបន្តរីករាលដាលខ្លាំងលើសពីរដ្ឋធានីហ្សាការតា ដោយអគារសភាប្រចាំតំបន់មួយចំនួន ត្រូវបានដុតបំផ្លាញ។ លោក Prabowo កន្លងមក បានគ្រោងធ្វើដំណើរទៅចូលរួមពិធីព្យុហយាត្រាយោធាទិវាជ័យជម្នះនៅចិន នាថ្ងៃទី៣ ខែកញ្ញា ដែលត្រូវជាខួបទី៨០ នៃការបញ្ចប់សង្រ្គាមលោកលើកទី២ ក្រោយជប៉ុនប្រកាសចុះចាញ់សង្រ្គាមជាផ្លូវការ។ អ្នកនាំពាក្យប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prasetyo Hadi បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក Prabowo…

កូរ៉េខាងត្បូងសង្ឃឹមថា នឹងធ្វើឱ្យទំនាក់ទំនងជាមួយចិន ដែលបានធ្លាក់ក្នុងភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

តាមការចេញផ្សាសារព័ត៌មាន Yonhap ប្រធានគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ បាននិយាយក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅថ្ងៃអាទិត្យនេះថា កូរ៉េខាងត្បូងសង្ឃឹមថា នឹងធ្វើឱ្យទំនាក់ទំនងជាមួយចិន ដែលបានធ្លាក់ក្នុងភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិលទៅរកភាពប្រក្រតីឡើងវិញ។ គណៈប្រតិភូនេះត្រូវបានបញ្ជូន ដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចេម្យុង (Lee Jae Myung) ទៅកាន់ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ខណៈដែលរូបលោកផ្ទាល់កំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រ ប្រធានគណៈប្រតិភូ ដែលជាអតីតប្រធានរដ្ឋសភា លោក Park Byeong-seug បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក…

ស្ពានអាកាសថ្មើរជើងប្រវែង៣៦ម៉ែត្រ នៅប្រទេសថៃ ត្រូវបានបាក់រលំ កម្មកររាប់សិបនាក់រត់គេចខ្លួន

  បាងកក៖ស្ពានអាកាសមានប្រវែង៣៦ម៉ែត្រ សាងសង់ជិតរួចរាល់ និងមានតម្លៃប្រហែល ១៩ម៉ឺនដុល្លារនៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥វេលាម៉ោង៨៖២០នាទីយប់ត្រូវបាន បាក់រលំ ក្នុងស្រុកមួយនៅក្នុង ខេត្តច័ន្ទថាបូរី។ ធ្នឹមស្ពានបេតុងទម្ងន់១១៦តោនត្រូវបាក់ធ្លាក់ ទៅលើរថយន្តស្ទូច និងរថយន្តសណ្តោង ធ្វើឲ្យកកស្ទះចរាចរណ៍ និងបង្កការភ្ញាក់ផ្អើលទាំងយប់។ កម្មកររាប់សិបនាក់ រត់គេចខ្លួនពេលកើតហេតុ។ អាជ្ញាធរថៃប៉ាន់ប្រមាណថាមានការខូចខាត សរុបប្រមាណ១០លានបាត ប្រមាណ ២៧ ម៉ឺនដុលា្លរ៕

លោក Donald Trump ប្រកាសយករដ្ឋ Washington ជាទីតាំងចាប់ឆ្នោត World Cup 2026 ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើជាទីតាំងសម្រាប់ពិធីចាប់ឆ្នោត World Cup 2026 ដែលមាន ៤៨ ប្រទេសចូលរួម។ លោក Trump ហៅព្រឹត្តិការណ៍នេះថាជា «ព្រឹតិ្តការណ៍ធំបំផុតហើយក្នុងប្រវត្តិសាស្រ្តកីឡា»។ ប្រធាន FIFA Gianni Infantino បានថ្លែងថា ពិធីចាប់ឆ្នោតនឹងផ្សាយផ្ទាល់ទូទាំងពិភពលោក ទាក់ទាញអ្នកទស្សនាជាង ១ ពាន់លាននាក់។ World Cup 2026 នឹងរៀបចំនៅអាមេរិក កាណាដា និងមិចស៊ិក…

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចូលរួមសកម្មនៅលើ TikTok និងបង្កើតគណនីផ្លូវការរបស់សេតវិមាន ទោះបីជា TikTok កំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់នៅអាមេរិក។ លោក Trump បានពន្យារពេលជាលើកទី ៣ សម្រាប់ក្រុមហ៊ុន ByteDance ដើម្បីលក់ TikTok នៅអាមេរិក ដោយកំណត់ថ្ងៃ ផុតកំណត់ថ្មីនៅ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥ ។ លោកបានបញ្ជាក់ថា អាចនឹងពន្យារពេលបន្ថែមទៀតប្រសិនបើចាំបាច់ ដោយសារស្ថានការណ៍ស្មុគស្មាញ។ មានអ្នកវិនិយោគអាមេរិកច្រើនចាប់អារម្មណ៍ទិញ…