ប្រធានាធិបតីឥណ្ឌូណេស៉ី លុបចោលគម្រោងទស្សនកិច្ចទៅចិន ក្រោយផ្ទុះបាតុកម្មនៅក្នុងប្រទេស

តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reutersកាលពីថ្ងៃសៅរ៍ ទី៣០ ខែសីហា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានលុបចោលគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ស្របពេលដែលការផ្ទុះបាតុកម្មប៉ុន្មានថ្ងៃមកនេះ បានបន្តរីករាលដាលខ្លាំងលើសពីរដ្ឋធានីហ្សាការតា ដោយអគារសភាប្រចាំតំបន់មួយចំនួន ត្រូវបានដុតបំផ្លាញ។ លោក Prabowo កន្លងមក បានគ្រោងធ្វើដំណើរទៅចូលរួមពិធីព្យុហយាត្រាយោធាទិវាជ័យជម្នះនៅចិន នាថ្ងៃទី៣ ខែកញ្ញា ដែលត្រូវជាខួបទី៨០ នៃការបញ្ចប់សង្រ្គាមលោកលើកទី២ ក្រោយជប៉ុនប្រកាសចុះចាញ់សង្រ្គាមជាផ្លូវការ។ អ្នកនាំពាក្យប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prasetyo Hadi បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក Prabowo…

កូរ៉េខាងត្បូងសង្ឃឹមថា នឹងធ្វើឱ្យទំនាក់ទំនងជាមួយចិន ដែលបានធ្លាក់ក្នុងភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

តាមការចេញផ្សាសារព័ត៌មាន Yonhap ប្រធានគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ បាននិយាយក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅថ្ងៃអាទិត្យនេះថា កូរ៉េខាងត្បូងសង្ឃឹមថា នឹងធ្វើឱ្យទំនាក់ទំនងជាមួយចិន ដែលបានធ្លាក់ក្នុងភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិលទៅរកភាពប្រក្រតីឡើងវិញ។ គណៈប្រតិភូនេះត្រូវបានបញ្ជូន ដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចេម្យុង (Lee Jae Myung) ទៅកាន់ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ខណៈដែលរូបលោកផ្ទាល់កំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រ ប្រធានគណៈប្រតិភូ ដែលជាអតីតប្រធានរដ្ឋសភា លោក Park Byeong-seug បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក…

ស្ពានអាកាសថ្មើរជើងប្រវែង៣៦ម៉ែត្រ នៅប្រទេសថៃ ត្រូវបានបាក់រលំ កម្មកររាប់សិបនាក់រត់គេចខ្លួន

  បាងកក៖ស្ពានអាកាសមានប្រវែង៣៦ម៉ែត្រ សាងសង់ជិតរួចរាល់ និងមានតម្លៃប្រហែល ១៩ម៉ឺនដុល្លារនៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥វេលាម៉ោង៨៖២០នាទីយប់ត្រូវបាន បាក់រលំ ក្នុងស្រុកមួយនៅក្នុង ខេត្តច័ន្ទថាបូរី។ ធ្នឹមស្ពានបេតុងទម្ងន់១១៦តោនត្រូវបាក់ធ្លាក់ ទៅលើរថយន្តស្ទូច និងរថយន្តសណ្តោង ធ្វើឲ្យកកស្ទះចរាចរណ៍ និងបង្កការភ្ញាក់ផ្អើលទាំងយប់។ កម្មកររាប់សិបនាក់ រត់គេចខ្លួនពេលកើតហេតុ។ អាជ្ញាធរថៃប៉ាន់ប្រមាណថាមានការខូចខាត សរុបប្រមាណ១០លានបាត ប្រមាណ ២៧ ម៉ឺនដុលា្លរ៕

លោក Donald Trump ប្រកាសយករដ្ឋ Washington ជាទីតាំងចាប់ឆ្នោត World Cup 2026 ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើជាទីតាំងសម្រាប់ពិធីចាប់ឆ្នោត World Cup 2026 ដែលមាន ៤៨ ប្រទេសចូលរួម។ លោក Trump ហៅព្រឹត្តិការណ៍នេះថាជា «ព្រឹតិ្តការណ៍ធំបំផុតហើយក្នុងប្រវត្តិសាស្រ្តកីឡា»។ ប្រធាន FIFA Gianni Infantino បានថ្លែងថា ពិធីចាប់ឆ្នោតនឹងផ្សាយផ្ទាល់ទូទាំងពិភពលោក ទាក់ទាញអ្នកទស្សនាជាង ១ ពាន់លាននាក់។ World Cup 2026 នឹងរៀបចំនៅអាមេរិក កាណាដា និងមិចស៊ិក…

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចូលរួមសកម្មនៅលើ TikTok និងបង្កើតគណនីផ្លូវការរបស់សេតវិមាន ទោះបីជា TikTok កំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់នៅអាមេរិក។ លោក Trump បានពន្យារពេលជាលើកទី ៣ សម្រាប់ក្រុមហ៊ុន ByteDance ដើម្បីលក់ TikTok នៅអាមេរិក ដោយកំណត់ថ្ងៃ ផុតកំណត់ថ្មីនៅ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥ ។ លោកបានបញ្ជាក់ថា អាចនឹងពន្យារពេលបន្ថែមទៀតប្រសិនបើចាំបាច់ ដោយសារស្ថានការណ៍ស្មុគស្មាញ។ មានអ្នកវិនិយោគអាមេរិកច្រើនចាប់អារម្មណ៍ទិញ…

អ៊ីស្រាអែលនឹងកម្ទេចតំបន់ហ្គាហ្សាក្រុមហាម៉ាស បើមិនព្រមគោរពតាមលក្ខខណ្ឌចំនួន២

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz គំរាមកម្ទេចទីក្រុងហ្គាហ្សាឱ្យក្លាយជាផេះប្រសិនបើក្រុមហាម៉ាស់មិនដោះ លែងចំណាប់ខ្មាំង មិនទម្លាក់អាវុធ ឬមិនបញ្ចប់សង្គ្រាមតាមលក្ខខណ្ឌអ៊ីស្រាអែល។ លោកបានប្រៀបធៀបហ្គាហ្សា ទៅនឹងទីក្រុង Rafah និង Beit Hanoun ដែល រងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី Benjamin Netanyahu បញ្ជាឱ្យចរចាជាបន្ទាន់ដើម្បីដោះលែងចំណាប់ខ្មាំង អមដោយប្រតិបត្តិការយោធាដណ្តើមកាន់កាប់ហ្គាហ្សា និងកម្ទេចទីតាំងហាម៉ាស់។ អ៊ីស្រាអែលក៏បានអនុញ្ញាតឱ្យកែនទ័ពបម្រុង ៦០,០០០ នាក់។ សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ចាប់ផ្តើមតាំង ពីខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីហាម៉ាស់វាយ លុកអ៊ីស្រាអែលសម្លាប់មនុស្ស១,២១៩នាក់…

រញ្ជួយដីកម្រិត៥.៤រិចទ័រ វាយប្រហារឆេ្នរសមុទ្រប្រទេសមីយ៉ាន់ម៉ា និងញ័ររញ្ជួយដល់ទីក្រុងបាងកក

The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃនេះថា យោងតាមនាយកដ្ឋានអង្កេតការរញ្ជួយដីបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ដោយមានការរញ្ជួយនៅក្នុងផ្នែកខ្លះនៃទីក្រុងបាងកក។ នាយកដ្ឋានតាមដានការរញ្ជួយដីនៃនាយកដ្ឋានឧតុនិយម គ្រោះរញ្ជួយដីមួយបានកើតឡើង នៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងកម្រិត៥.៤រ៉ិចទ័រ និងជម្រៅ១០គីឡូម៉ែត្រ។

ថ្នាំញៀន៧០០គីឡូក្រាមដាក់Logoទុរេន ត្រូវរឹបអូសនៅឈៀងម៉ៃ ប្រទេសថៃ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២០ខែសីហា ឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai បានប្រកាសពីការរឹបអូសថ្នាំញៀនប្រភេទមេ​តំ​ហ្វេ​តា​មីន៧០០គីឡូក្រាម នៅខេត្តឈៀងម៉ៃ ក្នុងប្រតិបត្តិការរារាំងការជួញដូរគ្រឿងញៀន​ ដែលចាប់មិនចេះអស់មិនចេះហើយក្នុងប្រទេសថៃ។ ថ្នាំ​ញៀនទាំងនេះ​ត្រូវ​បាន​​រក​ឃើញ​លាក់​ទុក​ក្នុង​រថយន្ត​ភីកអាប់ Toyota Tiger ពណ៌​ទឹក​មាស កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហាក្នុង​ស្រុក Chiang Dao ខេត្តឈៀងម៉ៃនិងចាប់បាន​​ជន​សង្ស័យ​ម្នាក់។ គ្រឿងញៀនដែលចាប់បានសុទ្ធតែមានLogo «ទុរេន» និងត្រូវបានជួញដូរពីប្រទេសមីយ៉ាន់ម៉ា ហើយមានទិសដៅទៅកាន់កោះតៃវ៉ាន់ មិនមែនសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសថៃនោះទេ។ ការរកឃើញនេះក៏ ស្របពេលនឹងការប្រទះឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៨៧…

ខេត្តចំនួន៦នៅភាគខាងជើងនៃប្រទេសថៃកំពុងរងការយាយីពីគ្រោះទឹកជំនន់

ខេត្តចំនួន៦នៅភាគខាងជើងប្រទេសថៃដូចជា Sukhothai, Phichit, Phitsanulok, Chiang Rai, Nan និង Phrae កំពុងជន់លិចធ្ងន់ធ្ងរ បណ្តាលឲ្យខូចខាតដល់ដីស្រែរាប់ម៉ឺនហិកតា បង្កទុក្ខវេទនាដល់ប្រជាជន។ Khaosod បានចុះផ្សាយនៅថ្ងៃពុធទី២០ខែសីហាឆ្នាំ២០២៥ ខេត្តទាំងនេះត្រូវជន់លិចដោយសារទឹកទន្លេឡើងខ្ពស់ ហើយតំបន់វាលទំនាបត្រូវរងផលប៉ះពាល់ខ្លាំងបំផុត។ គ្រោះធម្មជាតិនេះបានជន់លិចផ្ទះសម្បែង សំណង់ហេដ្ឋារចនាសម្ព័ន្ធ កាត់ផ្តាច់ផ្លូវថ្នល់-ស្ពាន និងបណ្តាលឲ្យពលរដ្ឋនៅតាមសហគមន៍នានាត្រូវជួបទុក្ខលំបាក ខណៈគ្រួសារយ៉ាងច្រើន ត្រូវបង្ខំចិត្តជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។ ជុំវិញគ្រោះទឹកជំនន់នេះដែរ ទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាលំហនិងព័ត៌មានភូមិសាស្ត្រថៃ (GISTDA) បា​នបញ្ចេញរូបភាពថតតាមផ្កាយរណប បង្ហាញពីខេត្តទាំង៦របស់ថៃ ត្រូវទឹកជនន់លិចប្រៀបដូចជាទន្លេ។ ក្នុងរបាយការណ៍របស់…

ថៃព្រមានទាញសញ្ញាព្រមាន ខណៈ: ភូកេត ផ្ទុះការឆ្លងអេដស៍ខ្លាំង

តាមសេចក្តីរាយការណ៍របស់ Thaiger នៅថ្ងៃពុធទី២០ខែសីហាឆ្នាំ២០២៥ លោក Thiraphong Chuaychu លេខាធិការអចិន្ត្រៃយ៍នៃខេត្តភូកេត បានបញ្ជាក់យ៉ាងច្បាស់ថា ករណីឆ្លងមេរោគ HIV ខ្ពស់ក្នុងខេត្តនេះ គឺត្រូវបានរុញច្រានខ្លាំងបំផុតក្នុងចំណោមស្រ្តីរកស៊ីផ្លូវភេទ បុរសរួមភេទជាមួយបុរស មនុស្សកែភេទ និងអ្នកប្រើប្រាស់គ្រឿងញៀនដែលចាក់ថ្នាំ។ លោកបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ឲ្យសហការគ្នាធ្វើយ៉ាងណា រិះរកវិធីទប់ស្កាត់និងដោះស្រាយបញ្ហានេះឲ្យបានលឿនបំផុត កុំឲ្យភូកេត ក្លាយជាមជ្ឈមណ្ឌលចម្លងជំងឺអេដស៍ទៅកន្លែងដទៃ។ គិតត្រឹមត្រីមាសទីពីរនៃឆ្នាំ២០២៥ ភូកេត មានករណីឆ្លងជំងឺអេដស៍ចំនួន ៦ ៦២២ករណី ដោយក្នុងនោះអ្នកជំងឺប្រហែល៨៦% កំពុងទទួលការព្យាបាលដោយថ្នាំប្រឆាំងវីរុស។