ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យលិចតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ និងវាយផ្តាច់ផ្លូវទៅកាន់រមណីដ្ឋានទឹកធ្លាក់ក្បាលឆាយ

ព្រះសីហនុ៖ភ្លៀងធ្លាក់មួយយប់ ពីរថ្ងៃជាប់គ្នា បណ្តាលឲ្យលិចតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ និងវាយផ្តាច់ផ្លូវរមណីដ្ឋានទឹកធ្លាក់ក្បាលឆាយ ក្រុងព្រះសីហនុ ដែលចំណុចនេះក៏ធ្លាប់បានដាច់កន្លងមកផងដែរខណៈមានភ្លៀងធ្លាក់ខ្លាំងបែបនេះ។

ផ្លូវរមណីដ្ឋានទឹកធ្លាក់ក្បាលឆាយនេះបានដាច់ដោយសារជំនន់ទឹកភ្លៀង ក្រោយមានភ្លៀងបន្តធ្លាក់រយៈពេល១យប់ ២ថ្ងៃបើគិតមកដល់ហ្នឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ ពោលភ្លៀងធ្លាក់តាំងពីរសៀលថ្ងៃទី១៥ សីហា ម្សិលមិញមកម្ល៉េះ រហូតធ្វើឲ្យតំបន់ទំនាបមួយចំនួនបានលិចរយៈពេលយូរ និងឆាប់ ក្នុងក្រុងព្រះសីហនុ ផ្តាច់ផ្លូវចេញ-ចូល រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ដែលមិនអាចឲ្យបងប្អូន និងភ្ញៀវទេសចរណ៍ធ្វើដំណើរបាន។