តេឡេស្កុបយក្ស James Webb Space Telescope បានបញ្ចេញសមត្ថភាពខ្លាំងរបស់ខ្លួនម្ដងទៀតហើយ ដោយអ្នកវិទ្យាសាស្រ្ដអាចយកទៅប្រើប្រាស់ ដើម្បីស្រាវជ្រាវលើភពនានាបានកាន់តែច្បាស់។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្ដបានចាប់សម្គាល់បានសមាសធាតុឌីមេទីលស៊ុលហ្វីត Dimethyl Sulfide នៅលើបរិយាកាសនៃភពដ៏ធំមួយនេះ។
ភពនោះមានឈ្មោះហៅថា K2-18B មានទំហំធំជាងផែនដីដល់ 2.6 ដង ហើយមានចម្ងាយ 124 ឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យារបស់ភពផែនដីយើង។ ការចាប់សម្គាល់ឃើញថា ភពនោះមានសមាសធាតុឌីមេទីលស៊ុលហ្វីត គឺមានន័យថាភពនោះក៏អាចមានមីក្រូសរីរាង្គ រស់នៅក្នុងសមុទ្រដូចផែនដីផងដែរ។
នេះគ្រាន់តែការស្រាវជ្រាវឃើញពីចម្ងាយប៉ុណ្ណោះ ដូច្នេះទិន្នន័យអាចមិនត្រឹមត្រូវ 100% ឡើយ ហើយប្រសិនបើអ្នកវិទ្យាសាស្រ្ដបញ្ចូនយានអាវកាសដែលលឿនបំផុត NASA Parker Solar Probe ដែលអាចធ្វើដំណើរបានល្បឿន 635,266 km/h ក៏ត្រូវចម្ងាយរយៈពេល 210,000 ឆ្នាំ ទើបបានទៅដល់ភព K2-18B លុះតែមនុស្សយើងអាចបង្កើតបានយានមានល្បឿនលឿនជាងនោះ។

