កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះល្វែង ១០ ទីតាំង រកឃើញឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ព្រះសីហនុៈ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះ សីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះល្វែងចំនួន ១០ ទីតាំង ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះត្រូវបានអនុវត្តតាមការណែនាំរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញសម្ភារៈ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា (Online Scams) ព្រមទាំងរកឃើញជនបរទេសស្នាក់នៅដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។

វត្ថុតាងដែលត្រូវបានដកហូតរួមមាន៖
– កុំព្យូទ័រយួរដៃ ចំនួន ៣០ គ្រឿង
– ទូរស័ព្ទដៃ ចំនួន ៨៥ គ្រឿង

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ២៥ នាក់ (ស្រី ០២ នាក់) ជាជនជាតិ ចិន។ ក្នុងចំណោមនោះ មាន ១៤ នាក់ (ស្រី ០២ នាក់) ជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈដែល ១១ នាក់ទៀតស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធត្រឹមត្រូវ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២៥ នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត សម្រាប់ចាត់ការទៅតាមផ្លូវច្បាប់៕