បន្ទាយមានជ័យ ៖ សមត្ថកិច្ចខេត្តបន្ទាយមាន ជ័យ បានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ២ នាក់ រួមមានជនជាតិឥណ្ឌូនេស៊ី ១នាក់ និងស្ត្រីខ្មែរ ១នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការ?ជួញដូរ និងរក្សាទុកគ្រឿងញៀន ព្រមទាំងបារីអេឡិចត្រូនិក។
ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោងប្រមាណ ១០:៤០នាទី នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ។
ជនសង្ស័យមានឈ្មោះ DENY RIANTO ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី) និង គាំ ស្រីឡែន ភេទ ស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ដែលជាគូស្នេហាគ្នា។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានឆែកឆេរលំនៅដ្ឋាន ហើយរកឃើញវត្ថុតាងជាច្រើន រួមមាន៖
– ក្បាលបារីអេឡិចត្រូនិក POD K (CBD) ចំនួន ១១១ក្បាល
– ក្បាលបារីគ្មានទឹក ២ថង់ធំ
– ម៉ាស៊ីនបារីអេឡិចត្រូនិក ១ដើម
– សារធាតុពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់
– កញ្ឆាក្រៀម ១កញ្ចប់
– សារធាតុរាវក្នុងដប ៧ដប
– ថង់វេចខ្ចប់ និងឧបករណ៍ពាក់ព័ន្ធនឹងការកែច្នៃ/ប្រើប្រាស់គ្រឿងញៀន
– ទូរសព្ទដៃ ៤គ្រឿង
– ញញួរដែក ១
– រថយន្ត Lexus CT200h ឆ្នាំ ២០១២ ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់។
